ផ្ដើមស្ថាបនាជំហានដំបូងជាគ្រួសល្បាយថ្ម៨គមលើប្រវែងសរុប២៥ គមនៅឃុំតាបែន,ស្លក្រាមស្រុកស្វាយចេក

0

បន្ទាយមានជ័យ៖ សាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានផ្តល់សិទ្ធិអោយក្រុមហ៊ុនម៉ៅការស្ថាបនាជំហានដំបូងជាគ្រួសល្បាយថ្ម៨គមលើប្រវែងសរុប២៥ គម លើគម្រោងផ្លូវខេត្ត២៥៦១ (ហៅផ្លូវតែហាំង) ដែលបំបែកពីផ្លូវជាតិលេខ៥៦ ត្រង់មុខអនុវិទ្យាល័យតាបែនភ្ជាប់ទៅផ្លូវជាតិលេខ៥៨ ត្រង់តំបន់១ ស្ថិតនៅភូមិសាស្ត្រឃុំតាបែននិងស្លក្រាមស្រុកស្វាយចេក ដែលពលរដ្ឋនិងអាជ្ញាធរទន្ទឹងរង់ចាំជាយូរមកហើយនោះ។

លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីស្នើសុំដោះស្រាយផលប៉ះពាល់របងលើការស្ថាបនាផ្លូវក្រាលល្បាយថ្ម ប្រវែង៨ គីឡូម៉ែត្រស្ថិតនៅឃុំស្លក្រាមនិងឃុំតាបែន ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បានដឹងដូច្នេះ កាលពីថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០២៥។

យោងអភិបាលរងស្រុកស្វាយចេកអោយដឹងថា: កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអឹង សឹមស៊ា មកពីរាជធានីភ្នំពេញ ដែលដេញថ្លៃបានពីការស្ថាបនាផ្លូវនេះបានដាក់គ្រឿងចក្រចុះអនុវត្តគម្រោងផ្លូវ២៥៦១ ហៅផ្លូវតែហាំងបំបែកពីផ្លូវជាតិលេខ៥៦ ឆ្ពោះទៅផ្លូវលេខ៥៨ ប្រវែង២៥ គមតាមរយ:ក្រសួងសាធារណ:ការនិងដឹកជញ្ជូន ដែលប្រើប្រាសថវិកាហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA) (ចៃកា) ។

មន្ត្រីបន្តថា : គឺគេអនុវត្តជំហាន១ ដោយលេីកគ្រឹះក្រាលគ្រួស ល្បាយថ្មប្រវែង ៨ គមលើ២៥គម សិន ។
និងបន្តជាជំហាន ៗ រហូតដល់គោលដៅកំណត់ ឈានទៅក្រាលកៅស៊ូ បញ្ចប់គម្រោង ។

ចំណែកលោកឃ្លោក នួយ បានអោយដឹងថា: ពេលនេះ មន្ត្រីអាជ្ញាធរនិងជំនាញ ក៏ដូចជាភាគីពាក់ព័ន្ធមកពិនិត្យពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីស្នើសុំដោះស្រាយផលប៉ះពាល់របង សំណងនិងដីធ្លីទាំងឡាយជាមុន ៕ដោយ៖ឃិន គន្ធា