ខេត្តកំពង់ឆ្នាំង «មានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារគុណបំណាច់របស់បងប្អូន ដែលបានផ្តល់អោយ ប្តី ឪពុក បង ប្អូន កូន ចៅ លះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុរំដោះ ជាតិ មាតុភូមិ អោយរួចផុតពីរបប កាប់សម្លាប់របស់បន ប៉ុល ពត ដែលជារបបយង់ឃ្នងបានកើតឡើងក្នុង ប្រទេសយើង៣ឆ្នាំ៨ខែនិង២០ថ្ងៃ» លោក យី យ៉ូន
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាបានមានប្រសាសន៏ដូចខាងលើនេះ នៅក្នុងពីធីប្រគល់ថវិកាបេឡាមរណសង្គ្រោះជូន គ្រួសារ មាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន០៩ គ្រួសារនៅពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ នៅមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ។ លោក រដ្ឋលេខាធិការ បានបន្តទៀតថាៈ ឪពុកយើង ប្តីយើង កូនចៅយើង សុទ្ឋតែបានស្ម័គចិត្តចូលបំរើជាតិមាតុភូមិ ដើម្បីរំដោះប្រទេសជាតិពីរបបអាវខ្មៅ ដែលមកដល់ពេល ខ្លះពលី ខ្លះពីការ បាត់បង់កាយសម្បទា និងខ្លះទៀតបានចូលនិវត្តន៏ ។
គុណបំណាច់ទាំងនេះ រាជរដ្ឋភិបាលកម្ពុជា មិនអាច កាត់ថ្លៃបានឡើយ ពិសេសសម្តេច ហ៊ុន សែន ដែលសម្តេចធ្លាប់ជាយុទ្ឋជនម្នាក់ដែរ ក្នុងបុព្វហេតុប្រទេស ជាតិ ហេតុនេះហើយ
សម្តេចបានដឹងច្បាស់ណាស់ ពីឆាកជីវិតជាយោធា និងពីទុក្ខលំបាករបស់បងប្អូនជា គ្រួសារ របស់អតីយុទ្ឋជន ។ កាលជំនាន់ខ្មែរក្រហមនោះ យើងទាំងអស់គ្នាបានបន់ស្រន់សុំអោយ ទេវតា ជួយ អោយរួចផុតពីរបបកាប់សម្លាប់នេះ ហើយបានបញ្ជូនកូនចៅបំរើជាតិដើម្បីរំដោះជាតិមានតុភូមិ ។
ពេលនេះជាង៣០ឆ្នាំហើយយើងបានសន្តិភាពពេញបរិបូរណ៏ ដោយសារតែការលះបង់ដ៏ធំធេងរបស់បងប្អូនប៉ុន្តែ ជាអកុសលនៅមានមនុស្សដែលខ្លះធា្លប់ហែលឆ្លងរបបពីឃាតជាមួយយើងដែរ បែជាខំបំភ្លេចគុណ ៧ មករា ដែលជាថ្ងៃរំដោះប្រទេសជាតិមានតុភូមិ របស់យើងទៅវិញ ។ សូមបងប្អូនកុំភ្លេច ថ្ងៃរំដោះយើងពីរបបអាវខ្មៅ បើបងប្អូនបំភ្លេចដូចបំភ្លេចគុណបំណាច់របស់ ឪពុករបស់ប្តីនិងកូនចៅយើង យ៉ាងដូចឆ្នោះដែរ ។
លោក ថោង ចំរើន ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា បានបញ្ចាក់ថា៖បច្ចុប្បន្នអតីតយុទ្ឋជនក្នុងខេត្តកំពង់ឆ្នាំងមានចំនួន ៣៦១០នាក់ និងមានអ្នករស់នៅក្នុងបន្ទុក សរុប៧៥៥៧នាក់ ក្នុងនោះមានជនពិការ ១១៧៧នាក់ និវត្តន៏ជន ៧៣៥នាក់ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ៦៦ នាក់ គ្រួសារជនពលី ១៣៩៧នាក់ និង គ្រួសារជនមរណៈ ៦៦០នាក់ ។ចំពោះប្រាក់ដែលបានបើកពី បេឡាមរណៈសង្ក្រោះមកចែកជូននៅពេលនេះមានចំនួន៣៦លានរៀល យកជូនគ្រួសារសពសមាជិក សមាគមចំនួន០៩ គ្រួសារ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន៤លានរៀល ។
លោក សៀក គឹមលៀង អភិបាលរងខេត្តមានប្រសាសន៍ថាៈ មន្ទីរនៅតាមខេត្ត គឺជាសេនាធិការ របស់ក្រសួង ហេតុដូចឆ្នេះហើយ ត្រូវតែខិតខំ ប្រឹងប្រែងបំពេញការងារ ដើម្បីប្រជាពលរដ្ឋ ពិសេសគ្រួសារអតីតយុទ្ឋជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិកន្លងមក ។ លោកក៏សូមចូលរួមកោតសសើរ ដែលគ្រួសារអតីតយុទ្ឋជនក្នុងខេត្តឆាប់ទទួលបានប្រាក់បេឡាមរណៈសង្គ្រោះ នេះក៏ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ ក៏ដូវជាក្រសួងដែលបានធ្វការងារនេះ ។
តាមលោកបានដឹងឆ្នាំ២០១៤ នេះ គិតត្រឹមខែ តុលា យើងបានបើកប្រាក់បេឡាមរណៈសង្គ្រោះ ដល់គ្រួសារអតីតយុទ្ឋជនបានចំនួន៥១គ្រួសារហើយ គឺរយៈពេលតែ១០ខែក្នុងឆ្នាំ២០១៤ប៉ុណ្ណោះ ហើយបើគិតសរុបយើងបានបើកប្រាក់នេះជូនដល់គ្រួសារដូចគ្នានេះដែរមានចំនួន២៦២ ហើយ ឃើញថាៈមានសន្ទុះលឿនគ្រាន់បើដែរ តែ សម្រាប់អ្នកដែលអត់វិញ ពីសេសគ្រួសារដែលខ្វះខាតឃើញថាយូរគ្រាន់បើដែរព្រោះខ្លះជាង១ឆ្នាំហើយ។លោកសូមផ្តាំផ្ញើរបងប្អូនដែលបើកប្រាក់នេះទៅសូមយកទៅប្រើប្រាស់អោយបានចំទិសដៅជាសវាងយកទៅប្រើផ្តេសផ្តាស់នាំអោយខាតបង់ព្រោះវាជាទ្រព្យរបស់ខ្លួន៕




































