ឯកឧត្តម ម៉ាង ស៊ីណេត ជំរុញឱ្យបង្កើតតំបន់ ទេសចរណ៍ផ្លូវដើរឡើងភ្នំ គយគន់ទឹកជ្រោះ ទឹកធ្លាក់ព្រែធម្មជាតិនៅលើក្រុងកោះរ៉ុងដើម្បីទាក់ទាញភ្ញៀវទេសចរណ៏

0

ខេត្តព្រះសីហនុ៖ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុកាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះបានដឹកនាំមន្រ្តីមន្ទីរអង្គភាពអាជ្ញាធរក្រុងកោះរ៉ុងនិងមហាជនពិនិត្យតំបន់អេកូទេសចរណ៍ផ្លូវដើរឡើងភ្នំនិងមានទឹកជ្រោះទឹក ធ្លាក់ចំនួន៥ និងអូរជាច្រើននៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បី បង្កើតតំបន់ទេសចរណ៍ថ្មីទាក់ទាញ ភ្ញៀវទេសចរណ៏មកលេងកាន់តែច្រើន។

លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថា តំបន់កោះរ៉ុង មានសក្តានុពលលើផ្នែក វិស័យទេសចរណ៍មានដូចជា ធនធានធម្មជាតិ តំបន់ទឹកធ្លាក់ មានឆ្នេរខ្សាច់ស ទឹកសមុទ្រថ្លាខៀវស្រងាត់ មានព្រៃកោងកាង ជាកន្លែងអេកូទេសចរណ៍ មានផ្កាថ្មនៅបាតសមុទ្រ ដែលជាកន្លែងពេញនិយមសម្រាល ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ ក្នុងនោះបានបង្កើតតំបន់ទេសចរណ៍ថ្មីមួយទៀត គឺការ ដើរកម្សាន្តក្នុងព្រៃធម្មជាតិ និងមានទឹកធ្លាក់ចំនួន ៥កន្លែង ហើយថ្ងៃនេះលោក ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរក្រុងកោះរ៉ុង និងវិស័យឯកជន ដើម្បីបំផុសវិស័យ ទេសចរណ៍ថ្មីមួយទៀត នៅតំបន់កោះរ៉ុង ឲ្យមានការទាក់ទាញទេសចរណ៍ដើរកម្សាន្តគយគន់ព្រៃព្រឹក្សា ជ្រោះ ទឹកធ្លាក់ និងរីសតជាដើម។ការរៀបចំត្រាយជាផ្លូវឡើងលើភ្នំនៅពេលនេះ ដោយមានការជ្រោមជ្រែងពីលោក ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះជួយខេត្តព្រះសីហនុ ដើម្បីបានផ្លូវឲ្យភ្ញៀវទេសចរ ឡើងទៅលេងទឹកជ្រោះ និងគយគន់ទេសភាពនៅ លើដងភ្នំ ក៏ប៉ុន្តែនូវរដូវប្រាំងមានទឹកធ្លាក់តិច តែរដូវវស្សាទឹកធ្លាក់ខ្លាំង ជាពិសេសភ្ញៀវទេសចរបរទេស មកលេង កម្សាន្តតាមតំបន់ព្រៃមានចំនួនច្រើន ហើយអាជ្ញាធរក៏បានរៀបចំសន្តិសុខ សុវត្ថិភាពល្អ ដោយបានបង្កើនកម្លាំង ល្បាតការពារសុវត្ថិភាពជូនភ្ញៀវផងដែរ ដើម្បីឲ្យពួកគាត់មានទំនុកចិត្ត មកកាន់ក្រុងកោះរ៉ុង កាន់តែច្រើន បន្ថែម ទៀត។

ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានបញ្ជាក់ថាថ្ងៃនេះយើងបាននាំមហាជន ប្រជា ជន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមកមើលពីសមិទ្ធផលវិស័យទេសចរណ៍នៅលើកោះរ៉ុង ដែល មានផ្លូវ ដើរឡើងភ្នំព្រែធម្មជាតិ មានទឹកជ្រោះទឹក ធ្លាក់ចំនួន៥ និងអូរជាច្រើន សង្ឃឹមថាផ្លូវមួយនេះ អាចទាក់ទាញអ្នក ចូលចិត្តធ្វើដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំដូច្នេះអ្នកទេសចរណ៍ដែលចូលចិត្តផ្សងព្រេងតាមតំបន់ព្រៃភ្នំពួកគាត់និងមកកាន់តំបន់ផលិតផលទេសចរណ៍ថ្មីមួយនេះនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ហើយផ្លូវ នេះត្រូវបានត្រួសត្រាយជាផ្លូវដើរនាពេលនេះ ដែលជាការជួយឧបត្ថម្ភពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បង្កើតជាតំបន់អូកូទេសចរណ៍ទឹកជ្រោះ ព្រៃភ្នំ ដែល ជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍នៅតំបន់កោះរ៉ុងរបស់យើង ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់កោះរ៉ុង សូមចូលរួមថែរក្សាព្រៃឈើទាំងអស់នេះ ព្រោះមានព្រៃឈើបរិស្ថានល្អ ជីវិតរស់ នៅក៏ល្អសូមឱ្យបងប្អូនប្រជាជនយើងម្នាក់ជាភ្នាក់ងារទេសចរណ៍មួយរូបផងដែរ ក្នុងការចូលរួមថែរក្សា សក្តានុពលទេសចរណ៍នៅក្នុងមូលដ្ឋានារបស់យើង ដើម្បីឲ្យប្រជាពលរដ្ឋក្នុងប្រទេសបានស្គាល់ ក៏ដូចជា ប្រជាពលរដ្ឋលើពិភពលោកបានស្គាល់តំបន់ក្រុងកោះរ៉ុង ជាដែនដីកោះនៃខេត្តព្រះសីហនុរបស់យើង ។

នាគសមុទ្រ