សមាគមន៍​អភិវឌ្ឃន៍​បន្លែ​ចម្រុះ ធម្មជាតិ​ជាយក្រុង​កំពង់ស្ពឺ​កំពុង​ព​ង្រឹ​ក​ការដាំដុះ​ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ធំៗ​

0


​ខេត្តកំពង់ស្ពឺ ៖ សមាគមន៍ អភិវឌ្ឃន៍ បន្លែ​ចំរុះ​ជាយក្រុង​កំពង់ស្ពឺ កំពុងតែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត ក្នុង​ការផលិត​បន្លែ​គ្រប់​ប្រភេទ ដោយ​មិន​ប្រើប្រាស់​ជីគីមី​ឡើយ គឺ​ដាំ​ដោយ​លក្ខណៈ​ធម្មជាតិ​សុទ្ធសាត ប៉ុន្តែ​ត្រូវមាន​បច្ចេកទេស​សម្រាប់​ធ្វើ​ការដាំដុះ​តាម​ស្តង់ដា​ជឿនលឿន ។​
​ប្រជាកសិករ​អ្នក​ដាំ​បន្លែរ​ធម្មជាតិ គ្មាន​គីមី​បាន​និយាយថា ពួកគាត់​បាន​ចងក្រង​គ្នា​បង្កើតជា​សមាគមន៍​មួយ​ឈ្មោះថា សមាគមន៍ អភិវឌ្ឍន៍ កសិកម្ម បន្លែរ​ចំរុះ ជាយ​កំពង់ស្ពឺ ដោយ​សមាជិក​សរុប​ចំនួន ៦៥ គ្រួសារ ក្នុងចំណោម ១០ ភូមិ​ក្នុងស្រុក​សំរោង​ទង និង​ក្រុង​ច្បារមន ហើយ​មាន​ផ្ទៃដី​ចំនួន ១,៥ ហិតា ដោយ​ដាំ​បន្លែរ​ចំរុះ​១២ ប្រភេទ កំពុង​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​c

មួយ ។ ពួកគាត់​បន្តថា ការដាំដុះ​របស់​ពួកគាត់​បាន​ចំនួន ២​វគ្គ ក្នុង​ខែប្រាំង​ចាប់ពី​ខែ មេសា ដល់ កក្ត​ដា និង​ខែវស្សា​ចាប់ពី​ខែកញ្ញា ដល់ ខែវិច្ឆិកា ក្នុង​មួយឆ្នាំ ហើយ​ការផលិត​នេះ មិនទាន់បាន​ឆ្លើយតប​តម្រូវការ ទីផ្សារ​ឡើយ ដូច្នេះ​ទាល់តែ​ខិតខំ​បន្ថែមទៀត ។​
​លោក​រស់ ហុន ប្រធាន​សមាគមន៍ អភិវឌ្ឃន៍ កសិកម្ម បន្លែរ​ចំរុះ ជាយក្រុង​ភ្នំពេញ បាន​ថ្លែងថា សព្វថ្ងៃនេះ​បន្លែរ​ដែល​ប្រមូលបាន​ពី​ប្រជាកសិករ ដែលជា​សមាជិក​ត្រូវបាន​ផ្គត់ផ្គង់​ទៅឱ្យb

ក្រុមហ៊ុន​ជប៉ុន​មួយ ឈ្មោះថា Japan Farm Product ។ លោក​បន្តថា បន្លែរ​ធម្មជាតិ​ត្រូវបាន​ផលិតឡើង ដោយ​សមាជិក​របស់​ស​មាគ​មន៍​ដោយផ្ទាល់​ពុំ​ក្លែងបន្លំ​បន្លែរ​ដែលមាន​ប្រើប្រាស់​ថ្នាំ​គីមី​ទេ ។​
​លោក​រស់ ហុន​បន្តថា សហគមន៍​បានចាប់ផ្តើម​ដាំ​បន្លែ​ក្នុង​ឆ្នាំ ២០០៩ មុនដំបូង​មាន​សមាជិក​១៥០​គ្រួសារ រហូតដល់​បច្ចុប្បន្ន សមាជិក​បាន​ថយចុះ​នៅសល់ ៦៥ គ្រួសារ ។ ដោយសារ​ខ្វះ​កំលាំង​ពលកម្ម ចាស់ជរា ខ្លះទៀត​បាន​ដូរ​លំនៅដ្ឋាន និង​ឈប់​ដាំ​ដុះ​តែម្តង ។ លោក​បន្តថា ក្នុង​១​សប្តាហ៍​សហគមន៍​នាំចេញ​ទៅ​ទីផ្សារ​ចំនួន ៣​ដង ថ្ងៃ​ច័ន្ទ ពុធ និង​សុក្រ ទៅ​ឲ្យ​ក្រុមហ៊ុន Japan Farm Product​ពី​៣០០ ទៅ​៥០០​គីឡូក្រាម ដើម្បី​លក់​ចែកចាយ​តាម​សណ្ឋាគារ​ធំៗ និង​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ ។​a
​អ្នក​មីង យួ លន់ អនុប្រធាន​សហគមន៍ អភិវឌ្ឍន៍​កសិកម្ម បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ​បាន ឲ្យ​ដឹងថា​៖ សព្វថ្ងៃនេះ​សហគមន៍​អ្នក​មីង​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការផលិត​បន្លែ​គ្មាន​សារធាតុ​គីមី នៅក្នុង​សហគមន៍ ក្នុងការ​ផ្គត់​ផ្គង​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​មិន​គ្រប់គ្រាន់​តាម​ការ​កុម្មង់​ទិញ ព្រោះ ក្នុង​១​ឆ្នាំ​បានតែ ២​ដង ប៉ុណ្ណោះ គឺ​នៅ​រដូវប្រាំង​ចាប់ ខែមេសា ដល់​មិថុនា ដោយ​ខ្វះខាត​ទឹក​ស្រោចស្រប់ និង​រដូវវស្សា​ចាប់​ខែកញ្ញា ដល់​ខែវិច្ឆិកា ដោយមាន​ទឹក​eជន់ ។​
​សូមបញ្ជាក់ថា ការដាំដុះ​បន្លែ​កសិក​ត្រូវការ មាន​ប្រព័ន្ធ​ស្រោចស្រព​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ទឹកស្អាត ការការពារ​សត្វល្អិត ត្រូវ​ពិនិត្យ​បេះ​ដង្កូវ មាន​ម៉ាស់​ការពារ បេ​តា ស៊ី​ស្ល​ស្រី​ន ប្រមូល​កំទិចកំទី សម្លៀកបំពាក់​ខោ​អាវដៃវែង ក្នុងការ​ការពារ​ជម្ងឺ​បន្លែ​ហាក​ជី ធ្វើ​ជើង​ទំរ និង​វិធី​សា​ស្រ​ជាច្រើន​ទៀត សម្រាប់​ជា​បច្ចេកទេស ក្នុង​ការដាំ​ដំណាំ​គ្មាន​ជាតិគីមី​នេះ ៕