អ៊ុក ផ្លុង
សៀមរាប÷ មានសេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋថា មានការឈូសឆាយ ដីព្រៃ ជាគម្រប ព្រៃឈើ យ៉ាងអនាធិបតេយ្យ។ លោក ម៉ូវ ជា អភិបាលរង ដំណាង ឲ្យ អភិបាល នៃគណៈអភិបាល ស្រុក ជីក្រែង លោក បូ ម៉េងទ្រី នៅថ្ងៃ អង្គារ ទី១៨ ខែ គុម្ភៈ ឆ្នាំ ២០២៥ បាន ដឹកនាំ កម្លាំងចម្រុះ ចុះ ទៅពិនិត្យ តាមសេចក្តី ផ្ដល់ដំណឹង របស់ប្រជាពលរដ្ឋ។ សមាសភាព ចូលរួមមាន~ នាយ សង្កាត់ រដ្ឋ បាលព្រៃឈើ ខ្វាវ, មន្ត្រីកសិកម្ម បរិស្ថាន ធនធានធម្មជាតិ ស្រុក,ក្រុមប្រឹក្សាឃុំ ខ្វាវ អនុភូមិ ភូមិពោធិ៍រីង,ប៉ូលិស ប៉ុស្តិ៍ សង្កាត់ រដ្ឋបាលខ្វាវ, រាជអាវុធហត្ថ ស្រុកជីក្រែង,ប្រជាការពារភូមិ សរុប ១០ នាក់។ ការប្រតិបត្តិករនេះ ឃើញ ថាព្រៃឈើ នៅចំណុច ព្រៃគ្រឹះ ស្ថិត ក្នុងភូមិ ពោធិ៍រីង ឃុំ ខ្វាវ ស្រុក ជីក្រែង ជាច្រើនកន្លែង ត្រូវបានគេឈូសឆាយ និងដើមត្រាចធំៗ ជាច្រើនដើម កំពុងតែរងការកាប់បំផ្លាញ់ជាបន្តបន្ទាប់ផងដែរ។ បើយោងតាមសម្តីរបស់នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោក ភោគវីរៈ ក្រោយពី ចុច GPS នៅកន្លែងកើតហេតុខាងលើនេះថា ព្រៃឈើដែល ជនល្មើសឈូសឆាយ សុទ្ទតែជាប់គម្របព្រៃឈើទាំងអស់។
លោក ភោគ វីរៈ បានប្រាប់ អ្នកសារព័ត៌មាន ថា លោក បានធ្វើរបាយការណ៍ និងកំណត់ហេតុជញ្ជូនទៅឲ្យថ្នាក់លើហើយ ព្រមទាំងកំណត់មុខសញ្ញា ជនសង្ស័យ ដែលផ្តល់ព័ត៌មានដោយ មេភូមិ ពោធិ៍រី គឺ លោក ចិន ជន បានឆ្លើយប្រាប់ នាយសង្កាត់ រដ្ឋបាលព្រៃឈើ ខ្វាវថា ជនសង្ស័យ មាន ឈ្មោះ លី សាវីស ភេទ ស្រី បច្ចុប្បន្ន រស់នៅភូមិពោធិ៍រីង ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប។ ទន្ទឹមនឹងនោះដែរ មេភូមិពោធិ៍រីង បានផ្ដល់ កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន មុនក្រុមចម្រុះចុះទៅពិនិត្យ ដីព្រៃ នៅចំណុចនោះថា ដីព្រៃដែលទើប ឈូសឆាយ នេះគឺជាដីកេរ្តិ៍ពីដូនតា ហើយជាដីដែល ប្រជាពល រដ្ឋ ធ្លាប់អាស្រ័យផលរៀងរាល់ឆ្នាំ លោកបន្តថា អ្នក ស្រុក នឹងឈូសឆាយបង្ហើយ មេភូមិពោធិ៍រីង បញ្ជាក់ថាអ្នកឈូសឆាយព្រៃ ខាងលិច ឈ្មោះ ចេក ផាត និងខាង កើត ឈ្មោះ លុយ ណៃ បច្ចុប្បន្ន របស់នៅភូមិ ជាមួយលោក។ ទោះបីជាមានការអះអាងពីមេភូមិពោធិ៍រីងបែបនេះក៏ដោយចុះ ប៉ុន្តែប្រជាជនជាច្រើននាក់បានប្រាប់អ្នកសារព័ត៌មានថា ព្រៃនេះ ប៉ុន្មានថ្ងៃមុនកុំថាឡើយ ធ្វើស្រែចំការ សូម្បីតែ សត្វ ឈ្លូស ក៏ពិបាករត់ដែល ព្រោះព្រៃនេះក្រាស់ណាស់។
អញ្ចឹងបងប្អូនមហាជនមានតែរងចាំមើលទេថា តើ សង្កាត់ រដ្ឋបាល ព្រៃខ្វាវ និងថ្នាក់លើ របស់ លោក មានវិធានការយ៉ាងណាចំពោះ ជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើចំណុចព្រៃគ្រឹះនេះ?៕