​ការប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​លើក​ទី​២​ក្នុង​មណ្ឌល​ប្រឡង​ទាំង​៤​របស់​ខេត្តកំពង់ឆ្នាំង នៅតែ​មានការ​រឹតបណ្តឹង​ដដែល

0

​កំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤​នេះ​គេ សង្កេតឃើញ​ការរៀបចំ​ការប្រឡង សញ្ញាប័ត្រ​ទុតិយភូមិ​លើក​ទី​២​របស់​ប្អូនៗ​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ធ្លាក់​កាលពី​សម័យ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​លើក​ទី​១​នោះ នៅ​មណ្ឌល​ទាំង​៤​របស់​ខេត្តកំពង់ឆ្នាំង​គឺ​នៅតែ​មានការ​រឹតបណ្តឹង​យ៉ាងខ្លាំង​ដដែល ខណៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ធ្វើការ​រឹត បន្តឹង ដើម្បី​ចំរាញ់​យកគុណ​ភាព​នៃ​ធនធានមនុស្ស​នៅ​កម្ពុជា​។​
​នៅក្នុង​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤​នេះ ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិ​បា​នៃ​គណៈ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការបើក​ប្រអប់​វិញ្ញាសា​ប្រឡង​ក្នុង​បន្ទប់ លេខ​១៥​នៃ​មណ្ឌល​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដែលមាន​លោក លោកស្រី​ជា​គណៈ​កម្ម ការ មេ​ប្រយោគ អ្នកសង្កេតការ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាច្រើន​នាក់​ទៀត​បាន ចូលរួម​ផងដែរ​។​DSC07207
​ទិដ្ឋភាព​នៅ​ខាងក្រៅ​មណ្ឌល​ប្រឡង​វិញ យើង​ឃើញថា​មាន​សភាព​ស្ងប់ស្ងាត់​ល្អ ដោយ​មិនឃើញ​មាន​សាច់ញាតិ​បងប្អូន​របស់​បេក្ខជន​ប្រឡង មក​ធ្វើអោយ​រំខាន​ដល់​ការ ប្រឡង​ដូច​ឆ្នាំមុនៗ​នោះឡើយ​។​ចំណែក​នៅ​ក្លោងទ្វារ​មណ្ឌល​ប្រឡង​វិញ គណៈកម្មការ ទាំង អស់​បាន​រឹតបណ្តឹង​ដោយ​ធ្វើការ​ត្រួតពិនិត្យ​ចាប់ពី​ដងខ្លួន​រហូតដល់​ចុងជើង​គ្រប់ បេ​ក្ខ ជន​ទាំង​២​ភេទ ដើម្បី​ឆែកឆេរ​រក​នូវ​ប្រុយយ៉ុង​ដែល​បេក្ខជន​លួចលាក់​បន្លំ​ដាក់​តាម​ខ្លួន តាម ចង្កេះ តាម​ជើង ខោខ្លី និង​កន្លែង​ផ្សេងទៀត​។​DSC07200
​ដោយឡែក​ទិដ្ឋភាព​នៅ​ខាងក្នុង​មណ្ឌល​ប្រឡង​វិញ យើង​ឃើញថា​បេក្ខជន​ទាំងអស់​បាននាំគ្នា​ចូល​រង់ចាំ​វិញ្ញាសា​ប្រឡង​នៅតាម​បន្ទប់​រៀងៗ​ខ្លួន ដោយមាន​គណៈកម្មការ​ត្រួតពិនិត្យ​ការប្រឡង អនុរក្ស អ្នក​អង្កេត​ការណ៍​នៅ​ខាងក្រៅ​បន្ទប់​នីមួយៗ​ផងដែរ​។​នៅ មុខ​មណ្ឌល​ទាំង​៤​នេះ សកម្មភាព​ធ្វើ​ចរាចរណ៍រ​តាមផ្លូវ​ជាតិរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ គឺ មាន​ភាពរលូន​DSC07219

ជាធម្មតា មិនមាន​ការកកស្ទះ​ចរាចរណ៍​នោះឡើយ​។​នៅក្នុង​ខេត្ត​កំពង់ ឆ្នាំង បាន​ចែកចេញជា​៤​មណ្ឌល និង​មាន​៩២​បន្ទប់ ហើយ​នៅក្នុង​មណ្ឌល​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​មាន​៦៥​បន្ទប់ មណ្ឌល​អនុវិទ្យាល័យ​គំរូ​ក្រុងមាន​៦​បន្ទប់ និង​មណ្ឌល​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​មាន​ចំនួន​២១​បន្ទប់​។​DSC07209
​នៅពេល​បើក​ប្រអប់​វិញ្ញាសារ​ប្រឡង​នា​ព្រឹក​នេះ លោក​អភិបាលខេត្ត​បានធ្វើការ​ផ្តាំ ផ្ញើរ​បេក្ខជន​និង​បេ​ក្ខ​នារី​ដែល​ត្រូវ​ប្រឡង​ថ្ងៃនេះ​ថា​៖​ត្រូវយក​ចំណេះដឹង​ផ្ទាល់ខ្លួន មក​ប្រ ឡង ព្រោះ​ប្រទេសជាតិ​យើង​ត្រូវការ​ចាំបាច់​នូវ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ពិត​
​ប្រាកដ​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​អោយ​រីកចំរើន​រុងរឿង​ទៅ​អនាគត​៕