ជំនាញពាណិជ្ជកម្មនិងរដ្ឋបាលខេត្តកម្ពុជា ថៃក្នុងព្រឹត្តិការណ៍ពង្រឹងសក្តានុពលសេដ្ឋកិច្ច និងការតភ្ជាប់របៀងសេដ្ឋកិច្ចតំបន់ភាគខាងកើតនៅខេត្តត្រាត ត្រាត-ថៃ

0

បន្ទាយមានជ័យ: ប្រតិភូរដ្ឋបាលខេត្ត មន្ទីរពាពាណិជ្ជកម្មខេត្ត និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យចំនួន១០រូបដឹកនាំដោយឧកញ៉ា អ៉ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញទៅចូលរួមព្រឹត្តិការណ៍ពង្រឹងសក្តានុពលសេដ្ឋកិច្ច និងការតភ្ជាប់របៀងសេដ្ឋកិច្ចតំបន់ភាគខាងកើត ឆ្ពោះទៅកាន់ពិភពលោក។
គឺតាមរយៈគម្រោងលើកកម្ពស់ផលិតផលស្តង់ដារតំបន់ភាគខាងកើត ដើម្បីបង្កើនឱកាសទីផ្សារឆ្ពោះទៅកាន់ទីផ្សារតាមព្រំដែន និងឆ្លងដែនសម្រាប់សារពើពន្ធប្រចាំឆ្នាំ២០២៥ ។
កម្មវិធីត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារTrat City ក្រោមកិច្ចសហការមន្ទីរពាណិជ្ជកម្មខេត្តត្រាត និងរដ្ឋបាលខេត្តត្រាត។

បន្ថែមលើនោះ ក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការចាប់ដៃគូពាណិជ្ជកម្ម រវាងសហគ្រិនភាពកម្ពុជាដែលអញ្ជើញទៅពី៥ខេត្ត មានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិនពោធិ៍សាត់ និងខេត្តកោះកុង៕