ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជល យាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ជាភ្ញៀវទេសចរណ៍បរទេស បើកម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងកោះរ៉ុង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ជនរងគ្រោះជាភ្ញៀវទេសចរណ៍រូបនេះ មានឈ្មោះ SERTY VERBYTSKYY ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ អ៊ុយក្រែន ជា ភ្ញៀវទេសចរណ៍។ជនរងគ្រោះខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
នាគសមុទ្រ