ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក ខៀវ ប៉េងលាភ នាយរង ផ្នែក រដ្ឋបាល ជលផល ដំដែក កាលពីថ្ងៃ ច័ន្ទទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ បានដឹកនាំ កម្លាំងសង្កាត់ រដ្ឋបាល ជលផល សូទ្រនិគម សហរដ្ឋ ជាមួយ មន្ត្រីឧទ្យានុរក្សបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្នាក់ការ កំពង់ ឃ្លាំង ចុះបង្រ្កាប បទល្មើសនេសាទ ក្នុងរដូវត្រីពងកូន។ កម្លាំងចូលរួមចំនួន ៧ នាក់ មធ្យោបាយដោយ កាណូត ២ គ្រឿង។ ប្រតិបត្តិការនៅចំណុច កោះគ្របបាយ រហូតដល់ កោះ អាតាំង ក្នុងដែនសហគមន៍នេសាទកំពង់ឃ្លាំងស្ថិត ក្នុងភូមិ កំពង់ឃ្លាំង ឃុំ កំពង់ឃ្លាំង ស្រុក សូទ្រនិគម ខេត្ត សៀមរាប។ ទន្ទឹម នឹងនោះដែរ ការបង្រ្កាបនេះបាន ២ ករណី។
១/ លប លូ ដែលមានក្រឡាញឹកជាង ៣ សង់ទីម៉ែត្រ÷ បំផ្លាញ លប លូ ចំនួន ០៥ គ្រឿង, កាប់របាំងប្រវែង ៥០០ ម៉ែត្រ, កាប់ ចម្រឹងចោលចំនួន ២០០ដើម។
២/ ស្បៃមុង ÷ កាប់ក្បាល លូ ចំនួន ៩០ គ្រឿង, របាំងប្រវែង ៨០០ ម៉ែត្រ, កាប់ចម្រឹងចំនួន ៣០០ ដើម។
លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ៩០ គីឡូក្រាម។
នាយសង្កាត់ រដ្ឋបាល ជលផល សូទ្រនិគម លោក សុខ សុង ថាការបង្រ្កាបបទល្មើសនេសាទប្រភេទទាំងនេះ យ៉ាងសកម្មមួយរយៈក្នុងរដូវបិទនេសាទ នេះឃើញថាឧបករណ៍ទាំងនេះមានការថមថយយ៉ាងខ្លាំង ហើយលោក នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការបង្រ្កាបបន្តទៀត។