​បើ​អាជ្ញាធរ​ឬ​អង្គភាព​ពាក់​ព​ន្ធ័​នានា​មិន​យកចិត្តទុកដាក់​រាល់​ការសាងសង់​សំណង់​ថ្មីៗ​ដែល​បាន​បិទផ្លូវ​ទឹក​នោះ​ផ្លូវជាតិ​នានា​ប្រឈម​និង​ការខូចខាត​មាន​កំរិត​ខ្ពស់​

0

​កំពង់ស្ពឺ​=​ហេ​ដ្ឋា​រចនា​សម្ព​ន​ញ​ធ័​ផ្លូវជាតិ​នានា​មិនថាតែ​ផ្លូវជាតិ​លេខ​៤​នោះទេ​កំពង់​ប្រឈមមុខ​និង​ការ ខូចខាត​ជា​បន្តបន្ទាប់​បើសិនជា​ផ្លូវ​ទាំងនោះ​មិន មានការ ថែទាំ​ច្បាស់លាស់​ស្របតាម​ស្តង់ដា​ទេ ដោយ​ការខូចខាត​ទាំងនោះ​គឺ​បង្កឡើង ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បញ្ហា នេះ​ភាគច្រើន​

បណ្តាលមកពី​ការអនុញ្ញាតិ​រាល់​ការសាងសង់ នានា រាប់ទាំង​ការសាងសង់​លំ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ ផងដែរ ។​ggg

​យោងតាម​ការអង្កេត​ជុំវិញ​ការលិចលង់​ឬ​គ្រោះ​ជំនន់​ទឹកភ្លៀង​នាពេល​កន្ល​មក​គេ តែងតែបាន​ជួប​ដូចជា ការកកស្ទះ​សំរាម​នៅតាម​លូ មុខផ្ទះ​របស់​ប្រជាពលរដ្ឋ នៅតាម​រោងចក្រ​នានា​ដែល​បាន​សាងសង់​តាម​បណ្តោយ​ផ្លូវជាតិ​នានា មិនបាន ដាក់លូ​ឲ្យ​ស្របតាម​តំ​រ៉ូ​វ​ការ​ទឹកភ្លៀង​ឬ​មិនមាន​លូ​ធំៗ​សម្រាប់​រំដោះ​ទឹក ម្យ៉ាង តាមផ្លូវ​ចំនួន​នៅ​មិនទាន់បាន​ដាក់លូ​សម្រាប់​រំដោះ​ទឹកភ្លៀង​ដែលជា​ហេតុ​បង្ក​ជា គ្រោះទឹកជំនន់​ទឹកភ្លៀង ដែល​នាំ​ឲ្យ​ខូចខាត​ផ្លូវ​យ៉ាងដំណំ ។​​កត្តា​ដែល​ចាំបាច់​មួយទៀត​ការសាងសង់​លំនៅដ្ឋាន​ផ្ទាល់ខ្លួន ដោយ​ការចាក់ដី លុប​ប្រឡាយ​មេ​តូចៗ​ដែលមាន​ស្រាប់​នៅតាម​ភូមិ បណ្តាល ឲ្យ​បិត​មុខទឹក ស្ទើ គ្រប់កន្លែង​នេះ​ក៏​ជា​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​នាពេល​អនាគត​ដែរ ។​

ក្នុងនោះ ថែមទាំង​ការមិន​យកចិត្តទុកដាក់​ឬ​មើលរំលង​ពី​សំណាក់​អាជ្ញាធរ​មូល ដ្ឋា​ន​រាល់ ការចាក់​លុប​បឹង និង ត្រពាំង​ធម្ម ជាតិ​មួយចំនួន​ក្នុង​តំបន់​ការ សាង សង់ផ្ទះ​ចាក់​របង​ព័ទ្ធ លើ​ប្រឡាយ​ធម្មជាតិ​ធ្វើ​កម្មសិទ្ធិ​នេះ​ក៏​ជា​ឬ​ស្សគល់ នៃ​ជំនន់ ទឹកភ្លៀង​ដែល​នាំ​ឲ្យ​ខូចខាត​ទាំង​ង​បរិស្ថាន និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផងដែរ​។​​ដើម្បី​ជៀសវាង​កត្តា​ទាំងនេះ​ពលរដ្ឋ​គួរ​ជៀសវាង កុំ​បោះ​សំរាម​ក្នុង​ប្រឡាយ​ឬ ដាក់​របស់របរ​ផ្សេងៗ​ក្នុង​ប្រឡាយ​ដែល​នាំ​ឲ្យ​ស្ទះ ត្រូវ​ដាក់លូ​មុខកាត់​ឲ្យ​បាន​ធំៗ តាម មុខផ្ទះ កុំ​ខុស​លក្ខណៈ​បច្ចេកទេស ។​ក្នុងនោះ​រាល់​ការ​សាង សង់​សំណង់ ផ្ទះល្វែង និង​សំណង់​បុរី​នានា ឬ​ការចាក់ដី​ខ្ពស់ជាង​នីវ៉ូ​ផ្លូវថ្នល់ ក៏​ជា​បញ្ហា​ដល់ ដំណើរការ​លំហូរ​ទឹក​ដូច្នេះ​អាជ្ញាធរ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ហៃអើ​ឲ្យ​តែ​បាន​កំ​រ៉ៃ​ចូល​ហោប៉ៅ​គិតតែ​ពី​អនុញ្ញាតិ ។​​

ក្នុងនោះ​ប្រការ​ដែល​ត្រូវ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន គឺ​គួរ​មាន​វិធានការ​ចាំបាច់​គ្រប់ គ្រង​ប្រជាពលរដ្ឋ​ដែល​រស់ក្នុង​ភូមិសាស្ត្រ​តំបន់​ក្បែរ​ខាង​ផ្លូវជាតិ​កុំ​ឲ្យ​មានការ​លុប​បឹង​ឬ ប្រឡាយ​ធម្មជាតិ​មួយចំនួន​ក្នុង តំបន់ និង​ការបិទច្រក​ផ្លូវ​បង្ហូរទឹក​នានា នាំ​ប្រជាពលរដ្ឋ បាន​ភ្ជាប់​ប្រព័ន្ធ​បង្ហូរទឹក​តៗ​គ្នា​ពីមួយ​ទៅមួយ ភ្ជាប់​មក​តាម ប្រឡាយ​ផ្លូវលំ​ក្នុងភូមិ ដែលមាន​ទឹ​សដៅ​ហូរ​ចាក់​មកកាន់ ប្រឡាយ​ក្បែរៗ​តំបន់ ពួកគាត់​រស់នៅ ជៀសវាង​នៅ​ជំនន់​ទឹកភ្លៀង​ដែល​កើតមាន​ស្ទើ​រាល់​ឆ្នាំ ។​​ggg

ប្រជាពលរដ្ឋ​គួរតែ​នាំគ្នា​ចូលរួម​ឲ្យ​បាន​សកម្ម​ដើម្បី​ការពារ​រាល់​គ្រោះទឹកជំនន់​ដែលជា​ហេតុ​បង្ក​ការខូចខាត​គ្រប់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជាច្រើន​និង​ជា​រាល់​ឆ្នាំ ហើយក៏ លើក​ត​ម្កើ​ន​និង​ទប់ស្កាត់​រាល់​គ្រោះមហន្តរាយ​ណ៏​នានា​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​គ្រប់ៗ​គ្នា ៕​