ខេត្តប៉ៃលិន ៖ កាលពីរសៀល ថ្ងៃទី០៩ តុលា ២០១៤ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងអភិបាល, អភិបាលរង ក្រុងប៉ៃលិន និង អភិបាលស្រុកសាលាក្រៅ ក្រោមអធិបតីភាព លោក កើត សុធា អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួម ពី លោក សួន ប៊ុនសង អភិបាលរងក្រុងប៉ៃលិន លោក ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត ព្រមទាំង មន្ត្រីរាជការមកពីស្ថាប័នជុំវិញខេត្តយ៉ាងច្រើនកុះករ ។
លោក ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្ត បានអានអនុក្រិត្យស្តីពីការប្រកាសតែងតាំង
មន្ត្រីរាជការចំនួន២នាក់ គឺលោក សំ សារ៉េត អតីតអភិបាលរងស្រុកសាលាក្រៅ ជាអភិបាលស្រុកសាលាក្រៅ ,និងលោក ស៊ុន យី អតីត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តប៉ៃលិន ជាអភិបាលក្រុងប៉ៃលិន ព្រមទាំងប្រកាស់តែងតាំង លោក សេង វន្ថា ជាអភិបាលរងក្រុងប៉ៃលិន ផងដែរ ។
បន្ទាប់មក លោក ស៊ុន យី ដែលត្រួវបានតែងតាំងជាអភិបាលក្រុងថ្មី បានឡើងប្តេជ្ញាចិត្ត ថា៖ ទី១,ការពារ និងអនុវត្តន៏ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋ និងលិខិតបទដ្ឋាននាៗ នៃព្រះរាជាណាចក្រកម្ពុជា ។ ទី២,ប្តេជ្ញាថែរក្សាការពារបូរណភាពទឹកដី និងរក្សាទំនាក់ទំនងសហប្រតិបត្តការ ល្អជាមួយ ស្រុកជិតខាង និងប្រទេសជាមិត្ត ។ទី៣៖បេ្តជ្ញាអនុវត្តន៏គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយកំណែរទម្រងរដ្ឋបាលសាធារណៈ , កំណែរទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ,គោលនយោបាយភូមិ-ឃុំមានសុវត្តិភាព និងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ ។ ទី៤៖បេ្តជ្ញាបន្តការចូលរួមចំណែក លើក្រុង
ស្រុក បន្ថែមទៀត សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រួប ។ ទី៥៖ អនុវត្តន៏តួនាទី និងភារកិច្ច ចំបាច់នាៗ ដើម្បីសម្រេចបាន ការបង្កើត ការជម្រុញ ការធ្វើឲ្យមានថេរភាព ដល់ការអភិវឌ្ឍន៏តាមបែបលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ទី៦៖ ខិតខំឲ្យអស់ពីកលាំងកាយចិត្ត ស្មារតីរៀនសូត្រ និងបំពេញការងារ
ឲ្យទទូលបានជោគជ័យជួនជាតិ មាតិភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងក្រុង ស្រុក ប្រកបដោយការទទូលខុសត្រួវខ្ពស់ ។ទី៧៖ខិតខំពង្រឹងរដ្ឋបាលក្រុង ស្រុកឲ្យមានការគ្រប់គ្រង់ ល្អ។ ទី៨៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាមួយក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក ដោយមានទំនាក់ទំនងល្អ ។
ក្នុងឪកាសនោះដែរ លោកកើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្នុងពិធីនោះថា៖ ពិតជាមានមនោសញ្ចេតនាយ៉ាងរីករាយក្រៃលែង ដែលបានចូលរួមក្នុងកម្មពិធីប្រកាសតែងតាំងនៅថ្ងៃនេះ ហើយលោកពិតជាសូមកោតសរសើរ អតីតអភិបាលក្រុង អភិបាលស្រុក ដែលបានយកចិត្តទុកដាក់ដឹកនាំធ្វើការងារក្រុងស្រុករបស់ខ្លួនឱ្យមានការរីកចម្រើនកន្លងមក ។




































