អង្គុយហូបបាយ ចៃដន្យកូនចូលលេងក្រោមគ្រែបាក់សង្កត់ស្លាប់ យ៉ងអាណោចអាធម

0

(ខេត្តកំពង់ធំ)៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធម ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយត្រូវបានគ្រែបាក់សង្កត់។ ហេតុការណ៍នេះនៅម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ១ឆ្នាំ៨ខែ រស់នៅក្នុងភូមិ/ឃុំ កើតហេតុខាងលើ។ មុនកើតហេតុជនរងគ្រោះបានចុះលេងក្រោមគ្រែ ពេលឪពុកម្តាយ កំពុងអង្គុយហូបបាយនៅលើគ្រែ ហើយបានបាក់គ្រែសង្កត់លើកូនដោយពុំដឹងកូននៅក្រោមគ្រែ បណ្តាលឱ្យស្លាប់តែម្ដង។

គួររំលេចថាកណីដូចនេះកើតមានឡើងដោយកម្រ ដូច្នេះសូមឪពុកម្តាយគ្រប់រូប ត្រូវបន្ថែមការយកចិត្តទុកដាក់ មើលថែទាំកូនតូចៗឱ្យបានល្អ កុំឱ្យឆ្ងាយពីក្រសែភ្នែក ព្រោះវ័យកូនតូចៗជាទីស្រឡាញ់ពេញរពឹសខ្លាំង កុំឱ្យកើតមានឡើងនូវរឿងអកុសលដូចពេលនេះ៕ អត្ថបទលោក ធូ កែវមុន្នី