មន្ទីរកិច្ចការនារីខេត្តកែប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ

0

ខេត្តកែប: នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរកិច្ចការនារីបានរៀបចំបើក  វគ្គបណ្ដុះបណ្ដាលស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ក្រោមអធិបតីភាព លោកជំទាវ កៅ នី សមាជិកាក្រុមប្រឹក្សាខេត្តកែប និង លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប និងមានការចូលរួមពីសក្ខាមចំនួន ៦០នាក់។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងដល់មន្ត្រីបង្គោលយេនឌ័រតាមមន្ទីរវិស័យ អ្នកទទួលបន្ទុកកិច្ចការស្រ្ដី និងកុមារ ឃុំ សង្កាត់ និងការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ ដើម្បីឲ្យមានសមត្ថភាពរឹងមាំ ក្នុងការផ្សព្វផ្សាយបន្ដ ដល់សហគមន៍ប្រកបដោយប្រសិទ្ធភាព និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

មានមតិបើកវគ្គបណ្ដុះបណ្ដាលនោះ លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារី បានលើកឡើងថា  បន្ទាប់ពីសមាហរណកម្ម ឆ្នាំ ២០១៩-២០២០មក មុខងារមួយចំនួនរបស់មន្ទីរកិច្ចការនារី បានផ្ទេរទៅកាន់មូលដ្ឋានក្រុង/ស្រុក ជាពិសេស ការិយាល័យសុខុមាលភាពសង្គម សម្រាប់អនុវត្ត បន្ដក្នុងមូលដ្ឋាន ដូច្នេះដើម្បីអោយបងប្អូនក្នុងមូលដ្ឋានអភិវឌ្ឍតួនាទីភារកិច្ចបានល្អប្រសើរ មន្ទីរកិច្ចការនារីខេត្តត្រូវតែដើរតួរជាមន្ដ្រីបង្កោល ក្នុងការបើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថិភាពជូនដល់មន្ដ្រីក្នុងមូលដ្ឋាន ព្រោះថានៅក្នុងមូលដ្ឋាន នៅតែមានបញ្ហាអវិជ្ជមាន កើតឡើង មិនទាន់បញ្ចប់នៅឡើយ។

លោកស្រីបន្ដថា ប្រសិនបើអំពើហិង្សានៅតែបន្ដកើតមាននៅក្នុងគ្រួសារ វានិងបណ្ដាលអោយមានផលប៉ះពាល់ដល់សុខភាព សេចក្តីថ្លៃថ្នូ, ខាតពេលវេលា , អាចក្លាយជាជនពិការ ឬក៏បាត់បង់ជីវិត ពិសេសប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមជាតិ និងប្រជាតិយើងផងដែរ  ។
ក្នុងនោះដែលោកស្រីប្រធានបានស្នើរសុំ  ដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ បន្តជួយផ្សព្វផ្សាយអោយបានទូលំទូលាយក្នុងមូលដ្ឋានរបស់ខ្លួន និងស្នើរដល់ឃុំ សង្កាត់ ជួយផ្ដល់ពត័មានមកមន្ទីរកិច្ចការនារីទាក់ទងការគាំទ្រគម្រោងផែនការវិនិយោគឃុំ សង្កាត់ដែលមិនទាន់អនុវត្តបាន។

លោកស្រី ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមន្ទីរអង្គភាពមានបំណងចង់បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ស្ដ្រីក្នុងមន្ទីររបស់ខ្លួន អាចស្នើរសុំគ្រូបង្គោល ឬឯកសារជំនួយស្មារតីពីមន្ទីរកិច្ចការនារីខេត្តបាន ព្រោះថាមន្ទីរកិច្ចការនារីជាសេនាធិការរបស់ក្រសួងកិច្ចការនារី និងជាអ្នកផ្ទេរចំណេះដឹង ឬជួយបណ្ដុះបណ្ដាលបន្ដថា្នក់មូ