កំពង់ធំ÷ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ និងមន្រ្តីទៅកម្សាន្តនៅរមណីយដ្ឋានប្រសាទកោះកេរនិងរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។


លោកជំទាវ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកឡើងទៀតថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី (រមណីយដ្ឋានប្រាសាទកោះកេរ)ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការពារឱ្យបានដាច់ខាតជាមរតកវប្បធម៌របស់ដូនតាខ្មែរយើង។
គូរបញ្ជាកផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០.០០០ហិកតា ប្រាសាទព្រះវិហារចុះបញ្ជីឆ្នាំ២០០៨ ទំហំ២.៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩.០០០ហិកតា និងប្រសាទកោះកេរលើផ្ទៃដីប្រមាណ ៨.០០០ហិកតាចុះបញ្ជីនៅឆ្នាំ២០២៣ថ្មីៗនេះ៕
រូបភាពនិងអត្ថបទដោយលោក ធូ កែវមុន្នី កែសម្រួលលោកស្រី កែវ បូរី