លោកឧត្ដមសេនីយ៍ទោ ម៉ែន លី  ជំរុញអោយកងកំលាំងនគរបាលត្រៀមការពារនៅតាមគោលដៅមណ្ឌលប្រឡង និងសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់សិស្សានុសិស្សប្រឡងសញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប)

0

តាកែវ: លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ ជំរុញអោយកងកំលាំងនគរបាលត្រៀមការពារនៅតាមគោលដៅមណ្ឌលប្រឡង និងសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់សិស្សានុសិស្សប្រឡងសញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប)នៅទូរទាំងខេត្ដតាកែវ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ។
ការថ្លែងបែបនេះខណៈដែរលោកលោកឧត្ដមសេនីយ៍ទោ ម៉ែន លី អញ្ជើញដឹកនាំកងកម្លាំងនគរបាលបាលជាតិ ក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍សំណេះសំណាលនោះដែរលោកឧត្តមសេនីយ៍ទោ ម៉ែន លី  បានណែនាំ ក្រើនរំលឹកដាស់តឿន និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីរបស់ក្រសួងមហាផ្ទៃ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមមណ្ឌលប្រឡងនីមួយៗឲ្យបានល្អ ពង្រឹងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកគ្រប់ក្រុង ស្រុកទាំងអស់ចុះជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះតាមដងផ្លូវទីប្រជុំ ផ្សារ សាលារៀន ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ផងដែរ៕