​បទល្មើស​ជលផល​មាន​មិនចេះ​អស់​មកពី​មន្ត្រីរដ្ឋបាល​ជលផល​មួយចំនួន​ឃុបឃិត​បើ​មិន​ចាត់ការ​ទេ​ពិតជា​អស់​ត្រី​ហើយ​

0

​កំពង់ឆ្នាំង​៖​ ​«​ការបង្ក្រាប​បទល្មើស​ជ​ល​ផល​កន្លងមក​នៅក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រជា​នេសាទ​ធ្វើការ​រារាំង​ត វ៉ា​មិនអោយ​បង្ក្រាប ពេលខ្លះ​ជនល្មើស​បាន​គុំ​គួ​ន​លួច​ដុត​ទូក​កាណូត​របស់​សហគមន៍​បំផ្លាញចោល ក្រោយពេល មាន​កិច្ចសហការ​បង្ក្រាប​ជាមួយ​សមត្ថកិច្ច​ជលផល​» នេះ​ជាការ​

លើកឡើង​របស់លោក សេង ប៊ុន​ឈឿន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​អនុវត្ត​ច្បាប់​រដ្ឋបាលខេត្ត របស់​គណៈកម្មការ​ទី​៦​នៃ​ព្រឹទ្ធសភាជាតិ ដែល​ដឹកនាំ​ដោយ​ឯ​.​ឧ អ៊ុក ប៊ុន​ឈឿន នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤​។​DSC07562

​ឯ​.​ឧ អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ​ទី​៦​នៃ​ព្រឹទ្ធសភាជាតិ​បាន​មានប្រសាសន៍​អោយដឹងថា​៖​កិច្ចប្រជុំ ខាងលើនេះ​ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​របស់​ខេត្ត​ស្រុក​ក្រុង ថា​តើ​កន្លងមក​មានការ​លំបាក​ងាយស្រួល​យ៉ាងណា ឬ​ត្រូវ​ស្នើសុំ​ទៅ​ស្ថាប័នរដ្ឋ​សភាជាតិ​ធ្វើ​ច្បាប់​ថ្មី ឬ​វិសោតនកម្ម​ច្បាប់​ចាស់ ដើម្បីអោយ​ការដឹកនាំ​រដ្ឋបាល​ក្រុង ស្រុក​ខេត្ត​ដំណើរការ​ទៅបាន​ដោយ​រលូន ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​DSC07511
​ ​

យោងតាម​ការ​ណែរ​នាំ​ក្នុង​កិច្ចប្រជុំ​ខាងលើ លោក សេង ប៊ុន​ឈឿន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​រាយការណ៍​អោយដឹងថា​៖«​ការបង្ក្រាប​បទល្មើស​ជ​ល​ផល​កន្លងមក​នៅក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រជា​នេសាទ​ធ្វើការ​រារាំង​ត វ៉ា​មិនអោយ​បង្ក្រាប ពេលខ្លះ​ជនល្មើស​បាន​គុំ​គួ​ន​លួច​ដុត​ទូក​កាណូត​របស់​សហគមន៍​បំផ្លាញចោល ក្រោយពេល មាន​កិច្ចសហការ​បង្ក្រាប​ជាមួយ​សមត្ថកិច្ច​ជលផល​»​។​

DSC05596លោក​បាន​បន្តថា ការបង្ក្រាប​បទ ល្មើស​ជលផល​កន្លងមក​នៅមាន​ចំណុច​ខ្វះខាត​ដោយសារ ដែន​នេសាទ​មាន​វិសាលភាព​ធំធេង មន្ត្រីជលផល​មាន​គ្នា​តិច ខ្វះ​ការសហការ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងៗ​ទៀត ដោយ​ប្រចាំ​ថា ការងារ​បង្ក្រាប​បទល្មើស​ជលផល​ជា​កិច្ចការងារ​របស់​ជំនាញ​ជលផល​។​ខ្វះ​ការចូលរួម​ផ្តល់ព័ត៌មាន​ពី​ប្រជាពលរដ្ឋ សហគមន៍ និង​អាជ្ញាធរ ការផ្សព្វផ្សាយ​ច្បាប់​ជលផល​នៅមានកំរិត​មិនទាន់​ទូលំទូលាយ​។
DSC07508

​តាម​សេចក្តីរាយការណ៍​ខាងលើនេះ អ្នកយកព័ត៌មាន​យើង​ធ្លាប់​បានទទួល​ព័ត៌មាន​ពី​ប្រជា​នេសាទ​នៅតាម​មូលដ្ឋាន​មួយចំនួន​ថា​៖​មន្ត្រីរដ្ឋបាល​ជលផល​មួយចំនួន​ឃុបឃិត​ជាមួយ​បទល្មើស​មិន​បង្ក្រាប នៅពេល​ថ្នាក់លើ​ដឹកនាំ​ចុះមក​បង្ក្រាប​ដោយផ្ទាល់ ក៍មាន​ប្រជា​នេសាទ​មួយចំនួន​បានធ្វើ​ការរារាំង​មិនអោយ​បង្ក្រាប ព្រោះថា​ពួកគាត់​បាន​បង់លុយ​អោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​មួយចំនួន​រួចហើយ ហេតុ​អី​ក៍​គេ​មក​កាប់បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ពួកគាត់​ទៀត​។​យោងតាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​អ្នក​សូកប៉ាន់ និង​អ្នកទទួល​សំណូក​គឺ មានទោស​ដូចគ្នា ចំណុច​នេះ​រដ្ឋបាល​ស្រុក​ក្រុង និង​ខេត្ត​មិនទាន់​រួមគ្នា​ទប់ស្កាត់​អំពើពុករលួយ​ខាងលើនេះ​បាន​នៅឡើយ ជាហេតុ​ធ្វើអោយ​បទល្មើស​នេសាទ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​។​DSC07600

