លោក ឃីម សុខឃាង និងមន្ត្រីជំនាញកសិកម្ម ចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំង និងសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលសត្វមមាចត្នោតធ្វើឱ្យខូចស្រូវប្រាំង

0

(កំពង់ធំ)÷ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងមន្ត្រីជំនាញកសិកម្មថ្នាក់ស្រុក បានចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំង និងចុះសួរសុខទុក្ខប្រជាកសិករដែលសត្វមមាត្នោតធ្វើឱ្យខូចស្រូវប្រាំងជាច្រើនហិចតា នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ឃីម សុខឃាង បានគិតគូរពីសុខទុក្ខប្រជាជាតិកសិករដែលជួបបញ្ហាទៅលើតម្លៃទីផ្សារស្រូវ សត្វមមាចដែលកំពុងតែបំផ្លាញស្រូវប្រាំង ស្រែមួយចំនួនប្រភពទឹកមិនទាន់ទាន់ទៅដល់ធ្វើឱ្យស្កតស្រូវ និងបញ្ហាផ្សេងៗទៀត កត្តាទាំងអស់នេះហើយ ក្រុមការងារថ្នាក់ស្រុក និងនឹងមន្ត្រីជំនាញទាំងអស់ចុះជួយអន្តរាគមន៍ ជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនេះដែរ បងប្អូនប្រជាកសិករមានអារម្មណ៍រីករាយ នៅពេលដែលឃើញថ្នាក់ដឹកនាំតែងតែបារម្ភ និងគិតគូរពីសុខទុក្ខប្រជាកសិករ ហើយបានចុះជាប់ជាមួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋបានសំណូមពរទៅថ្នាក់ដឹកនាំសរុបរួមមាន÷ ១-ស្នើសុំឱ្យតម្លៃស្រូវប្រាំងបានថ្លៃ ឫអាចរក្សាតម្លៃ៧៧០រៀលក្នុង១គីឡូក្រាមជាប្រចាំ។ ២-សុំមន្ត្រីជំនាញកសិកម្មណែនាំថ្នាំសម្រាប់បាញ់កម្ចាត់មមាចត្នោត ព្រោះមមាចត្នោតកំពុងតែបំផ្លាញដំណាំស្រូវប្រាំងនៅចុងរដូវប្រមូលផលនេះ។ ៣. ផ្ដល់ទឹកឱ្យបានគ្រប់គ្រាន់ ដល់ស្រូវប្រាំងណាដែលនៅឆ្ងាយពីប្រភពទឹក។

សូមបញ្ជាក់ផងដែរថា នៅឃុំតាំងក្រសៅការងារបង្កបង្កើផលរបស់ប្រជាកសិករមាន÷ ផ្ទៃដីស្រូវប្រាំងមាន ៣.៤៨៨ ហិកតា ទិន្នផលមធ្យមក្នុង១ហិកតា ប្រមូលផលបាន៦តោន ហើយតម្លៃស្រូវ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ស្មើនឹង ៧៤០រៀល។ ការច្រូតកាត់មកដល់ពេលនេះនៅលើផ្ទៃដីសរុបបាន៥០ភាគរយ មួយរយៈពេលនេះមានសត្វមមាចត្នោតធ្វើឱ្យខូចស្រូវប្រជាកសិករជាច្រើនហិចតា ដែលកំពុងរងការខូចខាត។ ប្រជាកសិករស្នើសុំឱ្យការិយាល័យកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ជួយផ្តល់ថ្នាំមានប្រសិទ្ឋិភាពសម្លាប់សត្វមមាចត្នោត ដែលកំពុងបំផ្លាញស្រូវប្រាំង៕