សៀមរាប៖ ឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សា តាមការស្នើរសុំពីសំណាក់អង្កការដៃគូរអភិវឌ្ឍន៍ និងបណ្តាក្រុមហ៊ុននានាដែលមានគោលបំណង ប្រែក្លាយផ្លូវខាងក្រោយវត្តដំណាក់ ផ្លូវទេសចរណ៍រាត្រីថ្មីដែលមានឈ្មោះថា Bamboo Street នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ តំបន់នេះត្រូវបានស្ថាបនាឡើង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ ។
លោកស្រី នាយិការ ម៉ៅ សុផានី អង្គការSPOON បានឲ្យដឹងថា ផ្លូវឫស្សី” Bamboo Street ស្ថិតនៅពីក្រោយវត្តដំណាក់ មានប្រវែង ២៨០ ម៉ែត្រ និងត្រូវបានបិទចរាចរណ៍រថយន្ត ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១២:០០ យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ តំបន់នេះនឹងផ្តល់ជូននូវភាពលេចធ្លោតាមរចនាបទធម្មជាតិ និងវប្បធម៌ ដោយមានស្ទីលជីវិតប្រើសម្ភារៈផលិតពីឬស្សី ដូចជា អាហារ ភេសជ្ជៈ សំណាញ់ដៃ និងនំចំណីបែបដើម សម្ភារៈប្រើប្រាស់ និងលុបបំបាត់មិនប្រើផ្លាសស្ទិក ។
លោកស្រី បន្តថា កម្មវិធីសម្ភោធនៃ Bamboo Street នឹងមានការសម្តែងតន្រ្តីផ្ទាល់ ការសម្ដែងសិល្បៈកុមារ និងចូលរួមពីក្រុមហ៊ុនតំបន់សៀមរាប រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងសហគ្រាសឯកជន ដែលជាគំនិតផ្តួចផ្តើមរបស់គម្រោង “ភូមិវត្តបូព៌” ដែលផ្តោតសំខាន់លើការរួមចំណែកសហគមន៍ និងការអភិវឌ្ឍន៍ បរិស្ថានបៃតងការលុបបំបាត់ការប្រើផ្លាសស្ទិក និងមានការគាំទ្រ ឯកភាពពីអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ឋ ។
ឯកឧត្តម.យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រាសាសន៍ គាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្តួចផ្តើម បង្កើតឲ្យមានទីតាំងផ្លូវទេសចរណ៍រាត្រី Bamboo Street ដើម្បីបង្កើននូវវិស័យទេសចរណ៍ សំបូរបែប ជាពិសេស ការចូលរួមកែលម្អសោភ័ណភាព បរិស្ថាន និងវប្បធម៌ លុបបំបាត់ការប្រើប្រាស់ ផលិតផលដែលផលិតឡើងដោយឬស្សី ។
ឯកឧត្តម យុន លីនណេ បានលើកទឹកចិត្តសហគមន៍ក្នុងការចូលរួមលុបបំបាត់ការប្រើផ្លាសស្ទិក និងដាក់សំខាន់លើការប្រើប្រាស់សម្ភារៈធម្មជាតិដូចជា ឬស្សី Bamboo Street នឹងក្លាយជាទិសដៅទេសចរណ៍ចុងត្រៀមសម្រាប់ប្រជាជន ខេត្តសៀមរាប ដោយជម្រុញអាជីវកម្ម និងការងារសេដ្ឋកិច្ចក្នុងតំបន់ ឲ្យទទួលបានលទ្ធផលជោគជ័យ និងសំណូមពរ ឲ្យកងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទីតាំងប្រារព្វពិធី មានការយោគយល់ និងអធ្យាស្រ័យ ដើម្បីឲ្យដំណើរការដោតរលូន និង សង្ឃឹមថា ខេត្តសៀមរាប មានBamboo Street នឹងលេចធ្លោជាតំបន់ទេសចរណ៍ច្នៃប្រឌិតមួយទៀតបន្ទាប់ពីទីតាំងទេសចរណ៍ Pub Street ៕
ដោយ ប៊ុន រដ្ឋា