អាជ្ញាធរ​ខេត្តរតនគិរី​ប្រារព្ធ​ទិវា​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​ ​គ្រោះមហន្តរាយ​១៣ តុលា ឆ្នាំ​២០១៤

0

​ខេត្តរតនគិរីៈ ក្នុង​គោលបំណង​នាំមក​នូវ​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ និង​ត្រៀម​រៀបចំ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ និង​លទ្ធភាព​ក្នុងការ​ស្តារឡើងវិញ​នៅ​។ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤​អាជ្ញាធរ​ខេត្តរតនគិរី បានរៀបចំ​ប្រារព្ធ​ទិវា​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​នៅ​សាល​មហោស្រព​ស្តេច​តេ​ជោ​ហ៊ុន សែន ស្ថិតនៅ​បរិវេណ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម​មួង ប៉យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។ លោក ផែន ប៊ុនធឿន តំណាង​អង្គការ​Plan បាន​សម្តែង​ការចាប់​អារ​ម្ម​ថា ការ​ប្រារព្ធ​ទិវា​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្រោម​ប្រធានបទ ការបោះ​ជំហាន​របស់​ស​ហគ​មន៍​សម្រាប់​ភាព​ធន​នឹង​គ្រោះមហន្តរាយ គឺ​ពិតជា​ឱកាស​ដ៏​ល្អ​សម្រាប​នាំមក​នូវ​ចំណេះដឹង​សម្រាប់​05

ការប្តេជ្ញាចិត្ត​ទាំងអស់គ្នា ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ទិវា​នេះ​បានបញ្ជាក់​អោយឃើញ​ពី​កិច្ចសហការ​កម្លាំង​សាមគ្គីភាព និង​ការ​ឯកភាពគ្នា​តាមរយៈ​នៃ​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​របស់​ស្ថាប័នរដ្ឋ​និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​រួមគ្នា​គិតគូរ​ការត្រៀម​បង្ការ​បង្កើត​ការយល់ដឹង​ដល់​សហគមន៍​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​អាច​នឹង​កើតមាន​ក្នុង​ទឹកដី​ខេត្តរតនគិរី​។​06
​ ​ក្នុង​សារលិខិត​របស់​ឯកឧត្តម​ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស អនុប្រធាន​ទី​១​គណកម្មាធិការ ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែ​អាន​ដោយ​ឯកឧត្តម​ថង សាវុន បាន​សង្កត់ធ្ងន់ថា ហានិភ័យ​គ្រោះមហន្តរាយ​កំពុងតែ​កើតមានឡើង​នៅ​ទូរ​ទាំង​ពិភពលោក កម្រាម​កំហែង​ដល់​ការអភិវឌ្ឍន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​។ ដោយឡែក​នៅ​កម្ពុជា​ស្ទើរតែ​រៀងរាល់ឆ្នាំ​តែង​កើតមាន​គ្រោះមហន្តរាយ​ដោយ​07

ធម្មជាតិ និង​មនុស្ស​ដូចជា​ទឹកជំនន់ រាំងស្ងួត ខ្យលក​ន្ទ្រា​ក់ រន្ទះបាញ់ ជម្ងឺផ្តាសាយបក្សី ជម្ងឺឆ្លង​ផ្សេងៗ​។ សារលិខិត​បានលើកឡើង​ថា​ប្រធានបទ​ការបោះ​ជំហាន​របស់​សហ​គម​ន៍​សម្រាប់​ភាព​ធន់​ទៅនឹង​គ្រោះមហន្តរាយ គឺ​ទាមទារ​ការអនុវត្ត​វិធានការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​រួមគ្នា​រក្សា​អោយ​រឹងមាំ​ប្រកបដោយ​ឆន្ទៈ ប្រុងប្រយ័ត្ន​ទប់ស្កាត់​ទៅនឹង​កម្លាំង​08

បំផ្លិចបំផ្លាញ​ពី​គ្រោះមហន្តរាយ​ក្នុងន័យនេះ ការបោះ​ជំហាន​របស់​ស​ហគ​មន៍​គឺជា​ចំណុច​ចាប់ផ្តើម​ការកសាង​ភាព​ធន់​របស់​សហគម​ន៍​ទៅនឹង​គ្រោះមហន្តរាយ​។​
​ ​ចុងបញ្ចប់​អង្គពិធី​ក៏បាន​រៀបចំ​ដង្ហែ​ក្បួន​តាមផ្លូវ​ជុំវិញ​រង្វង់​មូល និង​តាមផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​បាន​លុង ដើម្បី​ជាការ​ពញាក់​អារ​ម្ម​ដល់​មហាជន​ទូរ​ទៅ​ចូលរួម​បង្ការ​គ្រោះមហន្តរាយ​ទាំងអស់គ្នា​៕