ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី១៣ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជាមានការប្រឡងសញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិជាលើកទី២ ចំណែកមណ្ឌលប្រឡងក្នុងខេត្តប៉ៃលិន ក៍មិនខុសពីខេត្តដ៍ទៃទៀតដែរ តែការរិតបណ្តឹងសន្តិសុខ ហាក់ដូចជាមិនសូវ តឹងរឹងដូចពេលប្រឡងលើកទី១។
ឯកឧត្ត កើត សុធា អភិបាលខេត្តប៉ៃលិនជាគណៈអធិបតីក្នុងការត្រួតពិនិត្យ វិញ្ញាសានេះ បានថ្លែងទៅកាន់សិស្សានុសិស្សនិងអ្នកសង្កេតការទាំងអស់ថា នេះពិតជាយុត្តិធម៌មែន ហើយវិញ្ញាសាទាំងអស់មិនត្រូវបានបែកធ្លាយព្រោះកំលាំងគ្រប់ស្ថាបនមានការរិតបណ្តឹង ម្យ៉ាងទៀតហិបដាក់វិញ្ញាសាមានសោរនឹងស្ពិកខ័រត្រឹមត្រូវមិនអាចមានអ្នកណាទៅច្នៃឫបន្លំបានឡើង។
\នេះជាលើកទី២ហើយសំរាប់សិស្សានុសិស្សទាំងអស់ ដែលប្រឡងធ្លាក់កាលពីលើកទី១ ។ ឯកឧត្តមបានបញ្ជាក់ថារដ្ធាភិបាល កំពុងតែពង្រឹងផ្នែកអប់រំនិងគុណភាព សំរាប់សមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ខាងមុខនេះ។
លោកអនុរដ្ឋលេខាធិការក្រសួងអប់រំ លោកហ៊ាងស៊ីណេ បានបញ្ជាក់និងបង្ហាញពីទូរដាក់
វិញ្ញាសារគឺមានសុវត្ថភាពល្អនិងបានបង្ហាញដល់សិស្សទាំងអស់ឱ្យត្រួតពិនិត្យ នូវវិញ្ញាសារទាំងឡាយដែលនៅក្នុងទូរសុវត្ថភាព។
បញ្ជាក់ថានៅខេត្តប៉ៃលិនមាន មណ្ឌលប្រឡងចំនួនមួយ មានសិស្សចូលប្រឡងលើកទី២នេះ
មានសិស្សចំនួនតែ១៥០នាក់ស្រី៦០នាក់ កាលប្រឡងលើកទី១មានសិស្ស ២៣៧នាក់ស្រី១០០នាក់ មានមណ្ឌលប្រឡង១មណ្ឌលមាន៦បន្ទប់ មេប្រយោគចំនួន៦នាក់ អ្នកសង្កេតការ១៥នាក់ និងមានសមត្ថកិច្ចការពារផងដែរ៕




































