ដោយ អ៊ុក ផ្លុង
សៀមរាប÷ នាយសង្កាត់ រដ្ឋបាលជលផល អន្លង់ សំណរ លោក អ៊ុយ សុវណ្ណនី កាលពី ថ្ងៃ អាទិត្យ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៤ បានដឹកនាំកម្លាំងសហគមន៍ នេសាទ អន្លង់ សំណរ ចំនួន៦នាក់ ដោយ កាណូត ១ គ្រឿង។ ចុះបន្ត អនុវត្ត បង្ក្រាប ឧបករណ៍ នេសាទខុសច្បាប់ ស្បៃមុង នៅទំនប់ ៧៨ ត្រង់ ចំណុច ទំនប់សួង ស្ថិត នៅក្នុង ភូមិ ស្ដៅ ឃុំ អន្លង់ សំណរ ស្រុក ជីក្រែងខេត្ត សៀមរាប។ ករណីខាងលើនេះ÷ ដុតបំផ្លិចបំផ្លាញ លូ ចំនួន ៦៥ គ្រឿង,កាប់របាំង ចោល ប្រវែង ២០០ ម៉ែត្រ,កាប់ចម្រឹង២០០ដើម។
* លែងកូនត្រីទៅវិញចំនួន ១៥០ គីឡូក្រាម។
ជំនាញ រដ្ឋ បាលជលផល តាម កម្ទេចឧបករណ៍ នេសាទ ដែល អាចចាប់យកត្រី ល្អិត ជា បន្តបន្ទាប់។ ហេតុអ្វីឧបករណ៍ ទាំងនេះ ប្រជានេសាទ នៅតែយកវាមក នេសាទ ទាំង ពួកគាត់ ដឹងថាវាជាឧបករណ៍ នេសាទ ខុសច្បាប់? បើយោងតាមការស្ទង់មតិពី ប្រជា ពលរដ្ឋបានប្រាប់ អ្នកសារព័ត៌មាន ជាច្រើននាក់ថា បញ្ហានេះ បណ្តាលមក ពីមានការចិញ្ចឹមត្រីឆ្ដោច្រើន ពួកគាត់បន្តថា ត្រីឆ្ដោ គឺជាត្រី យក្ស វាស៊ី ត្រី ធម្មជាតិ ក្នុងបរិមាណ ច្រើន។ ប្រជាពលរដ្ឋ ព្រមានថា បើ មន្ទីរ, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនធ្វើ វិសោធនកម្មច្បាប់ ការចិញ្ចឹម កូន ត្រី ឆ្ដោ ទេ មច្ឆាជាតិ ក្នុងបឹង ទន្លេ សាប នឹងវិនាស ក្នុងរយៈពេលខ្លីខាងមុខជឿជាក់ជាមិនខាន។
លោក អ៊ុយ សុវណ្ណនី ថាការបង្ក្រាបបទល្មើសនេសាទស្បៃមុងដូចចាប់ក្ដាម ដាក់ចង្អេរ អញ្ចឹង! ប៉ុន្តែលោក អះអាងថា ការប្រើប្រាស់ឧបករណ៍ខាងលើនេះក្នុងដែន រដ្ឋ បាល របស់ លោក កាន់តែថមថយ ជាលំដាប់ ហើយ លោក នៅតែបន្ត ទប់ស្កាត់ និងបង្ក្រាប ដូច ភ្លៀងរលឹម ដ៏រាបណា នៅមាន ឧបករណ៍ នេខុស ច្បាប់ ក្នុង ដែនសមត្ថកិច្ច របស់ខ្លួន៕