ការរីកចំរើនប្រព័ន្អ Digital បានធ្វើអោយពលរដ្ឋគ្រប់រូបទទូលព័ត៏មានទូរទៅងាយស្រួលនិងឆាប់រហ័យ

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ ការរីកចំរើនប្រព័ន្អ Digital បានធ្វើអោយពលរដ្ឋគ្រប់រូបទទូលព័ត៏មានទូរទៅងាយស្រួលនិងឆាប់រហ័យ ឯកឧត្ដម ឯក វណ្ណ ឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្លែងដូចនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក វិន វណ្ណា វឌ្ឍន៍ ជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ក្រោយពេល លោក ចៅ វ៉ិតប្រធានមន្ទីរចាស់ចូលនិវត្តន៍ តាម អនុក្រិត្យរាជរដ្ឋាភិបាលកម្ពុជា លេខ ១០.២៨ អនក្រ តត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ពិធីប្រកាសធ្វើឡើងនាថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក វិន វណ្ណា វឌ្ឍន៍ក្រោយពេលដែលបានទទួលអនុក្រិត្យរបស់រាជរដ្ឋាបាលកម្ពុជា ចូលកាន់មុខជាប្រធានមន្ទីរ ប្រៃសណីយ៍ រួចមក លោក វិន វណ្ណា វឌ្ឍន៍ បានឡើងប្តេជ្ញាចិត្តថានិងខិតខំបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដាស់តឿនដល់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ ត្រូវ យកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ បំរើប្រជាពលរដ្ឋ។ ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់ ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

ឯកឧត្ដម  ឯក វណ្ណ ឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់នូវអនុសាសន៍ថា  ក្នុងនាមលោកថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអបអរសាទរចំពោះ លោក វិន វណ្ណា វឌ្ឍន៍ ប្រកាសចូលកាន់មុខជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ នឹងត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។

ឯកឧត្ដម ឯក វណ្ណឌី បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហានានា ដោះស្រាយជូនដល់ប្រជាពលរដ្ឋកន្លងមក និងការបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន បានយ៉ាងល្អ ហើយដែលបានធ្វើឲ្យខេត្តបន្ទាយមានជ័យទទួលបានការរីកចំរើន គួរជាទីមោទនមកដល់ពេលនេះ៕