បាត់ដំបង: កន្លងមកមានរឿងអាស្រូវជាច្រើនដែលជារឿងមិនប្រក្រតីបានកើតឡើងនៅក្នុងអធិការដ្ឋានស្រុកថ្មគោល ពិសេសគឺរូបលោកអធិការផ្ទាល់តែម្តងដោយមានមជ្ឈដ្ឋានជាច្រើនកំពុងរិះគន់យ៉ាងខ្លាំងក្នុងនោះក៏មានមន្ត្រីនគរបាលនៅក្រោមឱវាទផងដែរ. ។
យោងតាមរបាយការរបស់អង្គការសង្គមសុីវិលប្រចាំខេត្តបាត់ដំបងដែលមានឯកសារ
យ៉ាងច្បាស់លាស់បានលើកឡើងថាបន្ទាប់ពីបានធ្វើការសុើបអង្គេតទៅលើបុគ្គលឈ្មោះ យឹម វិចិត្រមាននាទីជាអធិការនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង គឺមានរឿងដែលមិនប្រក្រតីជាច្រើនត្រូវបានលោកអធិការនេះបិទសំណុំរឿងចោលដែលសុទ្ធសឹងជាបទល្មើសឧក្រឹដ្ឋបើឧទាហរណ៍រឿងយ៉ាងខ្លីគឺមានចោរកម្មលួចទឹកផ្លែឈើកំបុិកកំប៉ុកត្រូបានម្ចាស់ប្រើព្រួញកណ្តុរបាញ់ស្លាប់ហើយត្រូវគេបិទរឿងនេះចោលដោយសំអាងថារកភស្តុតាងមិនឃើញឯអ្នកបាញ់ក៏រួចខ្លួន។ល។នៅមានរឿងជាច្រើនទៀតដែលគេរកឃើញនូវភាពមិនប្រក្រតី
របស់លោកអធិការរូបនេះម្យ៉ាងវិញទៀតរាល់ការប្រជុំនៅក្នុងអធិការម្តងៗ គឺលោកអធិការបានព្រមានដាច់ខាតដល់មេប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍គ្រប់រូបគឺមិនអោយអ្នកណាម្នាក់ផ្តល់ព៌តមានអ្វីមួយដល់អ្នកសារព៌តមានឡើយបើទោះបីរឿងនោះជាករណីគ្រោះថ្នាក់ចរាចរក៏ដោយ ដូច្នេះរាល់ការបិទបាំងព៌តមានតើគេធ្វើឡើងដើម្បីអ្វី ហើយមានប្រយោជន៍អ្វី ព្រោះសព្វថ្ងៃរាល់កំលាំងសមត្ថកិច្ចដែលបង្ក្រាបបទល្មើសបានគេតែងតែធ្វើសន្និសិតកាសែតដើម្បីបានផ្សព្វផ្សាយនូវស្នាដៃដែលគេបង្ក្រាបបាន ហើយក៏គេចង់អោយប្រជាពលរដ្ឋទូទៅបានដឹងនូវហេតុការទាំងនេះផង ចុះដោយឡែកលោក យឹម វិចិត្រ ដែលព្យាយាមបិទបាំងព៌តមានក្នុងគោលបំនងអ្វី
បើតាមប្រភពពីមន្ត្រីប៉ូលីសនៅក្រោមឱវាទបាននិយាយថា គេមិនដែលឃើញអធិការណា
ដូចអធិការរូបនេះឡើយប្រហែលជាគេអាងអំនាចនិងបុណ្យសក្តិទេដឹងបានជាសំដីដែលគេនិយាយ
ជាមួយកូនចៅគឺរបៀបមើលងាយមើលថោកយ៉ាងខ្លាំងទោះបីជាមន្ត្រីក្រោមឱវាទនោះមានវ័យចំណាស់
ស្មើនឹងឪពុកគេក៏ដោយក៏គេប្រើពាក្យអញ អ្ហែងដែរដូចជាពិបាកស្តាប់ណាស់. ។
ជាក់ស្តែងមានមេប៉ុស្តិ៍មួយរូបដែលលោកអធិការរងបានបញ្ជាអោយចុះទៅមើលប្រជាពលរដ្ឋ
ដែលកំពុងមានទំនាស់ដីធ្លីត្រូវបានលោកអធិការ យឹម វិចិត្រជេរត្មះតិះដៀលយ៉ាងខ្លាំងហើយ
