សូម​ចូលរួម​ទាំងអស់គ្នា​ជួយ​គាំទ្រ​សិល្បៈ​ល្ខោន​សៀក​របស់​កម្ពុជា​

0


​សៀមរាប​​ការជួយជ្រោមជ្រែង​រប​ស់លោក​អ្នក គឺជា​ការផ្តល់​កំលាំង​ទឹកចិត្ត​ដ៏​ធំ​មួយ ដល់​សិល្បៈ​ល្ខោន សៀក​ខ្មែរ លើ​ឆាក​កម្ពុជា​អោយនៅតែ​មានជីវិត​បន្ត ពីព្រោះ​ទីតាំង​សម្តែង​សិល្បៈ​អចិន្ត្រៃយ៍​និង​ជា​លក្ខណៈ​អាជីព​គឺជា​ក្តីសង្ឃឹម​របស់​សិល្បករ​សិល្បការិនី​ដើម្បី​អភិវឌ្ឍ​អាជីព​និង​ជីវិត​របស់​ពួកគាត់​។​Phare 4
​បន្ទាប់ពី​បាន​តស៊ូ​យ៉ាង​សស្រាក់សស្រាំ អស់​រយៈពេល​ជិត​២០ ឆ្នាំ ក្នុងការ​ពាំនាំ​និង​ធ្វើ​រស់​ឡើងវិញ​នូវ​សិល្បៈ​ល្ខោន​សៀក​កម្ពុជា​មក​សម្តែង​នៅលើ​ឆាក ហើយ​ការតស៊ូរ​របស់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ (www.PharePs.org) នេះ​បានធ្វើអោយ​ល្ខោន​សៀក​ខ្មែរ​នេះ​មាន​កេ​រ្តិ៏​ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​ជាតិ​ក៏ដូចជា​អន្តរជាតិ​។​
​ទន្ទឹមនឹង​ភាពជោគជ័យ ល្ខោន​សៀក​ខ្មែរ​នេះ​បាន​ជួប​បញ្ហា​ការលំបាក​ដោយសារតែ​ទីតាំង ក៏ដូចជា​ទីកន្លែង​សម្តែង​ល្ខោន​សៀក​ខ្មែរ ដែល​កំពុង​សម្តែង​សព្វថ្ងៃ នៅក្នុង​ខេត្តសៀមរាប ពុំមែន​ជាទី​កន្លែង​អចិន្ត្រៃយ៍ ដូចនេះ​វា​ជាការ​ព្រួយបារម្ភ​ដ៏​ធំ​មួយ​សំរាប់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​។​Phare 1
​អាស្រ័យ​ដូចនេះ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ កំពុងតែ​អំពាវនាវ​ស្វះ​ស្វែងរក​ជំនួយ​ពី បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ជួយ​ចូលរួម​ដើម្បីអោយ​ហ្វារ​មាន​ទីតាំង​ជា​អចិន្ត្រៃយ៍​ផ្ទាល់ខ្លួន​មួយ ក្នុង​គោលបំណង​បន្ត​នូវ​ការផ្តល់​នូវ​ក្តីសង្ឃឹម​នឹង​ស្នាមញញឹម ជាពិសេស​នោះ គឺ​បន្ត​ផ្តល់នូវ​ទស្សនីយភាព​ប្លែកៗ សម្រាប់​លើកស្ទួយ​វិស័យ​សិល្បៈ​ល្ខោន​សៀក​ខ្មែរ ដែល​រាល់​ការសម្តែង​ទាំងអស់​សុទ្ធសឹងតែ​ជួយឧបត្ថម្ភ​ជីវភាព​គ្រួសារ​របស់​សិល្បៈករ សិល្បៈការ​នី និង​ទ្រទ្រង់​ទៅដល់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ខេត្តបាត់ដំបង​ដែលមាន​ទទួល​សិស្ស​ចូលរៀន​យ៉ាងហោចណាស់​ជាង ១២០០ នាក់​ជា​រៀងរាល់ថ្ងៃ​។​

 

​លោក ហួត តារា ជា​នាយក​សហគ្រាស​សង្គម ហ្វារ​ប្រចាំ​នៅ​ខេត្តសៀមរាប​WwwPhareCambodianCircus.org) បាន​និយាយថា ទីតាំង​សម្តែង​សព្វថ្ងៃនេះ នឹងត្រូវ​ផុតកំណត់​នាពេល​អនាគត​ដ៍​ខ្លី​ខាងមុខនេះ​លោក​បាន​បញ្ជាក់ថា​តម្លៃ​នៃ​ការជួល​ទីតាំង​នេះ គឺ​ខ្ពស់​ណាស់​ទៅហើយ​។​​លោក តារា ថ្លែងថា​៖«​ជា​រៀងរាល់ថ្ងៃ សាលា​យើង​នៅ​ត្តបាត់ដំបង ទទួល​បង្រៀន និង​ឧបត្ថម្ភ​ផ្នែក​សង្គម ដល់​សិស្សានុសិស្ស ដែលមាន​ជីវភាព លំបាក​យ៉ាងតិច ១២០០ នាក់ ជា​រៀងរាល់ថ្ងៃ ទាក់​ទង់​និង​ចំណេះដឹង​ខាង​ផ្នែក​សិល្បៈ​និង​ចំណេះដឹង​ផ្សេងៗ​ទៀត ដែល​ពួកគេ​ចង់​រៀន​។ ទាំងអស់​នេះហើយ គឺជា​ក្តីបារម្ភ​របស់​ពួកយើង​ដោយសារតែ​ទីតាំង​សម្តែង​ដែល​យើង នៅ​ខេត្តសៀមរាប ដែលជា​សហ​-​គ្រាស​សង្គម ជា​អ​ក្ន​រក​ចំណូល​មក​ឧ​បត​ម្ថ​សមាគម​ន៏ យើង​ទីតាំង​នេះ ជិត​ផុតកំណត់​ជួល​ហើយ ហើយ​យើង​មិនមាន​សង្ឃឹម​នឹងត្រូវ​បានការ​ជួល​បន្ត​នោះឡើយ​។​»Phare 3

