ផ្នែករដ្ឋបាលជលផលដំដែក និងកម្លាំងសហការ នៅតែបន្តកម្ទេច ឧបករណ៍នេសាទខុសច្បាប់ក្នុងដែនការពារ

0

ដោយ អ៊ុក ផ្លុង
សៀមរាប÷ អួនក្រឡាញឹកជាង ៣ សង់ទីម៉ែត្រ និងស្បៃមុងជាឧបករណ៍នេសាទខុសច្បាប់នៅតែត្រូវបានបំផ្លាញ់ជាបន្តបន្ទាប់ដោយកម្លាំងសហការរបស់ផ្នែក រដ្ឋបាលជលផលដំដែក។ ជាក់ស្តែងនៅថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤ លោក សរ ម៉ាប់ នាយរង ផ្នែក រដ្ឋបាល ជលផលដំដែកដឹកនាំ កម្លាំងសង្កាត់ រដ្ឋបាល ជលផល សូទ្រនិគម សហការជាមួយ មន្ត្រីឧទ្យានុរក្សបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្នាក់ការ កំពង់ ឃ្លាំង ចុះបង្រ្កាប បទល្មើសនេសាទ ក្នុងរដូវត្រីពងកូន។ កម្លាំងចូលរួមចំនួន០៧ នាក់ មធ្យោបាយដោយ កាណូត ២ គ្រឿង ប្រតិបត្តិការ ក្នុងដែន សហគមន៍នេសាទកំពង់ឃ្លាំង។ ទន្ទឹម នឹងនោះដែរ ឧបករណ៍នេសាទខុសច្បាប់ខាងលើនេះត្រូវបានកម្ទេច÷
១/ លប លូ ដែលមានក្រឡាញឹកជាង ៣ សង់ទីម៉ែត្របំផ្លាញ លប លូ ចំនួន ០៦ គ្រឿង, កាប់របាំងប្រវែង ៥០០ ម៉ែត្រ, កាប់ ចម្រឹងចោលចំនួន ២០០ដើម។
២/ ស្បៃមុង÷ កាប់ក្បាល លូ ចំនួន ០៩ គ្រឿង, របាំងប្រវែង ៨០០ ម៉ែត្រ, កាប់ចម្រឹងចំនួន ៣០០ ដើម។
លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ២០ គីឡូក្រាម។
នាយសង្កាត់ រដ្ឋបាល ជលផល សូទ្រនិគម លោក សុខ សុង ថាការ បំផ្លិចបំផ្លាញ់ ឧបករណ៍នេសាទទាំងនេះ យ៉ាងសកម្ម ដូចភ្លៀងរលឹម ហើយប៉ុន្តែប្រជានេសាទនៅតែមិនរាងចាល លោកបន្តថាសូមផ្ដាំផ្ញើរទៅអ្នកដែលប្រើប្រាស់ឧបករណ៍នេសាទទាំង២ ប្រភេទនេះផងល្មមបញ្ឈប់ទៅ បើស្ដាយរបស់ព្រោះកម្លាំងសហការនៅតែតាមកម្ទេចចោល ឧបករណ៍នេសាទទាំងនេះរហូតទាល់តែរាងចាល ៕