ខេត្តព្រះសីហនុ៖លោក ចេក រតនៈ ជាម្ចាស់ហាងដុល្លារដុល្លារ លក់ទូរសព្ទ នាព្រលប់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៤ ក្នុងពិធីដាក់សម្ពោធជាផ្លូវការ នៅសាខាថ្មី(ទី០២) បានថ្លែងអំណរអរគុណដល់បងប្អូនដែលអតិថិជនដែលតែងតែ គាំទ្រដល់ហាងលក់ទូរសព្ទរបស់លោកកន្លងមក។ ហើយសម្រាប់ហាងដុល្លា ដុល្លា សាខាទី០២ មានទីតាំងនៅ កែងស្តុបបៀលប្រាយចាស់ លោកសង្ឃឹមថា អតិថិជននៅតែបន្តផ្តល់ ទំនុកចិត្តដល់ហាងដុល្លារដុល្លារ សាខាថ្មី នេះផងដែរ។
ក្នុងរយៈ ពេល ០៤ ឆ្នាំកន្លងមកនេះហាង ដុល្លា ដុល្លាទទួលបានការគាំទ្រ ភាពជឿជាក់និងផ្ដល់ ទំនុក ចិត្តពីសំណាក់ អតិថិជនគ្រប់រូប មកទទួលយកសេវាកម្មពីហាងរបស់លោក ជាហេតុធ្វើឲ្យហាងដុល្លា ដុល្លា មានលទ្ធភាព ពង្រីកសាខាទីពីរ ក្នុងអាជីពផ្ទាល់ខ្លួនរបស់លោក ។ហើយ សាខាទីពីររបស់លោកនេះ វាបាន ជួយដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្អូនៗយុវវ័យដែលមានជំនាញនិងទេពកោសល្យ ក៏ដូចជា ផ្នែកលក់ និងជួសជុលទូរសព្ទគ្រប់ប្រភេទ ឲ្យមានការងារធ្វើគេចផុតពីអំពើអបាយមុខផ្សេងៗ កសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។
លោកចិត រតនៈ បានបន្តទៀតថា ដើម្បីជាការឆ្លើយតបទៅនឹងទឹកចិត្តក៏ដូចការផ្ដល់ ទំនុកចិត្ត សម្រាប់ ហាងដុល្លារដុល្លារ ក្នុងឱកាសនៃពិធីសម្ពោធសាខាទាំងពីរនិងពិធីខួបលើកទី ០៤ នៃការ បង្កើតហាងលក់ទូរសព្ទ យាហោដុល្លារដុល្លារ រូបលោកបានបង្កើតជាកម្មវិធីចាប់រង្វាន់ជាច្រើនរង្វាន់ ដូចជា speaker ម៉ាស៊ីនទឹកក្តៅម៉ាស៊ីន បោកគក់ ទូទឹកកក ម៉ូតូ dream ០២៥ និងរង្វាន់ធំគឺរថយន្តតូយូតា prius មួយគ្រឿងផងដែរ ៕
នាគសមុទ្រ