អភិបាលខេត្ត​បន្ទាយមានជ័យ​កោះប្រជុំ​ដោះស្រាយ​ដី​ជនពិការ​បន្ទាប់ពី​រដ្ឋ​សភា​ទុក​រយៈពេល​បី​ខែ​សម្រាប់​ដោះស្រាយ

0


​បន្ទាយ​មាន​ជ័​យៈ រឿង​រាវ​ដីធ្លី​របស់​ជន​ពលី​ពិការ​សម័យ​ខ្មែរក្រហម និង​យោធិន​កាត់​រំសាយ​ចំនួន​២៣០​គ្រួសារ​ដែល​បាន​ប្តឹងប្តល់​ទាមទា​ពី​មេ​របស់ខ្លួន​ដែល​លួច​លក់​ជាង​១០​ឆ្នាំ​មកហើយ ហើយ​ត្រូវបាន​ចំ​រោង​ចំរាស់​ចាប់​តំណាង​ជនពិការ និង​មានការ​ប្តឹងប្តល់​ដល់រ​ដ្ឋា​ភិ​បាល និង​សភា ឥលូវ​ត្រូវបាន​

អភិបាលខេត្ត​បន្ទាយមានជ័យ​កោះប្រជុំ​ដោះស្រាយ ពេញ​មួយ​ព្រឹក​ថ្ងៃទី​០៨ តុលា ២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​រដ្ឋសភា​ទុក​រយៈពេល​៣​ខែ​អោយ​អាជ្ញា​ធេ​ខេត្ត​ដោះស្រាយ ។​
ដោយ​មានការ​ត្រេកអរ និង​ការ​ដោះ​ហៅ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរខេត្ត ជនពិការ និង​គ្រ​យ​សារបាន​នាំគ្នា​មក​រាប់រយ​នាក់ ក្នុង​បរិវេណ​សាលាខេត្ត​បន្ទាយមានជ័យ ក្នុងនោះ​មាន​តំណាង​ជាច្រើន​នាក់​បាន​ចូលប្រជុំ​លើក​ហេតុផល​នៅ​ចំពោះ លោក គោ​ស៊ុំ សារឿ​ត និង​ភាគី​ម្ខាង​ទៀត ក៏ដូចជា​អតីត​មេ​របស់​ជនពិការ ។

ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​នេះ​តំណាង​ជនពិការ​បានលើកឡើង​ថា ពួកគាត់​ទទួលបាន​ដី​របប​គោ​នយោបាយ​ម្នាក់​៥​ហិច​តា​ដែល​រដ្ឋាភិបាល​បានផ្តល់​ជូន​កាលពី​ឆ្នាំ​១៩៩៧ តែ​ក្រោយមក​ត្រូវបាន​បុគ្គល​ជា​អតីត​មេ​របស់ខ្លួន​ឃុបឃិត​គ្នា​យកទៅលក់ ហើយ​ពួកគាត់​បានដាក់​ពាក្យបណ្តឹង​តាំងពី​ឃុំ​រហូតដល់​ខេត្ត និង​រហូតដល់​រាជធានី​ភ្នំពេញ នៅតែ​មិន​ទទួលបាន​ដំណោះស្រាយ ទោះបីជា ក្រសួងការពារជាតិ បានស្នើរ​សុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ដើម្បី​ផ្តល់​កិច្ច​អន្តរ​គម​ន៍ នូវ​សិទ្ធ​គ្រប់គ្រង​ប្រើប្រាស​ដីធ្លី​ជូន​យោធិន​ពិការ​ក៏ដោយ ក៏​ពួកគាត់​នៅតែ​ពុំ​ទទួលបាន​ដដែល​មិនតែប៉ុណ្ណោះ​ពួកគាត់​កាន់​ទទួលបាន​ការគំរៀមកំហែង បណ្តេញចេញ និង​ចាប់​តំណាង​របស់ខ្លួន និង​គ្រឿងចក្រ​ពី​សំណាក់​អាជ្ញាធរខេត្ត​ដែល​បាន​ចុះទៅ​ដោះស្រាយ​កន្លងមក រហូត​ទ្រាំ​លេង​បាន​នៅ​តំណាក់កាល​ចុងក្រោយ​ក៏​រត់​ទៅអោយ​សភា​ជួយ ។
​តំណាង​ប្រជាពលរដ្ឋ​បាន​ប្តឹង​ចោទប្រកាន់​មាន​លោក ព្រាប សារុន លោក ទឹម ម៉ន លោក រស់ ធឿន លោក ម៉ៅ គី​រី អ​តី​តះ​មេ​ខ្មែរក្រហម​នៅ​តំបន់​ម៉ាឡៃ​ដែល​យក​ដី​របប​យោធិន​ពិការ​ជាង​១.០០០​ហិកតា​នៅ​ស្រុក​ម៉ាឡៃ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​បែងចែក​ជូន​នៅ​ឆ្នាំ​១៩៩៧ ត្រូវបាន​យកទៅលក់​អោយ​ឈ្មួញ​មាន​លោកស្រី ហ៊ុន សេនី លោក លី អ៊ុត​នី លោកស្រី សូរ ចាន់ធូ ទិញ​អោយ​ក្រុមហ៊ុន​ថៃ ( ហៃ​សួរ ) ។​photo 2(5)
​លោក ម៉ៅ គី​រី តំណាង​អតីត​មេ​ខ្មែរក្រហម​បាន​បញ្ជាក់ថា​:​ប្រជាពលរដ្ឋ​ដែល​អះអាង​ខ្លួន​ជា​យោធិន​ពិការ​អ​តី​តះ​ខ្មែរក្រហម​នៅ​តំបន់​ម៉ាឡៃ​សមាហរណកម្ម ដែល​ចោទប្រកាន់​អ​តី​តះ​មេ​ខ្មែរក្រហម​យក​ដី​របប​យោធិន​ពិការ​ទៅ​លក់​អោយ​ឈ្មួញ​នោះ គឺ​គ្មាន​ការពិត​ឡើយ​។​ព្រោះថា​:​អ្នក​តវ៉ា​និង​ប្តឹង​មួយចំនួន​ពិតជា​យោធិន​ពិការ​អតីត​ខ្មែរក្រហម និង​មួយចំនួនទៀត​ប្រជាពលរដ្ឋ​មកពី​ស្រុក​ខេត្ត​ផ្សេង​តាមរយះ​មេខ្យល់​(​ឈ្នះ​បាន​ដី​ចាញ់​បាន​លុយ​) និង​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លក់​ដី​របប​ខ្លួន​អោយទៅ​គេ​ហើយ​មកប្តឹង​ទាមទារ​ទៀត​។​

photo 3(1)
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើងថា​:​សម្តេច​បាន​ចំណារ​អោយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ស្រុក​ម៉ាឡៃ​យោធិន​ពិការ​អតីត​ខ្មែរក្រហម ចំនួន​២៣០​គ្រួសារ​នេះ​អោយបាន​ឆាប់​ទុក​រយះពេល​៣​ខែ​ដោះស្រាយ​អោយ​ចប់ ។ តែ​លោក​ឆ្លើយតប​ថា​:​ទំនាស់​ដីធ្លី​ជនពិការ​ស្រុក​ម៉ាឡៃ​នេះ​ដោះស្រាយ​រយះពេល​៣​ឆ្នាំ​ទៀត​ដោះស្រាយ​មិន​ចប់​ផង ព្រោះ​ភាគី​យោធិន​ពិការ​លក់​ដី​ហើយ​ត្រូវបាន​មេ​អតីត​ខ្មែរក្រហម​លក់​ហើយ​អោយ​លុយ​កូនចៅ​មិន​គ្រប់ និង​លក់​ដី​របប​ខ្លួនឯង​ហើយ​មាន​មេខ្យល់​ញ៉ួ​ស​ញ៉​ង់​បន្ត​ប្តឹង​ទាម​ទាយក​វិញ​ទើប​មាន​ភាពច្របូកច្របល់​ពិបាក​ដោះស្រាយ ។​photo 1(6)
​រយៈពេល​មួយ​ព្រឹក​ដែល​ប្រជុំ​ដោះស្រាយ ពុំទាន់​មាន​លិទ្ធ​ផល​អ្វី​នោះទេ​ដោយ​គ្រាន់តែ​ភាគី​ម្ខាង​ចោត​ដាក់គ្នា និង​ដោះស្រាយ និង​យក​ឯកសារ​អោយ​អាជ្ញាធរខេត្ត​ពិនិត្យ​តែប៉ុណ្ណោះ​ក៏​រំសាយ​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​ម្តងទៀត ដោយ​ពុំ​ដឹង​ថ្ងៃ​ណា​នោះទេ ៕