​សមាគម​នេះ​បានចាប់ផ្តើម​បោះទីតាំង​សម្តែង​ក្នុង​ខេត្តសៀមរាប​ជា​លក្ខណ សហគ្រាស​សង្គម ក្នុង​ឆ្នាំ ២០១៣​ដែល​ទីតាំង​នេះ ជា​កន្លែង​ដែល​សិស្ស​បញ្ចប់​ការសិក្សា​ផ្នែក​សិល្បៈ​មានឱកាស​បង្ហាញ​ពី​ចំណេះដឹង​ដែល​គេ​បាន​រៀន និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ តាមរយៈ​ការសម្តែង​សាច់រឿង​អប់រំ​នានា​ដើម្បី​ស្វែងរក​គោលដៅ​ជីវិត​របស់​ពួកគេ ព្រមទាំង​អាចអោយ​ពួកគេ​អាច​រកប្រាក់​ចំណូល​ជួយ​ដល់​គ្រួសារ​ពួកគេ​ផងដែរ​។​
​លោក តារា ថ្លែងថា​៖ «​សហគ្រាស​សង្គម យើង​គ្មាន​លទ្ធភាព​ជួល​ទីតាំង​នេះ​តទៅទៀត ពីព្រោះ​យើង​ជឿជាក់ថា តម្លៃ​របស់​វា​នឹង​កើនឡើង​។ ពួកយើង​ត្រូវការ​ទីតាំង​អចិន្ត្រៃយ៍​សម្រាប់​សិល្បករ​សិល្បការិនី របស់​យើង​ដើម្បី​គាំទ្រ​ដល់​ខ្លួនគេ​និង​គ្រួសារ​របស់គេ ជាពិសេស វា​ជា​ជំនួយ​ដ៏​ធំ​បំផុត​ក្នុង​ការបន្ត​សិល្បៈ​ល្ខោន​សៀក​ខ្មែរ​ដែល​ទើបតែ​រស់រានមានជីវិត​ឡើងវិញ​នេះ​ដែល​កំពុង​សាង​កេ​រ្តិ៏​ឈ្មោះ​ល្បី​ដល់​ប្រទេសជាតិ​ទាំង​មួល​ផងដែរ​»​។​
​រាល់​ជំនួយ​របស់​អ្នក​មិន​ត្រឹមតែ​ជួយ​ទៅដល់​អនាគត​របស់​សិ​ល្បៈករ សិល្បៈការ​នី ដ៏ទៃទៀត​ដែលមាន​ជីវភាព​លំបាក​នោះទេ ប៉ុន្តែ​លោកអ្នក​ក៏បាន​រួមចំណែក​ក្នុងការ​បន្តជីវិត​សិល្បៈ​ល្ខោន​សៀក​ខ្មែរ​នេះ​នៅតែមាន​លើ​ឆាក​ជាតិ ក៏ដូចជា​ឆាក​អន្តរជាតិ លើសពីនេះទៅទៀត​គឺ​កុំ​ឲ្យ​សិ​ល្បះ​ល្ខោន​សៀក​ខ្មែរ​បាត់បង់​ដូច​ពីមុន​ទៀត ។​

​លោក តារា​និយាយថា​៖«​យើង​ជឿជាក់ថា សិល្បៈ​ពិតជា​អាច​កែប្រែ​ជីវិត​របស់​យុវជន​កម្ពុជា ដូច្នេះ​ការ​មាន​ទីតាំង​ផ្ទាល់ខ្លួន​មួយ​នេះ នឹងធ្វើ​ឲ្យ​សិល្បៈករ សិល្បៈការ​នី ក៏ដូចជា​យុវជន​កម្ពុជា អាចមាន​ឱកាស​ពាំ​នាំនូវ​សិល្បៈ​សៀក​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ​ទៅកាន់​ពិភពលោក ដែល​សិល្បៈ​នេះ​តែងតែ​ធ្វើ​ឲ្យ​បរទេស​កោតសរសើរ​ពី​ទេពកោសល្យ​ខ្មែរ​មិន​ដាច់​ពី​មាត់​»​។​
: