​ក្រុមហ៊ុន​ដឹក​ថ្ម​បាន​បំផ្លាញ​ផ្លូវ​លើស​ដើម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ដើរ​ស្ទើ​លែងរួច​ក្នុង​ក្រុង​ច្បារមន​

0

​កំពង់ស្ពឺ​= ឡាន​ដឹក​ថ្ម​ប្រភេទ​យី​ឌុប​ជាច្រើន​គ្រឿង​បាន​ជាប់ផុង​ពេញ​កណ្តាលផ្លូវ កណ្តាល​ស្ថិត​ក្នុងភូមិ ញ សង្កាត់​កណ្តោលដុំ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ខ​ណះ ក្រុម​អាជ្ញាធរ​ពាក់​ព​ន្ធ័​មួយ​មិនបាន​ទៅ​អើតមើល​ករណីនេះ​ដោយ​ខ្លាច​ពលរដ្ឋ ចំអក​ដាក់ ពីព្រោះ​ពួកគាត់​បានទទួល​រង ការ​ហុយ​កាលពី​ខែប្រាំង លុះដល់​ខែ វស្សា​ក្រុម​ដឹក​ថ្ម របស់លោក​អ្នកមាន​ទាំងនោះ​នៅតែ​បំផ្លាញ​ផ្លូវ​នេះ​ស្ទើ​ដើរ​លែង រួចហើយ ។​
​ករណី​ឡាន​យី​ឌុប​ជាច្រើន​គ្រឿង​ជាប់ផុង​កណ្តាល​ក្រុង​ច្បារមន​នេះ បានកើត ឡើង​នៅ ថ្ងៃទី​១០​ខែ​១០​ឆ្នាំ​២០១៤ ក្នុងភូមិ ញ​ដែលមាន​ពលរដ្ឋ ឈ​មើល​ត្រៀប ត្រា និង​បាន​សើចចំអក​ឡក​ឡើយ​ដាក់ ក្រុម​ឡាន​ដែល​បាន​ដឹក​បំផ្លាញ​រក​លេខ ដាក់​គ្មាន​ទាំងនោះ ថា​ជា​ជន​ដែល​គិតពី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន មិន​គិត ប្រ​យោ​ជ​ន៏​រួម ។​DSCN5321
​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​និង​មានមុខ​រប​លក់ដូរ​ជាប់​ផ្លូវ​បាន​និយាយ​រីះ​គន់​យ៉ាង​ចាស់​ដៃដល់​អស់លោក​មេឃុំ​និង​ចៅហ្វាយក្រុង​និង​ជាពិសេស​លោក​ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​ថា​ពេល​មានការ​ចុះផ្សាយ​របស់​សារ​ព​ត៏​មាន​ទើប​ឃើញ​ក្រុម​អាជ្ញាធរ​ទាំងនេះ​បាន​បើកភ្នែក​អើ​តរមក​មើល​ពួកគាត់​ខ្លះៗ​តែ​រឿង​ផ្លូវ​ដែល​ធ្លាប់​ហុយ​ពេលនេះ​ដល់​វេន​ជាប់ផុង​ស្ទះ​ឡាន​រាប់សិប​គ្រឿង​ស្ទើ​ដើរ​លែងរួច​បែរជា​មិនឃើញ​មានមុខ​អស់លោក​មក​អើតមើល​បើទោះជា​ពួកគាត់​បាន​ប្រឹង​ស្រែក​ឲ្យ​ឮ​អាជ្ញាធរ​បាន​ឭ​ដោយ​ផ្ទាលមាត់​ជា​ញឹកញាប់​បែបណាក៏ដោយ​ក៏​គ្មាន​ន​យ័​ដែរ​។​DSCN5322
​អ្នកភូមិ​បាន​និយាយទៀតថា​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​២​គឺ​ក្រុមហ៊ុន​សិលា​រត​នះ​និង​ក្រុមហ៊ុន​លី​ឈួ​ង​បាន​ប្រើប្រាស់​ផ្លូវ​នេះ​ស្ទើរ​ដាច់​មុខ​ហើយ​ដែល​ខែប្រាំង​គេ​បាន ស្រោច​ទឹក​តាម​គោល​ការ​ណ៏​ដែល​បានកំណត់​តែ​ការ​ស្រោច​ធ្វើ​ឲ្យ​តែ​បាន​។ ហើយ​ក្រុមហ៊ុន​គិតតែ​ពី​ដឹក​ដែល​ប្រើប្រាស់​ឡានធំៗ​ដែលមាន​ទ្រង់​ខ្ពស់​រាប់រយ​គ្រឿងក្នុង​មួយថ្ងៃ​ខែប្រាំង​ហុយ​មកលើ​លំនៅដ្ឋាន​ពួកគាត់​រក​កន្លែង​ហូបបាយ​មិនកើត​និង​រក​កន្លែងដេក​មិនឃើញ ។​លុះដល់​ខែវស្សា​នេះ​ឡាន​ទាំងនេះ​បាន បំផ្លាញ​ផ្លូវ​ខ្ទេចខ្ទី ត្រង់​ផ្លូវកែង ដែល​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​ណ៏​រាប់​ម៉ោង​គេ​មិនបាន ឃើញ​ក្រុម​អាជ្ញាធរ​បើកភ្នែក​មើល​សោះ ។​DSCN5323
​ពួកគាត់​បានលើកឡើង​ថាបើ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្រុមហ៊ុន​នៅតែ​បន្តធ្វើ​បែបនេះ ពួកគាត់​ព្រមាន​ថា​និង​ធ្វើ​ញ្ញាតិ​ផ្ញើជូន​លោក​អភិបាលខេត្ត​ដើម្បី​កោះហៅ​ក្រុមហ៊ុន​ទាំងអស់​ផ្អាក​សកម្មភាព​ឬ​ឲ្យ​បើក​មក​កាត់មុខ​សាលាខេត្ត​ម្តង​ព្រោះ​វា​មិន​ផុង ដោយសារតែ​ផ្លូវ​បាន​ក្រាល​កៅស៊ូ​ហើយ​។​DSCN5321
​កន្លងមក​កម្ពុជា​ថ្មី​ធ្លាប់​ទទួលបាន​ព​ត៏​មាន​ថា​ខាង​ក្រុមហ៊ុន​បាន​ព្រមជាមួយ​សាលាខេត្ត​ជួសជុល​ផ្លូវ​នេះ​ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​។​តែ​ខាង​ក្រុមហ៊ុន​តំ​រ៉ូ​វ​ឲ្យ​សាលាខេត្ត​ជួយ​ចេញថ្លៃ​កៅស៊ូ​ហើយ​ក្រុមហ៊ុន​ជា​អ្នក​ចេញថ្លៃ​ជួសជុល​ទាំងស្រុង​។​តែ​រឿងនេះ​ខាង​សាលាខេត្ត​នៅ​មិនទាន់បាន​ទំលាយ​ចេញ​ជា​សា​ធា​រណះ​នៅឡើយ​ទេ​។​តែ​អ្វី​ជា​ខកចិត្ត​រឿង​ផ្លូវ​នេះ​មួយថ្ងៃៗ​កាន់តែ​យ៉ាប់​ឡើងៗ​ហើយ​ប្រជាពលរដ្ឋ សុំ​ឲ្យ​មានការ​ជួសជុល​ឲ្យ​បាន​ឆាប់ៗ​ផង​ព្រោះ​ពិបាក​ដើរ​ខ្លាំងណាស់​៕