គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រកាសបញ្ចូលសមាជិក សមាជិកា ចំនួន ៣៣៥នាក់ មកពីគណបក្សនានាដែលបានស្ម័គ្រចិត្ត ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

0

ខេត្តកំពង់ធំ៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីប្រកាសបញ្ចូលសមាជិក សមាជិកាចំនួន ៣៣៦នាក់ មកពីគណបក្សនានាដែលបានស្ម័គ្រចិត្ត ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និង ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ឯកឧត្តម យូ សិរីវុឌ្ឍ បានអបអរសាទរ ជាមួយពុកម៉ែបងប្អូនដែលជាអតីតថ្នាក់ដឹកនាំ និងសមាជិក នៃគណបក្សនានា ចំនួន ៣៣៦ មកពីបណ្ដាក្រុងស្រុកក្នុងខេត្តកំពង់ធំ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ ជាមហាគ្រួសារដ៏ធំនៃគណបក្សប្រជាជនកម្ពជា ដែលជាគណបក្សតែមួយគត់ មានមូលដ្ឋានគ្រឹះរឹងមាំ មានគោលនយោបាយច្បាស់លាស់ មានទស្សនវិស័យវែងឆ្ងាយ គិតផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីប្រវត្តិនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ប្តេជ្ញាចិត្ត អនុវត្តតាមគោលនយោបាយរបស់បក្ស គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន គាំទ្រលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល និងគាំទ្រជាមួយនឹងការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន» ថែមទៀត៕