ពន្ធនាគារបន្ទាយខេត្តមានជ័យបន្ធូបន្ថយទោសដល់ទណ្ឌិត៣ខែ ចំនួន១៥នាក់ស្រី២នាក់តាមព្រះរាជក្រឹត្យ

0

បន្ទាយមានជ័យ៖ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៤៦ នៃ ទិវា ជ័យជម្នះ ៧ មករា ១៩៧៩ និង ៧ មករា ២០២៥នៅខេត្តបន្ទាយមានជ័យអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ ទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ ស្រី២នាក់ នៅព្រឹក ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៥ ក្នុងសាលប្រជុំពន្ធនាគារ។

លោកឧត្ដមសេនីយ៍ អ៊ុង សុីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជិតមាត់ស្ទឹងសិរីសោភ័ណ ជាតំបន់វាលទំនាបមានផ្ទៃដីសរុបចំនួន ៤៥.២៣៩ ម៉ែត្រក្រឡា។ ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប ២.៦៦០នាក់ ស្រី មានចំនួន ១៥៧នាក់ ជនត្រូវចោទមានចំនួន ៣៤៤នាក់ ស្រី២៧នាក់  ជនជាប់ចោទមានចំនួន៦៤៥នាក់ ស្រី ៣៣នាក់ ពិរុទ្ធជនមានចំនួន ១.៣៦៥នាក់ ស្រី ៦៧នាក់។

លោកឧត្ដមសេនីយ៍ អ៊ុង សុីផាន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អង្គភាពពន្ធនាគារ ខេត្តបន្ទាយមានជ័យ  ក្នុងឆ្នាំ ២០២៤នោះបានទទួល ព្រះរាជក្រឹត្យ បន្ធូរ បន្ធយទោសនិងលើកលែងទោស ដល់ទណ្ឌិត ក្នុងឪកាសពិធីបុណ្យផ្សរងៗក្នុងនោះមានបុណ្យលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ ២០២៤មានចំនួន ១៨នាក់ ស្រី៣នាក់ និងបន្ធូ បន្ថយទោស ៣ខែ មានចំនួន១៨នាក់ ស្រី៣នាក់ ក្នុងឪកាសបុណ្យចូលឆ្នាំ ខ្មែរ  មានចំនួន១៦នាក់ស្រី ១នាក់ បន្ធូរ បន្ថយទោស ៣ខែ បុណ្យវិសាខបូជា មានចំនួន ១៦នាក់ស្រី ស្រី១នាក់ បន្ធូរ បន្ថយទោស ៣ខែ បុណ្យឯករាជ្យជាតិចំនួន៧នាក់ស្រី២នាក់  បន្ធូរ បន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់ ពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះប្រាក់ខែអកអំបុកចំនួន ៧នាក់ បន្ធូរ បន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់ ក្នុងឪកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍៧មករា ឆ្នាំ ២០២៥នេះអង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ ស្រី២នាក់។

លោកឧត្ដមសេនីយ៍ អ៊ុង សុីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។លោកបានបញ្ជាក់ឲ្យដឹងទៀតថាអង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរគ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។

លោកឧត្ដមសេនីយ៍ បញ្ជាក់ឲ្យដឹងទៀតថាជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើមក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើកផងដែរ។

លោក លី វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕ដោយ៖ឃិន គន្ធា