​សមិទ្ធផល​វិទ្យុជាតិ​FM៩៧MHz​ភ្នំ​ត្បែង​និង​អគារ​ ​វិទ្យុជាតិ​ត្រូវបាន​សម្ពោធ​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​

0

ខេត្តព្រះវិហារ​
​វិទ្យុជាតិ​FM៩៧.០០MHz​ភ្នំ​ត្បែង​ព្រះវិហារ​និង​សមិទ្ធផល​អគារ​ស្ថានីយ៍​វិទ្យុ​មាន​ទីតាំង​ក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ថិតក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ត្រូវបាន​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៨​តុលា​២០១៤​។​
​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ​ថ្នាក់ដឹកនាំ​មន្ដ្រីរាជការ​គ្រប់​ស្ថាប័ន​ជុំវិញ​ខេត្ត​និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​២៥៥​នាក់​។​
​ ​លោក​រ៉ាត់​សោភា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​បាន​ជំរាបជូន​គ​ណះ​អធិបតី​ថា​វិស័យ​ព័ត៌មាន​នៅ​ទូទាំង​ខេត្តព្រះវិហារ​មានការ​រីកចំរើន​គួរអោយ​មោទនភាព​គឺ​យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់តែ​សំបូរបែប​។​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ពាក់ព័ន្ធ​ជីវភាព​រស់នៅ​ក្នុងសង្គម​ចាប់ពី​ទីក្រុង​រហូតដល់​ជនបទ​។​
​ ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​បន្តទៀតថា​វិទ្យុជាតិ​ភ្នំ​ត្បែង​ព្រះវិហារ​បានធ្វើ​ការផ្សាយ​សាកល្បង​IMG_0459

មួយ​រយះពេល​ខ្លី​រួចមកហើយ​ឃើញថា​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ផ្សាយ​ផ្តោត​សំខាន់​អំពី​សភាពការណ៍​និង​ព្រឹ​ត្ត​ការណ៍​ទាន់​ហេតុការណ៍​ដែល​បានកើត​ទ្បើង​នៅក្នុង​ប្រទេស​និង​អន្តរជាតិ​។​សមិទ្ធផល​ថ្មី​នេះ​បានមកពី​ការខិតខំ​យកចិត្តទុកដាក់​របស់​លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ទើប​ខេត្តព្រះវិហារ​មាន​អាទិភាព​ទទួលបាន​ការ​តំ​ទ្បើង​វិទ្យុជាតិ​និង​សមិទ្ធផល​អគារ​ស្ថានីយ៍​វិទ្យុ​មុនគេ​។​លោក​ថ្លែងថា​សមិទ្ធផល​អគារ​ស្ថានីយ៍​វិទ្យុ​សាងសង់​ដោយ​ថវិការ​រដ្ឋ​។​រីឯ​វិទ្យុជាតិ​នេះ​បំពាក់​ដោយ​អង់​តែ​ន​ថ្មី​កំពស់​៧០​ម៉ែត្រ​មាន​វិសាលភាព​IMG_0459

ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ប្រមាណ​៨០​ភាគរយ​គ្របដណ្ដប់​ទូទាំង​ខេត្តព្រះវិហារ​។​
​ ​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍​សំណេះសំណាល​យ៉ាងខ្លី​ថា​បន្ទាប់ពី​ទទួលបាន​វិទ្យុជាតិ​ថ្មី​និង​អគារ​ស្ថានីយ៍​វិទ្យុ​នេះ​ត្រូវមាន​ការថែទាំ​អោយបាន​ល្អជា​ពិសេស​មន្ដ្រី​ក្នុង​មន្ទីរ​ព័ត៌មាន​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​បំពេញការងារ​ផ្សាយ​ព័ត៌មាន​អោយបាន​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ចង់​ស្ដាប់​ចង់ដឹង​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​សំខាន់ៗ​។​
​ ​លោក​រដ្ឋមន្ដ្រី​ព័ត៌មាន​ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល​ថា​នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ​ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​តំ​ទ្បើង​ស្ថានីយ៍ទូរទស្សន៍​ជាតិ​(​ទ​ទក​)​ប្រចាំខេត្ត​ព្រះវិហារ​មួយទៀត​ដែល​យើង​អាច​ទស្សនា​បាន​នៅ​ទូទាំង​ខេត្ត​តាមរយះ​ការប្រើ​អង់​តែ​ន​ទូរទស្សន៍​ធម្មតា​នៅតាម​លំនៅដ្ឋាន​។​គម្រោង​តំ​ទ្បើង​ស្ថានីយ៍ទូរទស្សន៍​ជាតិ​នេះ​ដោយសារ​សព្វថ្ងៃនេះ​នៅ​ខេត្តព្រះវិហារ​ប្រជាពលរដ្ឋ​អាច​ទស្សនា​បានតែ​ទូរទស្សន៍​ខ្សែ​កា​ប្ល៍​ឯកជន​ក្នុង​ក្រុង​ព្រះវិហារ​តែប៉ុណ្ណោះ​។​
​ ​ចប់​កម្មវិធី​សំណេះសំណាល​លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​និង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ធ្វើ​ពិធី​កាត់​ខ្សែបូរ​ព៌​ជា​និមិត្តរូប​ដើម្បី​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​វិទ្យុជាតិ​ភ្នំ​ត្បែង​និង​អគារ​ស្ថានីយ៍​វិទ្យុជាតិ​ជា​ផ្លូវការ​តទៅ​។​ក្នុង​ពិធី​សម្ពោធ​ខាងលើ​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​២០០​នាក់​បានទទួល​អំណោយ​ថវិកា​ឧបត្ថម្ភ​មួយចំនួន​ពី​លោក​រដ្ឋមន្ដ្រី​ផងដែរ​៕