ខណ្ឌរដ្ឋបាលជលផលក្រចេះ ចុះបង្ក្រាបបទល្មើសនេសាទ ដកហូតឧបករណ៍ឆក់ត្រី និងទូកម៉ាស៊ីន១គ្រឿង និងបានចាក់លែងកូនត្រីចម្រុះ ២៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ

0

ខេត្តក្រចេះ​៖ ​ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋាន ,ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងសហគមន៍នេសាទ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវត្រីពងកូននោះ កម្លាំងសមត្ថកិច្ច បានដកហូតឧបករណ៍នេសាទឆក់ត្រី០១គ្រឿ អាគុយ40A ០១គ្រឿង និងទូកម៉ាស៊ីន ១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ។

បន្ទាប់ពីដកហូតឧបករណ៍នេសាទខុសច្បាប់ខាងលើ សមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលស្បៃមុង ចំនួន ៦ខ្សែ ប្រវែង ៣៥០ម៉ែត្រ, លូស្បៃមុងចំនួន ៦មាត់លូ, របាំងណរ៉ាវ សាច់អួននីឡុង ក្រលា ៣សង់ទីម៉ែត្រ ចំនួន ០៣ខ្សែ ប្រវែង ២៥០ម៉ែត្រ លបរ៉ាវចំនួន ៣គ្រឿង ក្រឡាទំហំ ៣សង់ទីម៉ែត្រ ,បង្គោលចម្រឹងប្ញស្សី ចំនួន ៩០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ប្រមាណ ២៥០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញផងដែរ ៕ ដោយ៖ឡុង សំបូរ