ដោយឡែក​ករណី​ជនល្មើស​គុំ​គួ​ន កាប់​និង​ដុតបំផ្លាញ​ទូក​កាណូត​របស់​សហគមន៍​នេសាទ​កន្លងមក ក៍​មានរឿង​មិន​ខុសពី​ការលើកឡើង​នៅ​ចំណុច​ខាងលើ​នេះដែរ គឺ​សហគមន៍​មួយចំនួន​បាន​យកលុយ​និង​អនុញាតិ​គេ​ហើយ បែ​ជា​ទៅ​បង្ក្រាប​គេ​ទៀត​។​
​ ​ករណី​ជាក់ស្តែង​មួយ​នៅក្នុង​ឡូ​តិ៍​អភិរក្ស​ស្តី​ពាក់​កន្ទេល ស្ថិតនៅក្នុង​ឃុំ​កំពង់ព្រះ​គរ​គី ស្រុក​បរិបូរណ៍ ប្រជា នេសាទ​នៅក្នុង​កោះ​តា​ម៉ូ​វ ឃុំ​កំពង់​ព្រគរ​គី​ជាច្រើន​នាក់​បាន​ចោទប្រកាន់ថា​៖​លោក គង់ គឹម​ហាក់ មេឃុំ​កំពង់ព្រះ គរ​គី និង​លោក ផាន់ ផល្លា ប្រធាន​សហគមន៍​នេសាទ​បាន​ឃុបឃិត​អោយ​បក្ខពួក និង​សាច់ញាតិ​ក្រុមគ្រួសារ​ខ្លួន​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ធ្វើ​សម្រាស់ និង​ដាក់​សម្រាស់​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ឡូ​តិ​ស្តី​ពាក់​កន្ទេល​។​DSC05593

តែ​ពេល​ក្រុមអ្នកកាសែត​សួរ គេ​បែ​ជា​ឆ្លើយថា​គ្មាន​ការដាក់​សម្រាស់​នៅក្នុង​ឡូ​តិ​អភិរក្ស​នោះទេ ហើយ​ពេល​ក្រុមអ្នកកាសែត​ជួល​ប្រជាពលរដ្ឋ​ស្មោះត្រង់​មួយចំនួន​មុជ​យក​សម្រាស់​នៅក្នុង​ឡូ​តិ​អភិរក្ស ដើម្បី​បង្ហាញ​ការពិត បែ​ជា លោក​មេឃុំ និង​លោក​ប្រធាន​សហគមន៍​គំរាម​ចាប់​ក្រុមអ្នកកាសែត និង​ប្រជាពលរដ្ឋ​ដាក់គុក​ទៅវិញ​។​​ ​មកដល់ពេលនេះ សម្រាស់​រាប់ពាន់​ក​នៅក្នុង​ដែន​អភិរក្ស ដែល​ក្រុមអ្នកកាសែត​និង​ប្រជាពលរដ្ឋ​រកឃើញ ក៍​មិនទាន់បាន​ថ្នាក់លើ និង​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​នោះឡើយ ចាត់ទុក​បទល្មើស​ការ​ដាក់​សម្រាស់​នៅក្នុង​ដែន​អភិរក្ស​ជា រឿង​ធម្មតា​ទៅវិញ​។​

ប្រជាពលរដ្ឋ និង​ក្រុម​អ្នកសារព័ត៌មាន​យើង​សំណើសុំ​ដ៍​ទទូច​ដល់​ឯ​.​ឧ​ប្រធាន​រដ្ឋបាល​ជលផល ឯ​.​ឧ អភិបាលខេត្ត ចុះ​ស្រាវជ្រាវ​សំណុំរឿង​បទល្មើស​នេះ តើ​អ្នកណាខ្លះ​នៅ​ពី​ក្រោយខ្នង​? និង​តើ​ទុកអោយ​ពួកគេ​បន្ត​បង្កើត​បទល្មើស​បែបនេះ​ទៀត​ឬ​យ៉ាងណា​?​។​ម្យ៉ាងវិញទៀត​បើ​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់​មិន​ចំណាត់ការ​រឿងនេះ​ទេ ក្រុម​អ្នកសារព័ត៌មាន​យើង នឹង​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដឹកនាំ​ប្រជាពលរដ្ឋ​ស្មោះត្រង់​និង​ស្ម័​គ​ចិត្ត​ទៅ​មុជ​យក​សម្រាស់​ជាថ្មី​ម្តងទៀត​នៅក្នុង​ឡូ​តិ​អភិរក្ស​ស្តី​ពាក់​កន្ទេល​៕​