បានបញ្ជាដាច់ខាតមិនអោយស្តាប់បញ្ជាអ្នកណាក្រៅពីខ្លួនលោកម្នាក់ឡើយរហូតដល់មានទំនាស់យ៉ាងខ្លាំងរវាងមេប៉ុស្តិ៍និងអធិការដោយសារតែលោកមានវ័យចំណាស់ហើយការចុះប្រតិបត្តិការនេះក៏ធ្វើឡើងទៅតាមបញ្ជារបស់លោកអធិការរងដែរបែរជាមានកំហុសទៅវិញ ទីបំផុតត្រូវបានលោកអភិបាលស្រុកធ្វើការគាស់ហៅទៅដោះស្រាយនៅសាលាស្រុកថែមទៀត. ។
ដោយឡែកចំពោះករណីគ្រោះថ្នាក់ចរាចរបើទោះបីជាលោកស្នងការខេត្តធ្លាប់បានប្រាប់
និងណែនាំទៅគ្រប់អធិការថាបើគ្រោះថ្នាក់មានបាក់ដៃ បាក់ជើងធ្ងន់ធ្ងរ ឬក៏មានមនុស្សស្លាប់ដាច់ខាតត្រូវតែបញ្ជូនមកកាន់ការិយាល័យចរាចរខេត្តក៏ដោយក៏លោកអធិការ យឹម វិចិត្រ អត់ឈឺក្បាលនឹងធ្វើតាមដែរ គឺគេសំងំដោះស្រាយនៅក្នុងអធិការដ្ឋានសិនបើដោះបានលាភសការ:នោះគេនឹព្យាយាមបិទសំណុំរឿងតែម្តង ប៉ុន្តែបើរឿងនោះអូសបន្លាយពេលយូរមិនអាចដោះបានទើបគេសំរេចចិត្តបញ្ជូនមកខេត្តដែលធ្វើអោយរឿងនោះសឹងតែយុឺតពេលនឹងបញ្ជូនទៅតុលាការទៅហើយ. ។ ជាក់ស្តែងមានបុរសវ័យចំណាស់ម្នាក់បើកម៉ូតូសណ្តោងរទេះដឹកត្រីព្រមទាំងបានបើកបរស្របទិសគ្នាជាមួយនឹងម៉ូតូមួយគ្រឿងទៀត តែចៃដន្យពេលរទេះវ៉ាឡើងផុតធ្វើអោយដៃចង្កូតរបស់ម៉ូតូនោះប៉ះនឹងកន្ទុយរទេះខាងក្រោយហើយក៏ដួល
បោកក្បាលស្លាប់ចំណែកគាត់ក៏មិនរត់ទៅណាដែរដោយសារតែមិនបានដឹង. ។
ទីបំផុតរឿងនេះត្រូវបានលោកអធិការបញ្ជាអោយឃុំខ្លួនតែម្តងព្រមទាំងបានញុះ់្ងអោយក្រុមគ្រួសារទៅរកប្រាក់ដែលមានចំនួនរាប់លានដើម្បីមកដោះស្រាយហើយបិទសំណុំរឿងដោយសន្យាថាមិនបញ្ជូនទៅតុលាការឡើយប៉ុន្តែក្រុមគ្រួសារដើរខ្ចីគេបានលុយតែ70មុឺនប៉ុណ្ណោះទីបំផុតពេលដែលឃុំខ្លួនគេស្ទើរតែលើស48ម៉ោងទៅហើយដើម្បីអារ កខ្យងយកឈាមក្នុងន័យបានទទួលផលមិនបានសំរេចទើបគេចាត់បញ្ជូនមកចរាចរខេត្តអោយឃុំខ្លួននិង
ដោះស្រាយបន្តដោយការបញ្ជូនខ្លួននេះគ្មានទាំងឯកសារទាល់តែសោះដោយគេយកលេសថាធ្វើកំណត់ហេតុ និង គូសប្លង់មិនទាន់. ។
ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់លោក យឹម វិចិត្រ អធិការនគរបាលស្រុកថ្មគោលនេះ
គួរតែថ្នាក់លើពិនិត្យឡើងវិញដោយបច្ចុប្បន្ននេះមន្ត្រីនៅក្រោមឱវាទមិនសូវមានអ្នកណាពេញចិត្តទៅ
នឹងចរិករបស់លោកអធិការនេះឡើយ. ៕