ខេត្តព្រះសីហនុ៖ នាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្ដងទៀត បន្ទាប់ពីនាវាទេសចរណ៍នេះ ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកម្ពុជា កាលពី៣ឆ្នាំមុន ក្នុងបរិបទកូវីដ១៩។វត្តមាននាវាទេសចរណ៍ Westerdam នៅលើទឹកដីកម្ពុជា នាព្រឹកថ្ងៃនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ខេត្តព្រះសីហនុ:ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្ដងទៀត បន្ទាប់ពីនាវាទេសចរណ៍នេះ ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកម្ពុជា កាលពី៣ឆ្នាំមុន ក្នុងបរិបទកូវីដ១៩។ វត្តមាននាវាទេសចរណ៍ Westerdam នៅលើទឹកដីកម្ពុជា នាព្រឹកថ្ងៃនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ព័ត៌មានជាតិព្រឹកថ្ងៃទី២៨ ធ្នូនេះ នាវា Westerdam បានចូល ចតនៅកម្ពុជាជាថ្មី ដែលបាននាំទេសចរជិត២ ពាន់នាក់ បានផុស ៩ នាទី មុន នៅ ថ្ងៃព្រហស្បតិ៍ ២៨ ធ្នូ ២០២៣។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២០ ក្នុងពេលដែលវិបត្តិកូវីដ១៩ រាតត្បាតជាសកល នាវាទេសចរណ៍ Westerdam ដែលកំពុងរសាត់អណ្ដែតនៅលើផ្ទៃសមុទ្រ បានព្យាយាមសុំចូលចតក្នុងដែនសមុទ្ររបស់ប្រទេសជាច្រើន ក៏ប៉ុន្តែត្រូវបានប្រទេសទាំងនោះបដិសេធមិនឱ្យចូលចតឡើយ ដោយខ្លាចមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ ខុសពីបណ្ដាប្រទេសដទៃ សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជា បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ ឡើយ ហើយសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់។
ការត្រឡប់មកកម្ពុជាជាថ្មីពេលនេះ គឺមានអ្នកទេសចរអន្តរជាតិសរុបចំនួន១ ៩៩១នាក់ ដែលក្នុងនោះ ស្រីចំនួន១ ០៣២ នាក់ មាន៥៤សញ្ជាតិ និងមាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ មាន៣០សញ្ជាតិ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកម្ពុជាវិញ នាវេលាម៉ោង ៩យប់ថ្ងៃទី២៨ ដដែលនេះ ខណៈអ្នកទេសចរប្រមាណ៦០០នាក់ នឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរដែលចុះពីនាវាទេសចរណ៍នេះ ត្រូវបានទទួលស្វាគមន៍ថែមការបំពាក់ក្រមារបស់ខ្មែរជូនភ្ញៀវទេសចរទាំងនោះ អមដោយការសម្ដែងក្រុមសិល្បៈជូនភ្ញៀវអន្តរជាតិទទស្សនា។