​សិក្ខាសាលា​ថ្នាក់ក្រោម​ជាតិ​ស្តីពី​វេទិការ​របស់​រាជ​រដ្ឋា​បាល​ផ្នែក​ឯកជន​យន្តការ​សំរាប់​ពាណិជ្ជកម្ម​ឲ្យ​ល្អប្រសើរ​

0

​ ​ខេត្តបន្ទាយមានជ័យ​​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៤​នៅ​សណ្ឋាគារ​ព្រះ​ន​ច្ទ័​ស្ថិតនៅ​ភូមិ​ក្បាល សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ បាន​បើក​សិក្ខាសាលា​ថ្នាក់ក្រោម​ជាតិ​ស្តីពី​វេទិការ​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​និង​យន្តការ​សម្រាប់​បរិស្ថាន​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​

ល្អប្រសើរ​។​សិក្ខាសាលា​ថ្នាក់ក្រោម​ជាតិ​នេះ​មានការ​ចូលរួម លោក​ចុង​ផែត​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​លី​អ៊ុ​នី ប្រធាន​មន្ទីរ​សភាពាណិជ្ជកម្ម​ខេ ត្ត​បន្ទាយមានជ័យ លោក​ជា​ប៊ុនធឿន​តំណាង​ក្រសួងពាណិជ្ជកម្ម អ្នកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរី​សោ​ភ័​និង សិក្ខាកាម​ចូលរួម​ចំនួន​៧០​នាក់​។​លោក​លី​អ៊ុក​នី​បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា​image (2)

សិក្ខាសាលា​ថ្នាក់ក្រោម​ជាតិ​ស្តីពី​វេទិការ​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​នេះ​មាន​សា​រះ​សំ​ខា ន់​ណាស់​សំរាប់​សិក្ខាកាម​បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​យកទៅអនុវត្ត​នៅ​ថ្ងៃមុខ​។​image (3)

លោក​បាន​បញ្ជាក់ទៀតថា​សិក្ខាសាលា​នេះ​បាន​បើកទូលាយ​ដែលមាន​ការចូលរួម​ពី​តំណាង​ផ្នែក​ឯកជន​និង​រដ្ឋ​សំរាប់ធ្វើ​ការពិភាគ្សា​ដើម្បី​ស្វែងរក​នូវ​ដំណោះស្រាយ​ប្រកបដោយ​សម​ធ៌​ម​និង​តំលាភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​វិស័យ​ឯកជន​។​លោក​បាន​បញ្ជាក់ទៀតថា​ខេត្តបន្ទាយមានជ័យ​មាន​សក្តានុពល​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​វិស័យ​ដូចជា វិស័យ​កសិកម្ម កសិឧស្សាហកម្ម សេវា​៉​កម្ម​ទេសចរណ៍ ឧស្សាហកម្ម​រ៉ែ​និង​ថាមពល និង​ការដឹកជញ្ជូន​ជាដើម ។​វិស័យ​ទាំងអស់នេះ​គឺជា​សសរស្តម្ភ​សំរាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ខេត្ត​ដែល​ចាំបាច់​ត្រូវមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន​ទាំង​ការវិនិយោគ​ធនធាន​បច្ចេកទេស​បង្កើត​ការងារ​គាំពារ​នូវ​វឌ្ឍនភាព​សង្គម​និង​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​។​image (1)

លោក​ចុង​ផែត​បានធ្វើការ​ផ្តាំផ្ញើ​ដល់​អង្គសិក្ខាសាលា​ទាំងអស់​នា​ឨ​កាស​ថ្ងៃនេះ​និង​សូម​ឲ្យ​ច្បាម​យក​នូវ​កាលា​នុ​វឌ្ឍនភាព​ថ្មី​មួយ​សំរាប់​ជា​ជុំនួយ​សំរាប​វិស័យ​សា ធារ​ណ​និង​ឯកជន​ដោយ​ពង្រឹង​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​និង​កាន់តែ​យោគយល់​គ្នា​កាន់តែ​ខ្ពស់ជាង​មុន​ដើម្បី​ស្វែងរក​នូវ​មធ្យោបាយ​សមស្រប​ណាមួយ​សំ​រាប់រក​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម​និង​អសកម្ម​នានា​ក្នុង​ការផ្តល់សេវា​៉​កម្ម​សា​ធារ​ណះ​។​លោក​បាន​បញ្ជាក់ថា​ត្រូវ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​ចូលរួម​ការកសាង​និង​ប្រឹក្សា​លើ​គោលនយោបាយ​ផ្សេងៗ​ដូចជា​ការពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ស្ថេរភាព​និង​សុខមាលភាព​សង្គម​ដែល​និង​ផ្តល់នូវ​បរិស្ថាន​សមប្រកប​ល្អប្រសើរ​ដោយ​ស្ថេរភាព​និង​សុខមាលភាព​ល្អប្រសើ​សម្រាប់​ទាក់ទាញ​ការវិនិយោគ​និង​ពាណិជ្ជកម្ម​សម្រាប់​ខេត្ត​៕