​បើក​កា​ដ្ឋា​ន​ពង្រីក​ជុល​ជល​ផ្លូវ​៧​មករា​និង​ផ្លូវ​១១​ខ្សែរ​ក្នុង​ក្រុង​ក្រោម​គំរោង​ថវិការ​របស់​សាលាខេត្ត​ព្រះសីហនុ​ឆ្នាំ​២០១៤

0

​ខេត្ត​ព្រះសីហនុៈ​លោក​ឈិ​ត​សុខុន​អ​ភី​បាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៤​នេះ​បាន​អញ្ជើញ​ជា​គណៈ​ធិបតី​ក្នុង​ពី​ធី​បើក​ការ​ដា្ឋ​ន​ពង្រីក​ជុស​ជល​ផ្លូវ​៧​មករា​និង​ផ្លូវ​ចំនូ​ន​១១​ខ្សែ​ផ្សេងទៀត​ស្ថិតនៅក្នុង​សង្កាត់​លេខ​៣​និង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ក្រោម​គំរោង​ចំណាយ​ថវិការ​របស់​សាលាខេត្ត​ព្រះសីហនុ​ឆ្នាំ​២០១៤​ដើម្បី​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​ងាយស្រួល ក្នុងការ​ធើ្វ​ដំណើរ​ទៅមក​ជា​ប្រយោជន៍​សាធារណៈ ។​
​ ​.​លោក​ណុប​ហេង​ប្រធាន​មន្ទីរ​សាធារណ៍​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បានធ្វើការ​បញ្ជាក់ថា​ផ្លូវ ចំនូ​ន​១១​ខ្សែរ​ដែល​កំពង់ធ្វើការ​សាងសង់​ខាងលើនេះ​ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​រែង​ដែក​ដោយ​មួយ​ចំនូ​ន​ត្រូវបានធ្វើ​ការសាងសង់​រូ​ចរាល់​តាម​គំរោង​អស់ហើយ​និង​ផ្លូវ​ខ្លះទៀត​កំពង់​ធ្វើ​20141010_094243

បន្តក៍​ជិត​រូ​ចរាល់​ផងដែរ​។​នៅក្នុង​ចំណោម​ផ្លូវ​ទាំង​១១​ខ្សែរ​នោះ​មាន​ចំនូ​ន​៣​ស្ថិតនៅក្នុង​សង្កាត់​លេខ​៣​និង​ចំនូ​ន​៨​ខ្សែរ​ស្ថិតនៅក្នុង​សង្កាត់​លេខ​៤​ក្នុងនោះ​ផ្លូវ​៧​មករា​ដែលជា​ផ្លូវ​ត​ភ្ជាប់​ពីរ​ផ្លូវ​វិថី​ឯករាជ្យ​ត្រង់ចំណុច​ភ្លើងស្តុប​ខាងមុខ​មន្ទីរពេទ្យបង្អែក​ខេត្ត​(​ពេទ្យ​ចំការចេក​)​តាម​បណ្តោយ​ភោជនីយ​ដា្ឋ​ន​ជាង​លីម​ទៅ​ភ្ជាប់​និង​ផ្លូវ​ខាងក្រោយ​កា​រ៉ា​សាំង​(​តូ​តា​ល​)​កំពង់ធ្វើការ​ជុស​ជល់​និង​ពង្រីក​បន្ថែម​គឺ​ពង្រីក​សងខាង​ផ្លូវ​ម្ខាងៗ​ប្រវែង​៧​ម៉ែត្រ​បន្ថែម​លើ​ទ្រូងផ្លូវ​ដែលមាន​ស្រាប់​និង​20141010_094841

មានការ​ដាក់​និង​ត​បណ្តាញ​ប្រព​ន្ធ័​បង្ហូរទឹក​ជាច្រើន​កន្លែង​ផងដែរ​។​សរុប​ផ្លូវ​ទាំង​១១​ខ្សែរ​ខាងលើនេះ​មាន​ប្រវែង​៣៨៧៩​ម៉ែត្រ​រីឯ​លូ​មាន​ប្រវែង​៣៨០​ម៉ែត្រ​។​
​ ​.​ក្នុង​ឧកាស​នោះ​លោក​លោក​ឈិ​ត​សុខុន​អ​ភី​បាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ក្រៅពីរ​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​លោក​ក៍បាន​ថ្លែង​អំណរ​អរគុណ​ផងដែរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​ឬរ​បងក៍​ដូចជា​សំយាបផ្ទះ​ប៉ះពាល់​និង​គោលដៅ​20141010_094811

សាងសង់​ផ្លូវ​ពង្រីក​ផ្លូវ​ហើយ​បាន​សហការ​ល្អ​ផ្តល់​ការងាយ​ស្រូល​ជាមួយ​មន្ត្រី​ជំនាញ​ធ្វើ​ផ្លូវ​ពីព្រោះ​ទង្វើ​បែបនេះ​គឺជា​កា​រូ​ម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជូ​យ​អភិ​វ​ឌ្ឈ​ន៍​ប្រទេសជាតិ​។​
. ចំពោះមុខ​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ក្តី​រីករាយ​អបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាលខេត្ត​ព្រះសីហនុ​ដែល​បាន​សាងសង់​ផ្លូវ​ជូន​ដល់​គ្រប់​មូលដ្ឋាន​សម្រាប់​ប្រើប្រាស់​20141010_094630

ជា​សាធារណៈហើយ​នេះ​ជា​មោទនភាព​ខ្លាំងណាស់​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ពីព្រោះ​បញ្ហារ​សាងសង់​ផ្លូវ​ឬ​ជុស​ជល់​ផ្លូវ​សំរាប់​ថ្នាក់ដឹកនាំ​ខេត្ត​មុនៗ​គេ​មិនសូវ​គីត​គូរ​អ្វី​នោះទេ​៕​កោះពស់​(​រូបភាព​អភិបាលខេត្ត​ចុះ​បើក​កា​ដ្ឋា​ន​សាងសង់​ផ្លូវ​៧​មករា​)