ឯកឧត្តម​ ភូ សំអាត សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​​អញ្ជើញកាត់ វិញ្ញាសា​ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​មធ្យមសម័យ​ប្រឡង​៨ តុលា​ឆ្នាំ២០២៤

0

សៀមរាប៖  ​ ឯកឧត្តម​ ភូ សំអាត សមាជិក​ក្រុម​ប្រឹក្សា​ខេត្តបានអញ្ជើញជាអធិបតីភាពកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប (BaccII) ឆ្នាំ២០២៤ ត្រូវបានកាត់នៅវេលាម៉ោង៧.០០នាទីព្រឹក នៅក្នុងសាលាបឋមសិក្សាវត្ត​ស្វាយ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប​ ខេត្តសៀមរាប និងដំណើរការប្រឡងនៅវេលាម៉ោង ៧.៣០នាទី នាថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ ។

ការបើកវិញ្ញាសារប្រឡង  ដោយមានមន្ត្រីថ្នាក់ដឹកនាំក្រសួង ថ្នាក់ខេត្ត អង្គភាព​ACU ប្រចាំការត្រួតពិនិត្យ ២២រូប រួមទាំងស្ថាប័នពាក់ព័ន្ឋ រួមទាំងកម្លាំងសមត្ថកិច្ចប៉ូលិស ជួយសម្រួលនិងការពារសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្តសៀមរាបទាំងមូលមាន ១៦មណ្ឌលប្រឡង ដោយឡែកនៅក្នុងសាលាវត្តស្វាយ មាន៣មណ្ឌលប្រឡង ស្ថិត​នៅ​ក្នុង​សង្កាត់​សាលា​កំរើក ក្រុងសៀមរាប ​និងខេត្តសៀមរាប ចំណែក  វិញ្ញាសា​ប្រឡង​ មានផែនដី និងបរិស្ថានវិទ្យា ចាប់ពីម៉ោង៧.៣០ដល់៨.៣០ មានយះពេល៦០នាទី  និងវីញ្ញាសារទី២ ប្រវត្តវិទ្យា ចាប់ពីម៉ោង៩.០០ដល់១០.៣០នាទីរយះពេល៩០នាទី។

ឯកឧត្ដម​ ភូ សំអាត បានណែនាំបន្ថែមអោយមន្ត្រីក្រសួង សមត្ថកិច្ច អាជ្ញាធរដែនដី ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តលើការងារសន្តិសុខ រួមទាំងសណ្តាប់ធ្នាប់ ឲ្យទទួលបានល្អប្រសើរ ក្នុងការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ ដែលបានប្រារព្វធ្វើឡើង ចំនួន២ថ្ងៃគឺ ថ្ងៃទី៨-៩ ខែ តុលាឆ្នាំ២០២៤​។

ឯកឧត្តម​ ភូ សំអាត បានណែនាំឲ្យក្មួយទាំងអស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងចិត្ត កម្លាំងកាយ ក្នុងការធ្វើវិញ្ញាសារប្រឡងនេះឲ្យទទួលបានជោគជួយទាំងអស់គ្នា ហើយក៏ជាកក្តីរំពឹងរបស់ឳពុកម្តាយ ពូមីងមា និងជាមោទនាភាពសម្រាប់ក្មួយក្នុងការប្រឹងប្រែងរៀនអស់រយះពេល១២ឆ្នាំមកនេះ សូមឲ្យក្មួយគិតពិចារណាឲ្យបានល្អិតល្អន់ កុំភ័យ កុំតក់ក្រហល់ ពិនិត្យសំណេរឲ្យច្បាស់ ទាំងសំនួរចម្លើយ និងជូនពរឲ្យក្មួយប្រឡងបានជោគជ័យទាំងអស់គ្មា ដោយ ប៊ុន រដ្ឋា