​​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ ​បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប​

0

​សៀមរាប​   នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៤​នេះ មាន​ធ្វើ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​បណ្តែតប្រទីប​អកអំបុក​សំពះ​ព្រះ​ខែ ក្រោម​ការដឹកនាំ​របស​លោក​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ គណៈ​អភិបាលខេត្ត​និង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ផងដែរ ។
​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ លោក ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង ពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នាពេលនោះ ដោយបាន​បញ្ជាក់​អំពី​ការរៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​ន​តាម​បណ្តោយ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដោយមាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​ផ្សេងៗ ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង ក្រៅ​ខេត្ត ព្រមទាំង​ភ្ញៀវ​ទេសចរណ៍ បាន​ទស្សនា​កម្សាន្ត អំពី​វប្បធម៌ ប្រពៃណី របស់​ប្រជាពលរដ្ឋ​ខែ្មរ​យើង ដែលមាន​រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃទី ០៥ និង​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។DSC00331

 

ឯកឧត្តម​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​នេះ គឺធ្វើឡើង​ដើម្បី​រំលឹក និង គោរព​ដល់​វីរៈភាព​នៃ​បុព្វបុរស​ទាហាន​ជើង ទឹក​ជំនាន់​ដើម ដែល​បាន​ពលី​ជិវិត ក្នុងការ​ធ្វើសឹក​សង្គ្រាម​តាម​ផ្លូវទឹក​ក្នុងការ​កម្ចាត់​ពួក​សត្រូវ​ឈ្លានពាន​ហើយ​ទទួល បាន​ជ័យជំនះ​ជូន​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង ។

លោក ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី​ការអាក់ខាន មិនបាន​ធ្វើ​ពិធី​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​រយៈពេល​០៣​ឆ្នាំ​មកនេះ ដោយ​ប្រទេសជាតិ​យើង​ជួប​រង​នូវ​គ្រោះធម្មជាតិ និង ការយាង​ចូល​ទីវ​ង្គ​ត់របស់​ព្រះករុណា ព្រះ​រតន​កោដ្ឋ ន​រត្ត​ម សីហនុ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន សូម​ឲ្យ​គ្រប់​អនុគណៈកម្មការ​នីមួយៗ រាយការណ៍ អំពី​សកម្មភាព របស់​អនុគណៈកម្មការ​អនុវត្ត​បាន​កន្លងមក ។​
​បន្ទាប់ពី​សេចក្តីរាយការណ៍​របស់​អនុគណៈកម្មការ​នីមួយៗ អំពី​សកម្មភាព លទ្ធផល​ដែល​អនុវត្តបាន ។ ក្នុងនោះ​ឯកឧត្តម​ប្រធាន​អនុគណៈកម្មការ​បច្ចេក​ទេស​ទូក បាន​ឲ្យ​ដឹងថា ទូក​ដែល​បាន​សុំ​ដាក់ពាក្យ​ចូលមក​ប្រកួត មាន ចំនួន ២៦​ទូក ដែល​ក្នុង​១​ទូក​មាន​ចំណុះ ២២​នាក់ ក្នុងនោះ​មាន​ទូក​ស្រី ០៦​ទូក ព្រមទាំង​មាន​ប្រទីប មកពី​បណ្តា​មន្ទីរ អង្គភាព និង ក្រុមហ៊ុន មាន​ចំនួន​១៤ ប្រទីប​ផងដែរ ។

ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​ពិភាក្សា ដោយ​ផ្តោត​យ៉ាងសំខាន់ ទៅ លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ សុខភាព បរិស្ថាន និង អគ្គិសនី ហើយ​ជាងនេះទៅទៀត​លើ ការ​ស្នាក់នៅ​របស់​ក្រុម​កីឡាករ កីឡា​ការី​ទៀតផង ។ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​នេះ គណៈកម្មការ​បុណ្យជាតិ​ថ្នាក់​ខេត្ត ក៏បាន​ធ្វើការ​រៀបចំ​បោះពុម្ព​អាវ កីឡាករ​ជា​លក្ខណៈ​ខ្មែរ ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំង​មានការ រៀបចំ​ស្តង់​សម្រាប់​បងប្អូន​អាជីវករ​ដែលមាន​បំណង​ចូលមក​លក់ដូរ​នៅក្នុង​ឱកាស​បុណ្យ​អ៊ុំ​ទូក ដោយបាន​បន្ត​ពីថ្ងៃ​បញ្ចប់​អ៊ុំ​ទូក​ទៅដល់​ថ្ងៃទី​០៩​វិច្ឆិកា​ឆ្នាំ​២០១៤​និង មានការ​សម្តែង​តន្ត្រី​ជូន​ដល់​ភ្ញៀវ​ជាតិ​អន្តរជាតិ​កម្សាន្ត​ផងដែរ ។​
​បន្ទាប់ពី​អនុគណៈកម្មការ និង អាជ្ញាធរ​ស្រុក មន្ទីរ អង្គភាព​បាន​លើក​នូវ​រាល់​ចំណុច​មួយចំនួន ក្នុងការ​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ដោយ​ផ្តោតទៅលើ​បញ្ហា​បរិស្ថាន​ភ្លើង​បំភ្លឺ​និង បង្គន់​អនាម័យ​ចល័ត​ក្នុងឱកាស​ពិធីបុណ្យ ។ មានប្រសាសន៍​បូកសរុប​នោះដែរ លោក ឃឹម ប៊ុន​សុង ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ដែលមាន​ទូក​ចូលរួម ប្រកួត​ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក​ក្នុង​គោលដៅ​លើកស្ទួយ​វប្បធម៌​ទំនៀប​ទំលាប់​ប្រពៃណីជាតិ ហើយក៏​ជាការ​ផ្សព្វផ្សាយ​ទាក់ទាញ​អារម្មណ៍​ដល់ ភ្ញៀវ​

ទេសចរណ៍​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​យើង ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​រមណី​ដ្ឋា​ន​ធម្មជាតិ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ហើយ​បាន​ទស្សនាវដី្ត​ទេសចរណ៍​របស់​អាមេរិក ដែលជា​ក្រុង​ជាប់ លំដាប់ថ្នាក់​ទី​២ ជាទី​ក្រុង​ល្អ​បំផុត​សម្រាប់​ការ​មក ទស្សនា​របស់​ភ្ញៀវ​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ី ក្នុងចំណោម ក្រុង​១០ ដែល​បានជ្រើសរើស​នៅ​ឆ្នាំ​២០១៤ និង នៅលើ​ពិភពលោក​ជាប់​លំដាប់​លេខ​៤​ផងដែរ​។​

ម្យ៉ាងទៀត​ក៏ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ទៅលើ​ការងារ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងការ​បម្រើ​នូវ​ជូន​ដល់​ប្រជាពលរដ្ឋ ទទួលបាន​ការសប្បាយ​ក្នុងឱកាស​បុណ្យ​អ៊ុំ​ទូក នៅ​ខេត្តសៀមរាប​។​លោក​ឃឹម​ប៊ុន​សុង បាន​សង្កត់ធ្ងន់​ទៅលើ​សម្លៀកបំពាក់​របស់​កីឡាករ​អ៊ុំ​ទូក​ឲ្យ​មាន​លក្ខណៈ​ជា​ប្រពៃណី​ខ្មែរ ដែលមាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ជា​អ្នក​ផលិត ដោយ​មិន​ឲ្យ​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឡើយ ស្រប

តាម​ការណែនាំ​រប​ស់​គណៈកម្មាធិការ​បុណ្យជាតិ និង ក្រោយ​ការបញ្ចប់​បុណ្យ ត្រូវយក​ចិត្ត​លើ​ការសម្អាត​អនាម័យ បរិស្ថាន ពិសេស​ចំពោះ​អគ្គិសនី ត្រូវ​បន្ត​បើក​បំភ្លឺ​នៅតាម​ស្តង់ និង កន្លែង​ឆាក​តន្ត្រី រហូតដល់​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៤ ព្រមទាំង​សូម​ឲ្យ​បណ្តា​មន្ទីរ អង្គភាព​ក៏​ដូច​ក្រុមហ៊ុន​ដែល​គ្មាន​ទូក​ចូលរួម​ប្រកួត​សូមជួយ​ធ្វើការ​ឧបត្ថម្ភ ដល់​ទូក​ទាំងនោះ ក្នុង​គោលដៅ​លើកស្ទួយ​វប្បធម៌​ទំនៀប​ទំលាប់​ប្រពៃណីជាតិ​ហើយក៏​ជាការ​ចូលរួម​ក្នុង​កិច្ចអភិវឌ្ឍន៍ លើ​វិស័យ​ទេសចរណ៍​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​នេះ ៕