ទិដ្ឋភាពពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នៅវត្ត ប្រាសាទគោកចកក្នុងសង្កាត់គោកចក ក្នុងក្រុងសៀមរាប

0

សៀមរាប៖ នៅវត្តប្រាសាទគោកចកក្នុងសង្កាត់គោកចកក្រុងសៀមរាបនាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី០២ ខែតុលាឆ្នាំ២០២៤នេះមានបងប្អូនប្រជាពលរដ្ឋ ទាំងក្មេងចាស់ ប្រុសស្រី យ៉ាងច្រើនកុះករ ដោយមានទឹកមុខសប្បាយរីករាយ ដែលជាអ្នកចូលចិត្តស្រឡាញ់គោរពព្រះពុទ្ធសាសាបានធ្វើដំណើរតាមរយះរថយន្ត ម៉ូតូ          និងខ្លះដោយថ្មើជើងសំរាប់ផ្ទះជិតវត្ត ដៃយូរចង្ហាន់មាន បាយ ម្ហូប ផ្លែឈើ ទឹកក្រូច ទឹកសុទ្ធ រួមជាមួយនិង គ្រឿងបច្ច័យទាំងបួនផងដែរដើម្បី យកមកវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តហើយ ស្តាប់ព្រះសង្ឃសូត្រធម៌បង្សុកូលនិងចម្រើនព្រះបរិត្ត ខ្លះសមាទាននូវសីល៥ និងធ្វើពិធីរាប់បាត្រទៅតាមប្រពៃណីព្រះពុទ្ធសាសនា និង ដើម្បីឧទ្ទិសកុលទៅដល់បុព្វការីជន មានជីដូនជីតា បងប្អូន និងញ្ញាត្តិការទាំង៧សណ្តានដែលបានចែកឋានទៅលោកខាងមុខហើយនោះរៀងៗខ្លួនផងដែរ ។