ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយ មានជ័យ

0

បន្ទាយមានជ័យ៖ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយមន្ត្រីរាជការបុគ្គលិកកម្មករ និងមន្ត្រីចូលនិវត្តន៍នៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យនានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣
លោក សុក ចាន់ថា ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ឲ្យដឹងថា បណ្ដាញផ្លូវជាតិ ផ្លូវខេត្ត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរមានចំនួ២៥ខ្សែ ប្រវែងសរុបចំនួន៧៣៤.៦៤គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលបេតុងកៅស៊ូ AC មានប្រវែង ១២៩.៦៧គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូឌីDBST មានប្រវែង ៣៨៨.២៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងសរសៃដែកមានប្រវែង ៤.០៣គីឡូម៉ែត្រ ផ្លូវដីល្បាយថ្មប្រវែង ១៨៧.០៧គីឡូម៉ែត្រ និងផ្លូវដីប្រវែង ២៥.៦០គីឡូម៉ែត្រ។
ការងារសាងសង់ច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ ទៅផ្លូវជាតិលេខ៥ ក្រោមកម្មហិរញ្ញវត្ថុទានពាក្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ទើបនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣ខាងមុខនេះ។ ការរងារស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង សេរីសោភ័ណ ពី២កន្លង ទៅ ៤កន្លងប្រវែង៨៤.៧៤គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១០ខែមករាឆ្នាំ២០២២កន្លងទៅ ការងារស្តារឡើងវិញកំណត់ផ្លូវជាតិលេខ ៥សេរីសោភ័ណ ប៉ោយប៉ែត ពី២គន្លង ទៅ៤គន្លងសរុបប្រវែង ៣៥,១៤គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខនេះ។
ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍កោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីកម្មករ ទាំងអស់ ដែលបានខិតខំរួមគ្នាសាមគ្គីបំពេញភារៈកិច្ចពីច្រើននៃវិស័យសាធារណការនិងដឹកជញ្ជូនទទួលបាននូវភាពជោគជ័យ ហើយលទ្ធផលដែលកាត់ចេញសម្រេចបាននាពេលកន្លងមក កេីតចេញពីការសហការការងារសាមគ្គីភាពផ្ទៃ ក្នុងភាពយកចិត្តទុកដាក់ព្រមទាំងបាន សហការយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ឯកឧត្ដមបានបន្តថា វិស័យសាធារណការនិងដឹកជញ្ជូនជាវិស័យអាទិភាពដែលកំពុងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាទិភាពគន្លឹះ៥ មានមនុស្សផ្លូវ ភ្លេីង ទឹក និងបច្ចេកវិទ្យាឌីជីថល។ការពង្រឹងនិងការកែលម្អនៃការគ្រប់គ្រងធនធានមនុស្សដើម្បីប្រែក្លាយទៅជាមនុស្សនិងវិស័យសាធារណការនិងដឹកជញ្ជូនឱ្យកាន់តែមានសមត្ថភាពមានវិជ្ជាជីវៈច្បាស់លាស់និងមានប្រសិទ្ធភាពនិងការបំពេញការងារ ការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមចំណែកជំរុញតាមរយៈការលើកកម្ពស់ការធ្វើបដិវត្តន៍កម្មឌីជីថល ។ពង្រឹងគុណភាពមន្ត្រី និងបច្ចេកទេសនិងវិស័យសាធារណការនិងដឹកជញ្ជូនពិសេសក្នុងការផ្ដល់សេវាសាធារណៈការថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ៕ដោយ៖ឃិន គន្ធា