បើក​កេស​វិញ្ញាសារ ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​២​មាន​សភាព​តឹងរឹង​ ​ដូច​លើក​ទី​១​ផងដែរ​

0

សៀមរាប​ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ​២០១៤ គឺជា​ថ្ងៃ​ដែល​សិស្សានុសិស្ស​ថ្នាក់​ទី​១២ គ្រប់​វិទ្យាល័យ​នៅ​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា ប្រឡង​បញ្ចប់​នូវ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​២ ដើ​ម្យី​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយឡែក​នៅ​ខេត្តសៀមរាប​ក៏មាន​ការចុះ​ត្រួតពិនិត្យ​បើក​កេ

វិញ្ញាសារ​ប្រឡង នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​៥​ក្នុង​ខេត្តសៀមរាប​ក្រោម​វត្តមាន​ចូលរួម​របស់លោក​នូ ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​ពិត​ចំណាន​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង ជា​ប្រធាន​គណៈមេប្រយោគ​ទូទាំងប្រទេស​ប្រចាំខេត្ត​សៀមរាប​លោក​ប៊ុន​ថា​ប្ញ​ទ្ធិ​អភិបាល​ស្តីទី​ខេត្តសៀមរាប វត្តមាន​ថ្ងៃនោះ​ដែរ​ក៏​មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​លោកស្រី​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ម​ន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​អ្នក​ស្ម័​ត្រ​ចិត្ត​សង្កេតការណ៍ នៅតាម​មណ្ឌល​ប្រឡង​ទាំង​៥​ផងដែរ ។DSC_1668
​តាម​សេចក្តីរាយការណ៍​របស់​លោក អ៊ុង សិរី​ឌី ប្រធាន​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្ត បាន​ឲ្យ ដឹងថា ក្នុង​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​២​នៅ​ទូទាំង​ខេត្តសៀមរាប ឆ្នាំ​២០១៣-២០១៤​នេះ មាន ០៥​មណ្ឌល ដែលមាន ១៤៥​បន្ទប់ មាន​សិស្ស​សរុប​៣​ពាន់​៦០១​នាក់​ស្រី​១​ពាន់​៧៧០​នាក់ ។DSC_1667

សូមបញ្ជាក់​ផងដែរ​ថា​ថា ក្នុងសម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​១​សម្រាប់​មណ្ឌល​សៀមរាប​គឺមាន​សិស្ស​ចូលរួម​ប្រឡង​ចំនួន​៥​ពាន់​៥៦៤​នាក់​មាន​៨​មណ្ឌល​ដោយ បែង​ចែកជា​មណ្ឌល​វិជ្ជា​សង្គម ០៥​មណ្ឌល និង វិជ្ជា​ពិត ០៥​មណ្ឌល​ដែលមាន ២២១​បន្ទប់​ក្នុងនោះ​វិជ្ជា​សង្គម​មាន​១១១​បន្ទប់​វិជ្ជា​ពិត​១៣៥​បន្ទប់​។

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​១​ឆ្នាំ​២០១៣.២០១៤​នៅ​មណ្ឌល​សៀមរាប មាន​សិស្ស​ប្រឡង​ជាប់​ចំនួន​១​ពាន់​៥១៦​នាក់​ស្រី​៨៥៥​នាក់ ស្មើនឹង​២៧,៦៧%​ក្នុងនោះ​មាន​សិស្ស​ដែល​ប្រឡង​បាន​និទ្ទេស A ចំនួន​២​នាក់​ផងដែរ​។​DSC_1666
ក្នុង​ពិធី​បើក​កេស​វិញ្ញាសារ​ប្រឡង​នោះ​យើង​សង្កេតឃើញ​លោក​លោកស្រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​គណៈ​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ និង ផ្តាំផ្ញើ​មួយចំនួន ដល់​លោកគ្រូ​អ្នកគ្រូ ជា​អនុរក្ស និង​មេ​ប្រ​យា​គ​ព្រមទាំង​ក្មួយៗ​សិស្សានុសិស្ស​ទាំងពីរ​ភេទ​ដោយ​បញ្ជាក់ថា ការប្រឡង​នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ការវាស់ស្ទង់​នូវ​រាល់​កម្រិត​ចំណេះដឹង​របស់​ក្មួយៗ​បាន​ខិតខំ​សិក្សា​រៀនសូត្រ នៅ​មធ្យមសិក្សា​ទុតិយភូមិ ហើយក៏​ជាការ​ឈាន​ចូលទៅ​សិក្សា​នៅ​កម្រិត​ថ្នាក់​មហាវិទ្យាល័យ សកល​វិទ្យាល័យ​បន្តទៀត ម្យ៉ាងទៀត​វិញ្ញាសារ​ប្រឡង​ដែល​ក្មួយៗ​បានធ្វើការ​ពិនិត្យ​នាពេលនេះ​ក្រសួង​អប់រំ​ក៏​មិនបាន​ធ្វើ​ឲ្យ​មាន បញ្ហា​អ្វី​ចេញទៅ​ក្រៅ​ឡើយ គឺ មានតែ​ក្មួយៗ​ទាំងអស់ បានឃើញ​ក្នុងពេល​ប្រឡង​តែប៉ុណ្ណោះ ហើយ​សូម​រក្សា​នូវ​វិន័យ គោរព​នូវ​លក្ខន្តិកៈ​ក្នុងពេល​ប្រឡង​ឲ្យ​បានល្អ​។​

ក្នុងនោះ​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​គណៈ​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែលជា​អនុរក្ស​មេ​ប្រយោគ​និង​កម្លាំង​សន្តិសុខ នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ និង ទប់ស្កាត់​ឲ្យ​បាន នូវ​រាល់​ការហូរចូល​រាល់​ការ បោះ​វិញ្ញាសារ​ចេញ និង ចូល ដើម្បី​ធានា​នូវ​គុណភាព​នែ​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ដោយ ក្មួយៗ​សិស្សានុសិស្ស​ក្នុងការ​ប្រឡង​លើក​ទី​២​នេះ​ឲ្យ​បានទទួល​ជោគជ័យ​ដោយ​ក្មួយៗ​គឺជា​ក្តីសង្ឃឹម​និង ជា​ទំពាំង​ស្នង​ឬ​ស្សី ដែលជា​សរស​ស្តម្ភ​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​ទៅ​ពេលអនាគត​៕