​ពិធី​គោរព​វិញ្ញាណក្ខន្ធ​និង​ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះសង្ឃ​៥០០​អង្គ​

0

​កំពង់ធំ ៖ នៅក្នុង​ស្រុក​ស្ទោង មាន​ប្រារព្វ​ពិធី​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ មាន​មន្ត្រី​សាលាស្រុក និង​កងកម្លាំង​គ្រប់​ស្ថាប័ន គ្រប់​ជំនាញ​ព្រមទាំង​ព្រះសង្ឃ​និមន្ត​៥០០​អង្គ​និង​ប្រជាពលរដ្ឋ​ចូលរួម​រាប់ពាន់នាក់ នៅ​
ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​ជាការ​ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ គម្រប់​ខួប​២​ឆ្នាំ​។​Image42
​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប នៅតែ​ចង់ចាំ​ចា​និច្ច នូវ​ស្នាដៃ​ដែល​បានមកពី​ការតស៊ូ ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ប្រជាពលរដ្ឋ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ដែល​ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ ២០១២ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ក៏ដូចជា​រាជរដ្ឋាភិបាលImage44

យក​ថ្ងៃទី​១៥ ខែតុលា ជា​រៀងរាល់ឆ្នាំ ជា​ថ្ងៃ​រំលឹក​គម្រប់​ខួប ព្រះ​បរម​រតន​កោដ្ឋ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ ព្រមទាំង​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​គ្រប់​ស្ថាប័ន ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​។​Image35
​ពិធី​គោរព​វិញ្ញាណក្ខន្ធ បាន​ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង រួមទាំង​ថ្នាក់ដឹកនាំ បាន​ប្រារព្វ​ពិធីបង្សកូល និង​ផ្សាយ​មេត្តាធម៌ រាប់​បាត​ព្រះសង្ឃ​ចំនួន​៥០០​អង្គ គោ​ចរណ៍​ក្នុង បរិវេណ​វត្ត​ឈើទាល ស្ថិត​ភូមិ​ឈើទាល ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយមាន​ការអាន​ជី​វប្រ​វត្ត​ន៍​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ដោយ​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង​។​Image34
​នៅក្នុង​ទិដ្ឋភាព​នៃ​ពិធីបុណ្យ ប្រជាពលរដ្ឋ​រាប់ពាន់នាក់ បាន​អញ្ជើញ​ចូលរួម ដោយ​ស្លៀក​សំពុត និង​អាវ​សរ បាន​សម្តែង​នូវ​ទឹកមុខ​ក្រៀមក្រំ ដោយ​ក្តី​អាឡោះអាល័យ​នៃ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ទោះជា​ព្រះ​កុរ​ណា​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ទោះជា​ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត ទៅហើយ​ក្តី ក៏​អំពើ​ល្អ​របស់ ព្រះអង្គ​បាន​ដក់​ជាប់​នៅក្នុង​ក្រអៅបេះដូង​របស់ ប្រជាពលរដ្ឋ​ខ្មែរ គ្រប់រូប ព្រមទាំង​បាន ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះអង្គ​ទៅកាន់​ឋាន​សួរ ហើយ​បែរក្រោយ​ឲ្យ​ពរ ប្រទេសជាតិ​រីកចំរើន និង​កូនចៅ​បាន សេចក្តីសុខ ជួបតែ​សុខសន្តិភាព​។ ដោយ ប៊ុន រដ្ឋាImage33 Image32 Image15 Image10 Image11 Image12 Image14 Image8 Image7 Image4 Image3 Image6