​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការអប់រំ​ច្បាប់​ចរាចរណ៍ ដល់​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​និង​រថយន្តដឹក​កម្មករ​ចំនួន​៤៥​នាក់​

0

​កំពង់ឆ្នាំងៈ​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​និង រថយន្ត​ដឹក​កម្មករ​រោងចក្រ​អ៊ឹម​វ៉េ​ចំនួន​៤៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាច​រណ៍​ក្រុង​និង​ខេត្ត ប្រមូល​មក​ធ្វើ​ការអប់រំ​អំពី​ច្បាប់​ចរាច រណ៍​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ​២០១៤ នៅ​ចំណតរថយន្ត​ទីធ្លា​ខាងជើង​រោងចក្រ​អ៊ឹម​វេ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង​ឆ្នាំង​។​ ​

​លោក ជុន ថា​រិ​ទ្ធ អនុប្រធាន​កា​រិ​យា​ល៍យ​កណ្តាល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយដឹងថាៈ​ដោយមាន​ការណែនាំ​ដោយផ្ទាល់​ពី​លោកស្នងការ​នគរ​ ​ខេត្ត លោក​ក៏បាន​សហការ​ជាមួយ លោក​អធិការរង​នគរបាល​ក្រុង លោកនាយ​ប៉ុស្តិ​និង​ ​មន្ត្រីនគរបាល​ចារ​ចរណ៍​ក្រុង​និង​ខេត្ត ប្រមូល​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​និង​រថយន្ត​ដឹក​កម្មករ​រោង​ ​ចក្រ​អ៊ឹម​វេ បាន​ចំនួន​៤៥​នាក់​ដើម្បី​ធ្វើការ​អប់រំ​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​ខាងលើ​។​

​ ​លោក​បាន​ថ្លែង​ទៅកាន់​ទៅកាន់​អ្នកបើកបរ​ទាំងអស់នោះ​ថាៈ ដើម្បី​រួមគ្នា​ទប់ស្កាត់​ ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​ទាំងអស់​ត្រូវតែ​យល់ដឹង​និង​គោរព​ច្បាប់​ចរាចរណ៍​ដូចជាៈ រ៉​ម៉ក​ម៉ូតូ​និង​រថយន្ត​ត្រូវមាន​ប្រព​ន្ធ័​ហ្វាំ​ង និង​ភ្លើង​ស៊ីញ៉ូ​ត្រឹមត្រូវ​គ្រប់គ្រាន់​តាម​លក្ខ​ណះ​បច្ចេកទេស​យានយន្ត មិនត្រូវ​ដឹក​មនុស្ស​សើ​ស​ចំណុះ មិនត្រូវ​បើកបរ​ហួត​ល្បឿន​កំណត់ មិនត្រូវ​បើក​ជែង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ត្រូវគោរព​សិទ្ធ​អទិភាព និង​ត្រូវ​ចេះ​យល់​អធ្យាស្រ័យ​គ្នា​ក្នុងពេល​បើកបរ​។​ ​

​ការបើកបរ​មិន​គោរព​ច្បាប់​នឹង​នាំមក​នូវ​គ្រោះថ្នាក់​ដល់​ខ្លួន និង​អ្នក​ដ៏​ទៃ​ដែល​ធ្វើអោយមាន​ការខាតបង់​ថវិកា ពេលវេលា របួស​ពិការ​ឫ​បាត់​បង់ជីវិត​ទៀតផង ការ​ធ្វេស​ប្រ​ហែ​ ​ស​តែមួយ​វិនាទី​ក៏​អាចអោយ​យើង​មាន​គ្រោះថ្នាក់​ដែរ ស្រឡាញ់​ខ្លួន ស្រឡាញ់​ប្រពន្ធ​កូន​ ​និង​ក្រុមគ្រួសារ ត្រូវតែ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន​។​

​ ​សមត្ថកិច្ច​អោយដឹងថាៈ​ដោយសារ​ការបើក​បរហួ​ស​ល្បឿន​កំណត់​និង មិន​គោរ​ច្បាប់​ចរាចរណ៍ នៅក្នុង​ខែ​កុ​ម្ភះ​កន្លងមក​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​១៥​នាក់ និង​របួសធ្ងន់​ស្រាល​ជាង​៤០​នាក់​ទៀត កើន​លើស​ខែមករា ដែល​ប្រការនេះ​អ្នកបើកបរ​ទាំងអស់​គួរតែ​យល់ដឹង​និង​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់​៕ ??????????????????????????????? ??????????????????????????????? ???????????????????????????????