ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់ព្រះពុទ្ធបរិមាករ ប្រក់នាគកំពស់ ៤ម៉ែត្រកន្លះ នៅវត្តពោធិវង្សហត្ថី ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភលោកវីរៈសេនីយ៍ទោ សរ តួរ និងភរិយា

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់ព្រះពុទ្ធបដិមាករប្រក់នាគ កម្ពស់ ៤ម៉ែត្រកន្លះ នៅក្នុង​បរិវេណ​វត្តពោធិ៍វង់ហត្ថី ហៅវត្តពោធិ៍ស្ថិតនៅក្នុងឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភសាងសង់ដោយលោកវរៈសេនីយ៍ទោ ស តួរ នាយទាហានចំណុះអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងភរិយា ហែម​ ចាន់ថេន  ។

ព្រះតេជគុណ ចែម មុន្នីចន្តា ព្រះគ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី បានថ្លែងអំណរគុណចំពោះលោកវីរៈសេនីយ៍ទោ​ សរ​ តួ និងភរិយាដែលបានចំណាយថវិកាក្នុងការសាងសង់ព្រះពុទ្ធបដិមាករប្រក់នាគដែលមានកម្ពស់ ៤ម៉ែត្រកន្លះ នៅក្រោមម្លប់ពោធិ៍ នៅក្នុងទីអារាមនេះ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់ពុទ្ធបរិស័ទគោរពបូជា  និងបានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសីលាសាងសង់ព្រះពុទ្ធបដិមាករនៅថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍​ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ វិស័យអាណាចក្រ និងពុទ្ធចក្រមានការរីកចម្រើនរុងរឿងគួរជាទីមោទនៈ ។ បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានវត្តអារាមជាង ៥.០០០ វត្ត  និងមានព្រះសង្ឃគង់នៅជាង ៧ម៉ឺនអង្គ ដែលជាទីគោរពបូជារបស់ពុទ្ធសាសនិកជន ដែលគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សាឲ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ មុឺងម៉ាត់ និងឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទវេហាស៍