កំពង់ធំ=ដោយមានការចង្អុលបង្ហាញនិងដឹកនាំពីឯកឧត្តម ឧត្តមសេនីយ៍ត្រី សោមស៊ុនមេបញ្ចាការតំបន់សឹករងកំពង់ធំ នាព្រឹកថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៤ លោកវីរសេនីយ៍ ឯក ញូងធី មេបញ្ចាការរង នាយសេធិកា តំបន់ប្រតិបត្តិការ សឹករងកំពង់ធំផង ជាអនុប្រធាន អនុគណះកម្មការប្រឡងប្រណាំងរបស់តំបន់សឹក បានដឹកនាំកំលាំងចំនួន៧៦នាក់ ធ្វើពលកម្មក្នុងសួនបន្លែ សមូហភាព និងស្រះចិញ្ចឹមត្រីរបស់តំបន់ប្រតិបត្តិការរងកំពង់ធំដែលមានទីតាំងនៅក្នុង បញ្ចា
ការដ្ឋានតំបន់សឹករង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សួនបន្លែសមូហភាពនេះបែងចែកតាមការិយាល័យផ្នែកក្នុងផែនការប្រលងប្រណាំងដើម្បីធ្វើ
ការដាំដុះ តែរហូតមកដល់ពេលនេះយើងទទួលបានលទ្ធផល ជាផ្លែផ្កាគួរជាទីមោទនះ ហើយលទ្ធផលទាំងនេះ ពិតជាបានរួមចំណែក ក្នុងការលើកស្ទួយជីវភាព ប្រចាំថ្ងៃរបស់កងទ័ព កាត់បន្ថយការខ្វះខាតបានមួយកំរឹត ថែមទៀតផង។
ជាមួយនេះផងដែរលោកវីរះសេនីយ៍ឯក ញូងធី បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាង
ជ្រាលជ្រៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោមស៊ុន មេបញ្ចាការសឹងរង ដែលកន្លងមកជានិច្ចជាកាល តែងតែគិតគូរនិងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវក្នុងការរួមចំណែក និងលើកស្ទួយ កំរិតជីវភាព ការហូបចុកប្រចាំថ្ងៃ ជួនកងទ័ព អោយកាន់តែមាន
ជីវភាពធូធារប្រសើរឡើង និងបានថ្លែងការកោត សសើរដោយស្មោះ ចំពោះស្មារតី យកចិត្តទុក្ខដាក់ របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលខិតខំប្រឹងប្រែចូលរួម អនុវត្តន៍យ៉ាងផុសផុលក្នុងចលនាប្រឡងប្រណាំងនេះសម្រេច បានតាមផែនការរបស់អង្គភាពនិង ទទួលបានលទ្ធផលល្អប្រសើរ.៕ប៊ុនរិទ្ធី
ប




































