ព្រះមន្ត្រីសង្ឃ មន្ទីរធម្មការនិងសាសនា ខេត្តអាចារ្យគណៈកម្មការ ធ្វើការផ្សព្វផ្សាយខ្លឹមសារសង្ឃ ប្រកាសសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ !

0

ដោយ:ឡុង សំបូរ
ខេត្តឧត្តរមានជ័យ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាស្នើឱ្យព្រះមន្រ្តីសង្ឃគ្រប់វត្តទូរទាំងខេត្តឧត្តរមានជ័យ ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវត្តអារាម ឲ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ មានការគ្រប់គ្រងបរិស្ថានល្អ ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ចូលរួមទស្សនា សិក្សាឈ្វេងយល់ ពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងភាពរីកចម្រើនក្នុងសង្គម តាមរយៈព្រះពុទ្ធសាសនា។ការស្នើនេះធ្វើឡើងក្នុងផ្សាព្វផ្សាយខ្លឹមសារសង្ឃប្រកាស សំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃលើកទី៣២ដែលរៀបចំដោយមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២៤ នៅបរិវេណមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ ។

នៅក្នុងពិធីផ្សព្វផ្សាយនេះបាននិមន្តអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រះធម្មកវីវង្ស នង មាណវោ ព្រះរាជាគណៈថ្នាក់ត្រី ព្រះរាជតំណាងក៍ខ្ពង់ខ្ពស់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លន់មុនីរត្តនា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្ត អាចារ្យគណៈកម្មការជាង៣០០អង្គនាក់។

ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយខ្លឹមសារសង្ឃ ប្រកាសសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣២ បានដាក់ចេញជាផ្លូវការ  ផ្លាស់ប្ដូរយោបល់យ៉ាងផុលផុស  លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមក្នុងវិស័យព្រះពុទ្ធសាសនា ដោយខិតខំយកចិត្តអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផល នៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារនាពេលបច្ចុប្បន្ន ព្រមទាំងលើកទិសដៅអនុវត្តនាពេលអនាគត។

រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ របាយការណ៍ លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ និងសាលាខេត្ត ដែលបានលើកឡើងពីវឌ្ឍនភាពរីកចម្រើន គួរឲ្យកត់សម្គាល់ដែលកើតឡើងពីការសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំសាសនា មន្ត្រីរាជការ មន្រ្ដីសង្ឃ គ្រប់ថ្នាក់ដែលបានខិតខំបំពេញការងារ ក្នុងរយៈកាលកន្លងទៅ បម្រើវិស័យព្រះពុទ្ធសាសនា និងជាពិសេស បានរៀបចំផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ចរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២នាពេលនេះ  ឲ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាទីមោទនៈក្រៃលែង ៕