​មន្ទី​វប្ប​ធ​ម៏​និង​វិច​ត្រ​សិល្បៈ​ខេត្ត​ទទួលយក​វត្ថុ​បុរាណ​ពី​ស្នងការដ្ឋាន​គរ​បាល​ខេត្តកំពង់ឆ្នាំង​មក​រក្សាទុក​

0

​កំពង់ឆ្នាំង​៖​ វត្ថុ​បុរាណ​ចំនួន​៨​មុខដែល​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត ដកហូត​ពី​លោកនាយក​សាលា​ម្នាក់​កាលពី​ថ្ងៃទី​១២ ខែតុលា​មក នៅ​រសៀល​ថ្ងៃទី​១៣ ខែ តុលា​ឆ្នាំ​២០១៤ ត្រូវបាន​លោក​ស្នងការរង

ទទួលបន្ទុក​ការិយាល័យ​កណ្តាល​យុ​ត្តិ​ធ​ម៏ ប្រគល់​ជូនទៅ​ប្រធាន​មន្ទីរ​វប្ប​ធ​ម៏ ដើម្បី​រក្សាទុក​ដោយមាន​មន្ត្រីនគរបាល​ខេត្ត និង​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត ជាច្រើនរូប​ទៀត​បាន​ចូលរួម​ក្នុង​ពិ​ធិ​ប្រគល់​ទទួល​នេះ​។

​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត បាន​និយាយ​អោយដឹងថាៈ វត្ថុ​បុរាណ​ទាំង​៨​មុខ​មាន​១, ព្រះ​វិ​ស្នុ ធ្វើ​អំពី​ថ្ម ដាច់​ដៃ​ទាំងសងខាង និង​មាន​ត​មួយ​កំណាត់​ជើង​ពី​ស៊ីម៉ង់ ២, ព្រះ​ឥសូ ​ធ្វើ​ពី​លោហៈ ៣, ព្រះ​គណេស ខ្លួន​មនុស្ស​ក្បាលដំរី ធ្វើ​ពី​ថ្មកែវ ៤, ព្រះ​ទ្រង់គ្រឿង ខ្លះ​ហៅ​ព្រះ​សិ​អារ្យ​មេត្រី ធ្វើ​ពី​ថ្មកែវ ៥,​ព្រះ​ពុ​ទ្ឋ​សមាធិ ធ្វើ​ពី​ថ្មកែវ ៦, ព្រះ​ខ​ន្ត័ ធ្វើ​ពី​លោហៈ ៧ ពូថៅ​បុរាណ ធ្វើ​ពី​លោហៈ និង​៨,​ទម្រ​ព្រះ​បដិមារ​ធ្វើ​មិនទាន់​ហើយ​ធ្វើ​ពី​ថ្មកែវ ។​10517674_479212462221701_4154615820268042593_n

លោក​ប្រធាន​មន្ទីរ​វប្ប​ធ​ម៏ និង​វិច​ត្រ​សិល្បៈ បាន​បន្តថាៈ វត្ថុ​ទាំងនោះ​ជា​របស់ ( គុប​ពី ) ធ្វើ​ចម្លង​មិនមែនជា​របស់បុរាណ​ពិតប្រាកដ​ឡើយ តែ​ទោះ​យ៉ាងនេះ​ក្តី ក្រោយពី​ទទួលបាន​វត្ថុ​ទាំងនេះ មន្ទីរ​របស់លោក​នឹង​យកទៅ​រក្សាទុក ក្នុង​សារៈមន្ទីរ​របស់​មន្ទីរ​វប្បធម៌​ខេត្ត​អោយ​បានល្អ​មិនអោយ​បាត់បង់​ឡើយ​។ w13

​សូមបញ្ជាក់ថាៈ កាលពី​ថ្ងៃទី​០៤ ខែ តុលា ឆ្នាំ ២០១៤ មាន​មនុស្សម្នា​ក់បាន​យក​វត្ថុ​បុរាណ ជាច្រើន​មុខ ទៅ​ផ្ញើរ​និង លោកគ្រូ​បង្រៀន​ម្នាក់ ឈ្មោះ សយ កែវ ជា​នាយក​សាលាបឋមសិក្សា​ក្តុល ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ហើយ​លោកនាយក​សាលា​នោះ​ព្រម​ទទួលបញ្ញើ​ទាំងនោះ ដោ យ​បាន​រក្សា ទុក​នៅ​ទីចាត់ការ​សាលា​។​10150671_1714922888732329_14082168534701170_n

ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​នៅ​រសៀល​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៤ លោក ប៉ុល វុ​ទ្ឋី ស្នងការរង ទទួលបន្ទុក​ការិយាល័យ​ល​កណ្តាល​យុត្តិធម៌​ខេត្ត បាន​បញ្ជារ​អោយ​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ មន្ត្រីនគរបាល​ក្រោម​ឱវាទ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​មើល​។10433642_479212502221697_317682344455620199_n

​​ក្រោយពី​សាកសួរ​លោកនាយ​សាលា​រូបនោះ​រក​ប្រភព​ម្ចាស់​វត្ថុ​បុរាណ និង​ក្រោយពី​បានធ្វើ​ការអប់រំ​រួចមក លោកនាយក​សាលា​បាន​ស័​គ្ម្រ​ចិត្ត​ប្រគល់​វត្ថុ​បូរាណ​ទាំងអស់នោះ​ជូន​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏បាន​នាំយក​វត្ថុ​បូរាណ​ទាំងនោះ​យកមក​រក្សាទុក​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​1912279_479212535555027_621344737158865771_n

បន្ទាប់ពី​បាន​សុំ​យោបល់​ថ្នាក់លើ​រួចមក នៅ​រសៀល​ថ្ងៃទី​១៣ ខែ តុលា ឆ្នាំ​២០១៤ លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត​បានធ្វើ​ពី​ធី​ប្រគល់​វត្ថុ​បូរាណ​ទាំង​៨​មុខ​នេះ ជូន​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្ប​ធ​ម៏ និង​វិច​ត្រ​សិល្បៈ ខេត្ត យកទៅ​រក្សាទុក​ក្នុង​សារៈមន្ទីរ​របស់​ខេត្ត​៕1016395_479212475555033_7070837783757053679_n

​ ​