> ខេត្តស្វាយរៀងៈក្រសួងទេសចរណ៍និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកវគ្គបណ្តុះបណ្តាលមុខជំនាញបដិសណ្ឋារកិច្ច
> និងសេវាកម្មភ្ញៀវទេសចរណ៍ជូនដល់មន្ត្រីសមត្ថកិច្ចដែលបម្រើការងារនៅតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតដើម្បីមានសមត្ថ
> ភាពក្នុងការធ្វើបដិសណ្ឋារកិច្ចនិងផ្តល់សេវាកម្មភ្ញៀវទេសចរណ៍ឲ្យកាន់តែល្អប្រសើរ។វគ្គបណ្តុះបណ្តាលនេះបានរៀបចំ
> កាលពីរវេលាម៉ោង៨•០០ព្រឹកថ្ងៃទី៩តុលា២០១៤នៅសាលប្រជុំទីបញ្ជាការដ្ឋាននគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែន
> អន្តរជាតិបាវិតក្រុងបាវិត។ អញ្ជើញជាគណៈអធិបតីពីលោកហោសារុនអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធាន
> លេខាធិការដ្ឋានគណៈកម្មាធិការអន្តរក្រសួង លោកឧត្តមសេនីយ៍ទោព្រំឌុចបូរ៉ានឿន
តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍
> និងលោកលឹមសៀងហេងអភិបាលរងក្រុងបាវិតនិងសិក្ខាកាម៥៥នាក់។ លោកហោសារុនអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានមតិបើកវគ្គនោះថាវគ្គបណ្តាលនេះមានរយៈពេលពីរថ្ងៃក្នុងគោលបំណងចូលរួមពង្រឹងសមត្ថភាពមន្ត្រីសមត្ថកិច្ចក្នុងការធ្វើបដិសណ្ឋារកិច្ចនិងបម្រើសេវាកម្មភ្ញៀវទេសចរណ៍ជាតិនិង
> អន្តរជាតិនៅតាមច្រកទ្វាព្រំដែនអន្តរជាតិខេត្តស្វាយរៀងដែលជាច្រកសេដ្ឋកិច្ចនិង
ទេសចរណ៍មួយយ៉ាងសំខាន់ក្នុងព្រះរាជា
> ណាចក្រកម្ពុជា។ លោកហោសារុនបន្តទៀតថានៅព្រះរាជាណាចក្រកម្ពុជាយើងមានច្រកទ្វា
ព្រំដែនអន្តរជាតិចំនួន២៤
> កន្លែងក្នុងនោះច្រកទ្វាព្រំដែនគោកចំនួន១៦គឺជាប់ព្រំដែនវៀតណាម១០កន្លែងជាប់ប្រទេសឡាវ០១កន្លែងនិងជាប់
> ប្រទេសថៃ០៦កន្លែង។ ផ្លូវអាកាស០៣គឺអាកាសយានដ្ឋានភ្នំពេញកំពង់សោមនិងសៀមរាបហើយមានកំពង់ផែ
> អន្តរជាតិ០៤កន្លែងគឺក្រុងព្រះសីហនុ រាជធានីភ្នំពេញ កែវផុស(ឧកញ៉ាម៉ុង)និងស្ទឹងហាវ។ លោកបន្តទៀតថាកម្ពុជាមាន
> សក្តានុពលធំធេងណាស់សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ធម្មជាតិ។ យើងមានប្រាង្គ
ប្រាសាទបុរាណរាប់ពាន់
> អង្គរវត្តយើងមានឆ្នេសមុទ្រប្រវែង៤៤០គីឡូម៉ែត្រ មានកោះ ជ្រោះទឹកធ្លាក់ភ្នំជារមណីយដ្ឋានដ៏ស្រស់ត្រកាលសមជាកម្ពុជា
> ព្រះរាជាណាចក្រអច្ឆរយៈធ្វើឲ្យភ្ញៀវទេសចរណ៍មកកម្ពុជាក្នុងឆ្នាំ២០១៣ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៤,២
> លាននាក់ក្នុងកំណើន១៧,៥%និងទេសចរណ៍ក្នុងស្រុកប្រមាណ៨លានាក់ដូច្នេះវិស្សយ័ទេសចរណ៍កម្ពុជានាំចំណូលជាតិប្រមាណជាង២,៥០០លានដុល្លា។ និងបានផ្តល់ឱកាសការងារដោយផ្ទាល់ប្រមាណ៥០ម៉ឺននាក់។