ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ នាថ្ងៃខាងមុខ
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកអនុផែន លោកនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារគ្រប់ជំនាញ ក្រុង/ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ ។
ជាកិច្ចចាប់ផ្តេីមលោកនាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែកុម្ភៈ ជូនអង្គប្រជុំ។
ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី រៀម សរ ស្នងការរង ផែនការងារសេនាធិការ បានអានផែនការផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ នាថ្ងៃខាងមុខ
ជាមួយគ្នានោះដែរ ក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាកុំឲ្យកេីតមានឡេីង។
បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រេីសេវាចំបាច់ទូទៅបានយ៉ាងល្អ ម្យ៉ាងវិញទៀត លោកស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដេីម្បីសុំយោបល់ និងគោលការណ៍ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ។
លោកស្នងការ បន្តមានប្រសាសន៍ អង្គភាពនីមួយៗត្រូវដាក់ចេញនូវវិធានការ សំដៅធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានទូទាំងខេត្ត បានជម្រុញដល់កម្លាំងទាំងអស់ត្រូវ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕ដោយ៖ភ្នំដងរ៉ែក