រាជធានីភ្នំពេញ បន្ទាប់ពីទទួលពត៏មានដ៍រន្ធត់ចិត្តចំពោះស្ត្រីកំសត់ម្នាក់ ដែលបានកើតកូន នៅទីសាធារណៈលើតូបលក់ដូរក្នុងផ្សារកណ្តាល ក្នុងខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ គួរឲសង្វែកចិត្តរួចមកលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានផ្ដល់អំណោយសប្បុរសធម៏ ជាថវិកា និងសំលៀកបំពាក់ ជូនម្ដាយកូនសរុបទៅ១លាន៥សែនរៀល តាមរយៈក្រុមជំនួយការលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ដែលមាន លោកជំទាវ ម៉ែន សំអ៊ីន លោកជំទាវ ឃួន មុំ លោកស្រីម៉ែន សំអូន កាលពីរសៀលថ្ងៃទី១៤ខែតុលានេះនៅក្នុងផ្សារកណ្តាលតែម្តង។
មូលហេតុដែលបណ្តាលឲស្ត្រីកំសត់កើតកូននៅទីសាធារណៈ ពីព្រោះតែជីវភាពក្រលំ បាកតែម្ដង ដែលប្តីជាអ្នកជួលស៊ីក្លូគេធាក់រាល់ថៃ្ង ប្រឹងប្រែងដើរ រហូតឆ្លងទន្លេស្ទើរតែសង្គ្រោះមិនបាន។នេះបើតាមសាក្សីលក់ដូរក្នុងផ្សារ ដឹងរឿងរ៉ាវពិតពីជីវិតពិតរបស់នាង បញ្ចាក់ប្រាប់អ្នកសារព័តមានយើងដឹង ។
នៅចំពោះមុខក្រុមអ្នកតំណាងការងារលោកជំទាវ ម៉ែន សំអន ក៍បានផ្ដាំផ្ញើសាកសួរសុខទុកផ្ទាល់ នៅអាគារសម្ភោពបន្ទប់លេខ៨៤៥មន្ទីរពេទ្យកាល់ម៉ែត ស្ត្រីកំសត់បានរៀបរាប់ក្នុងទឹកមុខស្រស់ស្រាយប្រកបដោយក្ដីរំភើបដោយលើកម្រាមដៃដប់សំពះថ្លែងនូវការអរគុណចំពោះលោកជំទាវ ម៉ែន សំអន និងសប្បុរសជនដទៃទៀតដែលមានទឹកចិត្តបុណ្យនិងក្តីអាណិតអាសូរជួយជាអំណោយដល់រូបនាងពេលមានទុក្ខអាសន្នក្នុងនោះមានគណៈកម្មការផ្សាកណ្តាលនិងអាជ្ញាធរខណ្ឌដូនពេញជាថវិកា៣៥ម៉ឺនរៀលដែរ នៅយប់នោះ។
ស្ត្រីកំសត់រៀបរាប់ពីជីវប្រវត្តិរបស់នាងថា រូបនាងឈ្មោះជួរ សុខាន់ អាយុ២១ឆ្នាំ មានប្តីឈ្មោះគឹម ភក្តី អាយុ២៥ ឆ្នាំមានកូន២នាក់ស្រីម្នាក់និងទារកម្នាក់ទៀតទើបនឹង កើតនេះជាកូន ប្រុសសព្វថ្ងៃរស់ នៅក្នុងផ្សារកណ្តាល សង្កាត់ផ្សាររកណ្តាល២ខ័ណ្ឌដូនពេញ។ នាងមានស្រុកកំណើត នៅភូមិ ចំបក់ ឃុំ ចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបានមកភ្នំពេញ នៅក្នុងឆ្នាំ១៩៩៣ហើយប្តីមានប្រកបមុខរបរជួលស៊ីក្លូគេធាក់ររហូតដល់សព្វថ្ងៃបានកំរ៉ៃចិញ្ចឹមកូននិងត្រឹមគម្រប់ក្រពះប្រចាំថ្ងៃប៉ុណ្ណោះ។
ជាចុងក្រោយនាងបានលើកដៃសំពះអរគុណលាយលំជាមួយទឹកភ្នែកចំពោះលោកជំទាវ ម៉ែន សំអន និងខាងគណៈកម្មការផ្សារកណ្ដាល ព្រមទាំងលោក គួច ចំរើន អភិបាលខ័ណ្ឌដូនពេញ ដែលបានចាត់មន្ត្រីសាលាខណ្ឌក៍ចុះមកជួយអន្តរាគមន៍ ដឹករូបនាងមកកាន់មន្ទីរពេទ្យកាល់ម៉ែត និងថ្លៃសំរាលក៍ដូចសប្បុរសជនដទៃទៀតដែលបានជួយដល់រូបនាងនិកូន ទទួលបាននូវសុវត្ថិភាព និងសុខភាព ។
ដោយមន្ទីរពេទ្យកាល់ម៉ែត មិនគិតថ្លៃជាថវិកាអ្វីទាំងអស់ ។ ជាមួយគ្នាក្នុងឪកាសនោះដែរ ក្នុងនាមតំណាងឲ្យលោកជំទាវ ម៉ែន សំអន អ្នកតំណាងរាស្ដ្រមណ្ឌលស្វាយរៀង ក៍បានផ្ដាំផ្ញើរនូវការសួរសុខទុក្ខ ដល់គ្រួសារនេះ ឲ្យចេះស្រឡាញ់គ្នា ថែរក្សាគ្នាឲ្យបានល្អ និងឆាប់ជាសះស្បើយ បានវិលត្រឡប់មកប្រកបមុខរបរបចិញ្ចឹមជីវិតបន្ដទៀត ៕




































