ខេត្តក្រចេះ៖ រដ្ឋបាលស្រុកស្នួល បានប្រកាសបដិសេធ ជុំវិញការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយថា អាជ្ញាធរស្រុកបានបណ្តេញប្រជាពលរដ្ឋប្រមាណជាង ៣០គ្រួសារ ចេញពីលំនៅឋានដោយបង្ខំ ដើម្បីយកទីតាំង ទៅលក់ឱ្យអ្នកមានលុយ។
រដ្ឋបាលស្រុកស្នួល បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យុអាស៊ីសេរី (RFA) បានចុះផ្សាយថា អាជ្ញាធរស្រុកបានបណ្តេញប្រជាពលរដ្ឋប្រមាណជាង ៣០គ្រួសារ ស្ថិតនៅភូមិផ្សារស្នូល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចេញពីលំនៅឋានដោយបង្ខំ ដើម្បីយកទីតាំង នោះទៅលក់ឱ្យអ្នកមានលុយ គឺជាព័ត៌មានបំភ័ន្តសាធារណមតិ៕ដោយ៖ឡុង សំបូរ